backup og meta

មិនញ៉ាំ​អាហារ​ពេល​ល្ងាច​ អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 01, 2021

    មិនញ៉ាំ​អាហារ​ពេល​ល្ងាច​ អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មនុស្ស​មួយ​ចំនួន​ជឿ​ថា​ ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្រក​ទម្ងន់​​បាន​ ​តើ​ជំនឿ​នេះ​ គឺ​ជា​ការ​ពិត​ដែរ​ឬ​ទេ​?​

    ​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មិន​ញ៉ាំ​អាហារ​ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ថយ​ចុះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​សមត្ថភាព​ក្នុង​ការ​គិត​ពិចារណា ពីព្រោះ​ខួរ​ក្បាល​ប្រើប្រាស់​គ្លុយកូស​ ដើម្បី​​​ដំណើរការ​​ ហើយ​​ប្រសិនបើ​​គ្លុយកូស​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​​ទេ​នោះ​​ រាងកាយ​របស់​យើង​ក៏​មិន​អាច​បំពេញ​ការងារ​​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ​។

    ​ជាក់​ស្ដែង ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​​មាន​អារម្មណ៍​នៅមិនសុខ ច្របូកច្របល់​ និង​អស់​កម្លាំង​។​ រាងកាយ​ក៏​ចាប់ផ្ដើម​បង្កើន​​ការ​ផលិត​អ័រម៉ូន​Cortisol ដែល​ធ្វើ​ឲ្យ​យើង​តានតឹង​ និង​ឃ្លាន​។​

    លើស​ពី​នេះ​ ការ​មិន​ញ៉ាំ​អាហារ​ក៏​អាច​បណ្ដាល​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​មាន​ការ​យឺតយ៉ាវ ដែល​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ ឬ​ពិបាក​ក្នុង​ការ​ស្រក​ទម្ងន់​។

    ​មិន​ញ៉ាំ​អាហារ ធ្វើ​ឲ្យ​រាងកាយ​ឃ្លាន​អាហារ​កាន់​តែ​ខ្លាំង​

    ជា​ទូទៅ​ នៅ​ពេល​ដែល​គ្នា​យើង​មិន​ញ៉ាំ​អាហារ​ ឬ​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល​យូរ​ ​រាងកាយ​របស់​យើង​​នឹង​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​អាច​ជ្រើសរើស​​អាហារ​ផ្សេង​ៗ​ដែល​មិន​​ល្អ​ចំពោះ​សុខភាព​មក​ញ៉ាំជំនួស​វិញ​ថែម​ទៀត​ផង​។

    ​ទម្លាប់​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជះឥទ្ធិពល​ដល់​ការ​ឡើង​ទម្ងន់​

    ​​យោង​តាម​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​អូសាកា ដែល​សិក្សា​ពី​ការ​វាយតម្លៃ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃត្រង់​ និង​ពេល​ល្ងាច បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​។ ជា​ធម្មតា​ អាហារ​ពេល​ល្ងាច ​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ ដូចជា​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់​ និង​បន្លែ​ ដូច្នេះ​ហើយ​ ការ​ខកខាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​គុណភាព​អាហារ​ថយ​ចុះ​។ ​

    តមអាហារ

    ​តិចនិក​កុំ​ឲ្យ​រំលង​ការ​ញ៉ាំ​អាហារ​​​​

    ទោះ​បី​ជា​យើង​រវល់​យ៉ាង​ណា​ក៏​ដោយ​ ការ​ញ៉ាំ​អាហារ​​ឲ្យ​បាន​ទៀងទាត់ គឺ​ជា​រឿង​សំខាន់​ណាស់​។​ ​ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ។

    • ញ៉ាំ​តិចៗ​ ប៉ុន្តែ​ញឹកញាប់​
    • ​ញ៉ាំ​​អាហារ​សម្រន់​ផ្សេង​ៗ​ ​​ដូចជា​ទឹក​ដោះ​គោ​ជូរ​ ​ឬ​គ្រាប់​ធញ្ញជាតិ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ខ្ពស់​។
    • រៀបចំ​ផែនការ​អាហារ​​ទុក​ជា​មុន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម