backup og meta

"អាពាហ៍​ពិពាហ៍" ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Apr 09, 2019

    "អាពាហ៍​ពិពាហ៍" ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?

    អាពាហ៍ពិពាហ៍ ត្រូវ​ចាត់​ទុក​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ជីវិត​យើង​ម្នាក់ៗ ក៏​ជាការ​ចាប់​ផ្តើម​ប្រឡូក​ក្នុង​សង្គម​ជីវិត​ថ្មី​មួយ​ផងដែរ។ អាពាហ៍ពិពាហ៍ ជួយ​ទាំង​ទំនាក់​ទំនង​ផ្លូវ​ភេទ ផ្លូវ​ចិត្ត និងផ្លូវ​កាយ រវាង​ប្តី​ប្រពន្ធ កាន់​តែ​ប្រសើរ ហើយក្រោយរៀប​ការ យើង​អាច​នឹង​ទទួល​បាន​គុណ​ប្រយោជន៍ខ្លះៗ ​ពី​ជីវិត​អាពាហ៍​ពិពាហ៍។

    ១- គុណ​សម្បត្តិ​នៃ​ជីវិត​អាពាហ៍ពិពាហ៍

    របាយការណ៍​សិក្សា​ពាក់​ព័ន្ធ​ជីវិត​អាពាហ៍ពិពាហ៍ បង្ហាញ​ថា ក្រោយ​រៀប​ការ​ កាន់​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ថែម​ទៀត ពិសេស​អាច​បង្កើន​ប្រាក់​ចំណូល​ជាមធ្យមសម្រាប់​ក្រុម​គ្រូសារ ដល់​ទៅ ២ដងកន្លះ បើ​ធៀប​នឹង ​មុន​ពេល​រៀប​ការ។ ការ​សិក្សា​ដដែល ប្តី​ប្រពន្ធ ៣គូ ក្នុង​ចំណោម​ប្តី​ប្រពន្ធ​ទើប​ចាប់​ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ ១០គូ គឺ​ទទួល​បាន​ការ​ងារ​ល្អ​ជាង​មុន ហើយ ២/៣ ក្នុង​ចំណោម​គ្រួសារ​ថ្មី​ថ្មោង បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ជីវិត​អាពាហ៍​ពិពាហ៍ ជាង​ពេល​នៅ​លីវ។

    តាម​ការ​សិក្សា​ផ្នែក​ចិត្ត​វិទ្យា សង្គម​វិទ្យា និង​ប្រជាសាស្ត្រ គ្នា​យើង​រៀប​ការ​រួច គឺ​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ ល្អ​ជាង​អ្នក​នៅ​លីវ ពិសេស​អាច​ជួយ​កាត់​បន្ថយ ឬ​ផ្តាច់​ការ​ប្រើ​គ្រឿង​ញៀន ចៀស​ផុត​បញ្ហា​បាក់​ទឹក​ចិត្ត​ទៀត​ផង។

    ទោះ​បី​ការ​សិក្សា បញ្ជាក់​ថា គ្នា​យើង​រៀប​ការ​រួច ​មាន​ប្រាក់​ចំណូល​ច្រើន​ជាង ​គ្នា​យើង​នៅ​លីវ​ក៏​ពិត​មែន ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ដែរ​ថា គ្នា​យើង​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំ​ខែ គឺ​មាន​ឱកាស​កាន់​តែ​ខ្ពស់​ ជាង​គ្នា​យើង​មាន​ចំណូល​ទាប ងាយ​រក​បាន​ដៃគូ​ជីវិត ដើម្បី​បង្កើត​គ្រួសារ​មាន​សុភមង្គល​មួយ។

    អាពាហ៍​ពិពាហ៍ ពិតជាជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​មែនអត់ Hello គ្រូពេទ្យ (2)

    អត្ថបទពាក់ព័្ធ៖

    ២- អាពាហ៍​ពិពាហ៍​រួម​ចំណែក​អ្វី​ខ្លះ​សម្រាប់​ជីវិត​រស់​នៅ?

    អាពាហ៍​ពិពាហ៍ ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន អាច​បំបាត់​បញ្ហា​ស្ត្រេស ចេះ​តស៊ូ ពុះពារ​បញ្ហា តាម​រយៈ​ការ​ចែក​រំលែក​បញ្ហា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​គ្នា​ស្វែង​រក​ដំណោះ​​ស្រាយ​ត្រឹម​ត្រូវ។ មួយទៀត អាច​នៅ​កៀក​កើយ​គ្នា ស្និទស្នាល​​ជាមួយ​មនុស្ស​យើង​ស្រលាញ់ ធ្វើ​ឲ្យ​ចាក​ឆ្ងាយ​អារម្មណ៍​កំព្រា​ឯកា។

    យ៉ាង​ណា តាម​រយៈ​ការ​សិក្សា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្នា​យើង​រៀប​ការ​រួច និង​មិន​ទាន់​រៀប​ការ ហាក់​មាន​សេចក្តី​សុខ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះដែរ។ ដោយ​សារ​ជីវិត​គ្រូសារ​ខ្លះ​ប្រឈម​បញ្ហា​ច្រើន ឯ​គ្នា​យើង​នៅ​លីវ​ ហាក់​ពេញ​ចិត្ត​នឹង​ជីវិតភាព​រស់​នៅ​ម្នាក់​ឯង កាន់​តែ​ច្រើន​ជាង​មុន។

    មិនមែន​គ្រប់​ជីវិត​អាពាហ៍ពិពាហ៍ សុទ្ធ​តែ​បង្កើត​សុភមង្គល ឬ​ភាព​សោកសៅ​នោះឡើយ កត្តា​ចម្បង​ គឺខ្លួនយើងផ្ទាល់ ជា​អ្នក​គ្រប់​គ្រង រៀប​ចំជីវិត​អាពាហ៍​ពិពាហ៍​របស់យើង ឲ្យក្លាយ​ជាជីវិត​សប្បាយ​រីករាយ​ពិត​ប្រាកដ​មួយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Apr 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម