backup og meta

គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Sep 09, 2019

    គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ

    មានស្នេហា​ក្នុង​វ័យសិក្សា ជារឿង​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ នាំ​ឲ្យប៉ះ​ពាល់​ច្រើនលើ​ការ​សិក្សា​របស់​យុវ័យ ដោយលទ្ធ​ផល​ស្រាវជ្រាវ​​មួយ​នៅ​អាមេរិក បង្ហាញ​ថា គ្មាន​ស្នេហា​ក្នុង​វ័យ​សិក្សា យុវវ័យមាន​ហានិភ័យ​​បាក់​ទឹក​ចិត្ត​តិច​តួច សុខភាព​ខួរ​ក្បាល​ល្អ និងការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​ ប្រសើរ​ជាងក្រុមដែលមាន​ស្នេហា។

    តាម​ប្រភព​ព័ត៌មាន​ពី Herald Publicist សាកលវិទ្យាល័យ​ Georgia សហរដ្ឋអាមេរិក បាន​សិក្សា​ផ្តោត​​លើយុវជន​ជំទង់​ៗ​នៅ​វ័យ​សិក្សា​ ចាប់​ពី​​ថ្នាក់​បឋម រហូត​ដល់​កម្រិត​វិទ្យាល័យ ពោល​​​ពី​ថ្នាក់​ទី ​៦ ដល់​ថ្នាក់​ទី ​១២ដោយ​បាន​សិក្សា​លម្អិត​ និង​បែង​ចែក លើ​​ក្រុម​សិស្ស​មាន​ស្នេហា ជា ​៤ ​ក្រុម​ផ្សេង​ៗ​គ្នា។

    ​អ្នក​ជំនាញ ក៏បាន​តាម​ដាន​បន្ថែម​នូវ​លទ្ធផល​សិក្សា ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​គ្រូ​ៗ​បង្រៀ​ន​សិស្ស​ទាំង​នោះ ក៏​ដូច​ការ​ប្រើ​វិធីសាស្រ្ត​សំណួរ​ស្ទង់​មតិ​ពី​សិស្ស។ ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ឃើញ​ថា សិស្ស​ៗ​​ពុំ​មាន​ស្នេហា មាន​​កម្រិ​ត​ជំនាញ​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ ក៏​ដូច​ជា​ដំណើរ​បាក់​ទឹក​ចិត្ត​តិច​តួច ហើយ​ខួរ​ក្បាល​​​​ចង​ចាំ​​បាន​ល្អ បើ​ធៀប​ទៅ​នឹង​ក្រុម​សិស្ស​​ក្នុង​វ័យ​ស្របាល​គ្នា ​ចេះ​​មាន​ស្នេហា​។

    ​បើ​ផ្អែក​តាម​ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០១៩​ នេះ លោក​វេជ្ជបណ្ឌិត Laurie Hawkins  មក​ពី​សាកលវិទ្យាល័យ Essex បាន​រក​ឃើញ​ថា ក្មេង​ស្រី ដែល​មាន​ស្នេហា​ក្នុង​ពេល​សិក្សា​​នៅ​មហាវិទ្យាល័យ ច្រើន​​ធ្លាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ ដែល​បង្ក​ផល​អវិជ្ជមាន​ច្រើនលើ​លទ្ធ​ផល​សិក្សា។

    អត្ថបទ​ពាក់ព័ន្ធ៖

    ដោយ​ឃើញ​ពី​​លទ្ធ​ផល​ទាំង​នោះ ក្រុម​អ្នក​ជំនាញ​ បាន​អំពាវ​នាវ​ទៅ​កាន់​បណ្តា​សាលា មហាវិទ្យាល័យ សាកលវិទ្យាល័យ​​ផ្សេង​ៗ​ទៀត ដើម្បីជំរុញ​​ឲ្យ​សិស្ស​ផ្តោត​​លើ​ការ​សិក្សា ជា​ជាងបង្កើន​ទិដ្ឋភាព​ស្នេហាក្នុង​ប្រព័ន្ធ​អប់រំ។​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Sep 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម