តាមប្រភពព័ត៌មានពី Herald Publicist សាកលវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បានសិក្សាផ្តោតលើយុវជនជំទង់ៗនៅវ័យសិក្សា ចាប់ពីថ្នាក់បឋម រហូតដល់កម្រិតវិទ្យាល័យ ពោលពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២ដោយបានសិក្សាលម្អិត និងបែងចែក លើក្រុមសិស្សមានស្នេហា ជា ៤ ក្រុមផ្សេងៗគ្នា។
អ្នកជំនាញ ក៏បានតាមដានបន្ថែមនូវលទ្ធផលសិក្សា ដោយផ្អែកលើទិន្នន័យពីគ្រូៗបង្រៀនសិស្សទាំងនោះ ក៏ដូចការប្រើវិធីសាស្រ្តសំណួរស្ទង់មតិពីសិស្ស។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ឃើញថា សិស្សៗពុំមានស្នេហា មានកម្រិតជំនាញទំនាក់ទំនងក្នុងសង្គមល្អ ក៏ដូចជាដំណើរបាក់ទឹកចិត្តតិចតួច ហើយខួរក្បាលចងចាំបានល្អ បើធៀបទៅនឹងក្រុមសិស្សក្នុងវ័យស្របាលគ្នា ចេះមានស្នេហា។