backup og meta

ឃើញ​អាហារចង់តែញ៉ាំច្រើន មិន​រើសពេល តើគួរ​ដោះស្រាយ​បែបណា?

ឃើញ​អាហារចង់តែញ៉ាំច្រើន មិន​រើសពេល តើគួរ​ដោះស្រាយ​បែបណា?

ការ​ញ៉ាំ​ចំណី​អាហារ​​ក្នុង​បរិមាណ​ច្រើន​ មិន​ដឹង​ពេល​​វេលា និង​​មិន​អាច​​​ឃាត់​អារម្មណ៍​ខ្លួនឯងបានពេលឃើញ​នំ​ចំណី​ឆ្ងាញ់​​ៗ​ម្ដងៗនៅ​ក្នុង​ភាសា​បច្ចេក​ទេស ត្រូវ​គេ​ហៅ​ថា “Binge Eating Disorder”។ ដើម្បី​បញ្ឈប់​ពី​ទម្លាប់​មិន​ល្អ​មួយ​នេះ លោក​ Davide Afonsi ​អ្នក​ជំនាញ​ជន​ជាតិ​អង់គ្លេស​​​ឯកទេសបង្វឹក​​ហាត់​ស្មារតី និង​​​ចិត្ត​សាស្រ្ត បាន​ចែក​រំលែក​នូវ​គន្លឹះ​​ខ្លះ​ដូច​ខាង​ក្រោម​។

មុន​នឹង​​ឈាន​ដល់​​វិធី​បញ្ឈប់​​​ទម្លាប់​ញ៉ាំ​មិន​ល្អ​ខាង​លើ អ្នក​ជំនាញ​ជន​ជាតិ​អង់គ្លេស​រូបនេះ​ក៏​​លើក​ឡើង​​ថា ទម្លាប់​ញ៉ាំ​​បែប​ “Binge Eating Disorder” អាច​កើត​មាន​លើ អ្នក​កើត​មាន​អារម្មណ៍​ស្រ្តេស ធុញ​ថប់ ម៉ួម៉ៅ សម្ពាធ​ពី​សង្គម​ជុំ​វិញ​ខ្លួន ហើយ​ងាក​មក​ប្រើ​​​អាហារ​ជា​ការ​រំសាយ​អារម្មណ៍​ទាំង​នោះ។ បន្ថែម​ពី​នោះ ទម្លាប់​របស់​ឪពុក​ម្តាយ​ ដែល​ឱ្យ​អាហារ​​ច្រើន​ដល់​កូន​ ជា​ការ​លើក​ទឹក​ចិត្ត ដោយ​ពុំ​បាន​កម្រិត​នោះ នឹង​អាច​បង្កើត​ទម្លាប់​នេះ​បាន​ផង​ដែរ​។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ បញ្ហា​​​ខាង​លើ​អាច​ដោះ​ស្រាយ​បាន ដោយ​ប្រើ​វិធី​ចិត្ត​សាស្រ្ត។ អ្នក​ជំនាញ​ជន​ជាតិ​អង់គ្លេស​ខាង​លើ​បាន​បង្ហាញ​ថា ដំបូង​យើងត្រូវ​ហ្វឹក​ហាត់​យល់​ដឹង​ពី​អារម្មណ៍​ខ្លួន​ឯង​ជា​មុន​សិន ថា​នៅ​ពេល​យើងចង់​ញ៉ាំអាហារ​ណាមួយ​ខ្លាំង យើង​ត្រូវ​ដឹង​ថា ការញ៉ាំ​អាហារ​ទាំង​នោះ នឹងមាន​លទ្ធផល​ទៅជា​យ៉ាង​ណា ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​។ ការ​ញ៉ាំ​អាហារក្នុង​ចំនួន​​ច្រើនរាល់ថ្ងៃ​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ធាត់ខ្លាំង ហើយ​ការ​ធាត់ខ្លាំងនេះ​ពេល​ខ្លះទៀតធ្វើ​ឲ្យយើង​​មាន​អារម្មណ៍​មិន​ល្អ​ ឬមិនសម្បាយ​ចិត្ត​នឹង​រូប​រាងខ្លួន​ទៀត​ផង។​

​​​​​​លោក​ Davide បាន​បន្ថែម​ទៀត​ថា នៅ​ពេលយើង​ដឹងរឿង​ទាំងនេះ​ហើយ យើង​​ព្យាយាម​ហ្វឹក​ហាត់​ទម្លាប់​ថ្មី​មួយ​ ពោល​គឺ​នៅ​ពេល​ យើង​ដឹង​ថា​ខ្លួន​ចង់​ញ៉ាំ​ចំណី​អាហារ​ច្រើន យើង​​អាច​​បង្វែរ​អារម្មណ៍​ទៅ​ធ្វើ​រឿង​ផ្សេង ដូច​ជា​ទៅ​ដើរ​លេង ទៅ​រក​មិត្តភក្តិ​និយាយ​គ្នា​លេង ឬ​ទៅ​ធ្វើ​​សកម្មភាព​ផ្សេង​ៗ​ដើម្បី​បន្លប់។ វិធី​មួយ​ទៀត ដែល​លោ​ក​ណែ​នាំ​ដែរ​នោះ គឺ​ការ​ប្រើ​​កៅស៊ូ​​ពាក់​នៅ​ក​ដៃ ហើយ​រាល់​ពេល​យើង​ចង់​ញ៉ាំ​អាហារ​ច្រើនយើង​​អាច​ទាញ​កៅស៊ូ​​ផ្ទាត់​ស្បែក​ក​ដៃ ធ្វើ​ដូច​នេះ ខួរ​ក្បាលយើង​​នឹង​ចាំ​ហើយ​ប្តូរ​គំនិត​ថា រាល់​ពេល​ដែល​​ចង់​ញ៉ាំ​ច្រើន នឹង​ក្លាយ​ជា​កំហុស ពុំ​គួរ​ធ្វើ។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ អ្នក​ជំនាញ​​អង់គ្លេស​ ខាង​លើ បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ដើម្បី​​បំបែក​ទម្លាប់​មិន​ល្អ​នេះ និង​ទៅ​ហ្វឹក​ហាត់​​ទម្លាប់​ល្អ​ប្រសើរ​​វិញ​បាន​នោះ នឹង​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ផង​ដែរ។ លោក​បាន​និយាយ​ថា ពុំ​មាន​វេទមន្ត​អ្វី​ឡើយ ក្រៅ​តែ​ពី​ការ​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​​ទោរ​ទន់​នោះ និង​អនុវត្ត​ដោយ​​មិន​បោះ​បង់​ទម្លាប់​ល្អ​ ដើម្បី​ទទួល​បាន​សុខភាព​​ជីវិត​ប្រសើរ​ឡើង​វិញ ពី​ការ​មិន​ញ៉ាំ​ច្រើន៕

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/864905/how-to-stop-binge-eating

កំណែ​ប្រែបច្ចុប្បន្ន

08/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម