បញ្ហាការហូបចុក

បញ្ហាការ​ហូបចុក - មិនឃ្លាន នឹក​មិន​ចង់​ញ៉ាំអី ​ញ៉ាំមិនបានច្រើន ញ៉ាំ​មិន​ទៀង ជា​ឫសគល់​បង្ក​បញ្ហា​ច្រើន​ដល់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត។ តើមាតិកា​នេះ មាន​មាតិកា​ដោះស្រាយ​បែបណា​ខ្លះ? សូមស្វែងយល់​បន្ថែម

ចំណេះដឹងទូទៅ

បញ្ហាការហូបចុក

អ័រម៉ូនស្រ្តេសមានទំនាក់ទំនងយ៉ាងណា​នឹង​ការ​ឡើង​ទម្ងន់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ១- តើ​អ្វី​ទៅ​ជា​អ័រម៉ូន​ករទីហ្ស៊ូល(Cortisol)? អ័រម៉ូន ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ផលិត​ឡើងដោយ​ក្រពេញ​អាដ្រេណាល់ (Adrenal gland) ​ស្ថិត​នៅ​ក្នុង​ខាង​លើ​តម្រង​នោម របស់​មនុស្ស​យើង។ ដោយ​សារ​តែ​អ័រម៉ូន​នេះ​ផលិត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​យើង​ទទួល​រង​ស្ត្រេស ហេតុ​នេះ​ហើយ​ទើប​គេ​ហៅ​វា​ថា​ជាអ័រម៉ូន​ស្ត្រេស​។ ២- ហេតុ​អី​បាន​ជា​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​លើ​រាង​កាយ? ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ចាំ​បាច់​មួយ​របស់​រាង​កាយ។ ក្រៅ​ពី​នាទី​ឆ្លើយ​តប​នឹង​ការ​ទទួល​រង​បញ្ហា​ស្ត្រេស អ័រម៉ូន​នេះ​ក៏​មាន​នាទី​ផ្សេង​ទៀត​ដូច​ជា៖ -បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម -កាត់​បន្ថយ​ការ​រលាក -ទប់​បង្ក្រាប ប្រព័ន្ធ​ភាព​ស៊ាំ (កុំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ឥទ្ធិពល​ខ្លាំង​ហួសហេតុ​ពេក) និង​ -ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​របស់​រាង​កាយ ជា​ទូទៅ អ័រម៉ូន​នេះ​ច្រើន​បញ្ចេញ​នៅ​ពេល​ព្រឹក ​ពេល​ដែល​យើង​ក្រោក​ពី​ដំណេក​បាន​ប្រហែល ៣០ ទៅ ៤០​នាទី ហើយ​កម្រិត​បញ្ចេញ​របស់​វា​ត្រូវ​បាន​កម្រិត​ដោយ​ក្រពេញ Pituitary និង​ក្រពេញ Hypothalamus នៅ​ក្នុង​ខួរ​ក្បាល។ នៅ​ពេល​យើង​​ស្ត្រេស អ័រម៉ូន​នេះ​និង​អ័រម៉ូន អាដ្រេណាលីន នឹង​បញ្ចេញ​ពី​ក្រពេញ​អាដ្រេណាល់​ជាហេតុ​នាំ​ឲ្យ​យើង​​កើន​ឡើង​ចង្វាក់​​បេះដូង​ និង​កម្រិត​ថាមពល ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​មួយ។ ក្នុង​លក្ខខណ្ឌ​ធម្មតា ប្រសិន​បើ​ការ​កើន​ឡើង​អ័រម៉ូន​ករទីហ្ស៊ូល​ញឹក​ញាប់ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​រាង​កាយ​បាន។ អត្ថបទពាក់ព័ន្ធ៖  ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​ វិទ្យា​សាស្រ្ត​រកឃើញថាមនុស្ស​ទាប​ឆាប់​ខឹង​ជាង​អ្នក​ខ្ពស់​ ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់? កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក ៣- តើ​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​ទៅ លើ​ទម្ងន់​រាង​កាយ​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​ការ​កើន​ឡើង​ករទីហ្ស៊ូល​បន្តិច​បន្តួច​និង​មិន​ញឹក​ញាប់ គឺ​​មិន​បង្ក​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ័រម៉ូន​នេះ កើន​ឡើង​ញឹក​ញាប់ […]

ស្វែងរក បញ្ហាការហូបចុក

បញ្ហាការហូបចុក

កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង

មាន​សុខភាព​ល្អ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន ដូចនេះ​ហើយ​យើង​តែងខំ​ប្រឹងប្រែង​រក​របស់​ញ៉ាំល្អៗ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ​ឲ្យតែ​ដឹង​ថា មាន​ប្រយោជន៍​ដល់​រាងកាយ​។ តែ​ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ៣ យ៉ាង​នេះ​ជា​ការ​ប្រព្រឹត្ត​ខុស​ទេ ព្រោះតែ​មិន​បាន​គិត​ដល់​សុខភាព៖ ១- មិន​ហាត់​ប្រាណ តែ​ទិញ​របស់​បញ្ចុះ​ជាតិ​ពុល បច្ចុប្បន្ន​នៅ​តាម​អនឡាញ​កំពុង​តែ​ពេញ​និយម​ការ​លក់​ផលិតផល​ផ្សេង​ៗ​ធ្វើឲ្យ​ស្គម ធ្វើឲ្យ​ស​ទាំង​មិន​ដឹង​ច្បាស់​ថា ផលិតផល​អស់​ទាំង​នោះ​ពិតជា​ជួយ​បាន​ឬ​ក៏​អត់ និង​ប៉ះពាល់​ដល់​អ្វី​ខ្លះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ចង់​ស្គម ចង់​ស្អាត តែ​ការញ៉ាំ​ដោយ​មិន​ខ្វល់ ហើយ​មិន​គិត​ហាត់ប្រាណ ឬ​ធ្វើ​សកម្មភាព​ឲ្យ​ចេញ​ញើស​ទៅ​វិញ។ ២- ញ៉ាំ​មិន​គិត ហើយ​ទៅពិនិត្យ​សុខភាព ការ​ពិនិត្យ​សុខភាព​មិនមែន​ជា​រឿង​ខុសឆ្គង​អ្វី​ឡើយ តែ​បើ​គិតតែ​ពិនិត្យ​សុខភាព ទាំង​មិន​បាន​ថែទាំតើ​មាន​ន័យ​អ្វី។ ការ​គិតគូរ​ដល់​សុខភាព​ពិតជា​ត្រឹមត្រូវ​ណាស់ ​រឹតតែ​ត្រឹមត្រូវ​កុំ​ផឹក​គ្រឿង​ស្រវឹង ជក់បារី ឬ​សារធាតុ​ញៀន​ដទៃ​ទៀត​នោះ​ទើប​ប្រពៃ។ ឧទាហរណ៍​ងាយ​ៗ មនុស្ស​ទៅ​មើល​ជាតិ​ស្ករ ព្រោះ​ខ្លាច​មាន​ជំងឺ​ទឹកនោមផ្អែម ខ្លាច​លើស​សម្ពាធ​ឈាម ទាំង​ដែល​ញ៉ាំ​រក​តែ​របស់​ផ្អែម និង​ផឹក​ភេសជ្ជៈ​កំប៉ុងរាល់ថ្ងៃ ដោយ​មិន​ស្វែង​យល់​សោះ​ថា គ្រឿង​កំប៉ុង​អស់​ទាំង​នោះ​មាន​ជាតិ​ស្ករ​ប៉ុន្មាន​ ផ្សំ​ពី​អ្វី​ខ្លះ។ ៣- វក់​ជាមួយ​គ្រឿង​អេឡិចត្រូនិក បច្ចុប្បន្ន​មាន​យុវវ័យ​ជាច្រើន​វក់​ជាមួយ​គ្រឿង​អេឡិចត្រូនិក​ខ្លាំង​មែន​ទែន ទាំង​អ្នក​ខ្លះ​ជាប់​ដៃ​ធ្វើ​ការ និង​ខ្លះ​ទៀត​លេង​កម្សាន្ត ដើម្បី​បំបាត់​អផ្សុក។ មិន​ថា​អ្នក​ធ្វើការ ឬ​មិន​ធ្វើ​ការ​ទេ ឲ្យតែ​នៅ​ជាមួយ​របស់​នោះ​ច្រើន​ពេក​ធ្វើឲ្យ​ការ​គេង​ធ្លាក់​ចុះ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​អ្នក​ខ្លះ​ពេល​ព្រឹក​ឡើង​នៅតែ​មាន​អារម្មណ៍​ងងុយ ឈឺក្បាល វិលមុខ ឈឺភ្នែក […]


បញ្ហាការហូបចុក

ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់?

គ្នាយើងខ្លះ ប្រហែល​អាច​គ្រប់គ្រង​អារម្មណ៍​​ខ្លួនឯង​បាន ដូច្នេះ​មិនសូវ​ចេះ​ខឹង​ច្រើនទេ តែ​ខ្លះទៀត ប្រហែល​ជា​ខឹងច្រើន និង​ញឹកញាប់ ដោយសារ​បញ្ហា​ផ្សេងៗ មិន​ដូចចិត្ត ឬការ​គ្រោងទុក។ សម្រាប់​អ្នក​ខឹង​ច្រើន គួរដឹង​ថា ខឹងច្រើន មិន​ត្រឹម​តែ​ធ្វើឲ្យ​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ទៀត។ កំហឹង គឺស្ថិត​នៅ​ក្នុង​អារម្មណ៍​របស់​យើង ប៉ុន្ដែ​នៅ​ពេល​យើង​ខឹង រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន Adrenaline ដែល​ធ្វើឲ្យ​យើង​ស្លន់ (Fight or Flight) និង​ថប់បារម្ភ ហើយ​វា​ធ្វើឲ្យ​យើង​មិន​ឃ្លាន​អាហារ​នោះ​ទេ។ ប៉ុន្ដែ​ផលប៉ះពាល់​នេះ មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ក្រោយ​កម្រិត​អ័រម៉ូន Adrenaline ធ្លាក់ចុះ​វិញ យើង​មាន​អារម្មណ៍​ត្រូវការ​បំពេញ​ថាមពល​ដែល​បាត់បង់ ហើយ​យើង​ចាប់ផ្ដើម​ឃ្លាន​អាហារ។ ប៉ុន្ដែ​ដោយសារ​នៅ​យើង​ថប់បារម្ភ ដូច្នេះ​វា​អាច​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​អាហារ​តាម​អារម្មណ៍ និង​អត់ខ្វល់​នោះទេ។ នេះមាន​ន័យ​ថា យើង​អាច​អាច​ញ៉ាំ​អាហារ​ជាច្រើន និង​ពុំមាន​សុខភាព​ល្អ ដែល​ងាយ​ធ្វើឲ្យ​យើង ឡើង​ទម្ងន់។ អត្ថបទពាក់ព័ន្ធ៖ កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក ដូច្នេះ ដើម្បី​ការពារ​កុំឲ្យ​ឡើង​ទម្ងន់ កត្ដា​សំខាន់​មួយ គឺ​ពិនិត្យ​លើ​របប​អាហារ ហើយ​ឈប់​ញ៉ាំ នៅពេល​យើង​មាន​អារម្មណ៍​ថា ឆ្អែត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ