backup og meta

អ័រម៉ូនស្រ្តេសមានទំនាក់ទំនងយ៉ាងណា​នឹង​ការ​ឡើង​ទម្ងន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 05, 2020

    អ័រម៉ូនស្រ្តេសមានទំនាក់ទំនងយ៉ាងណា​នឹង​ការ​ឡើង​ទម្ងន់?

    ១- តើ​អ្វី​ទៅ​ជា​អ័រម៉ូន​ករទីហ្ស៊ូល(Cortisol)?

    អ័រម៉ូន ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ផលិត​ឡើងដោយ​ក្រពេញ​អាដ្រេណាល់ (Adrenal gland) ​ស្ថិត​នៅ​ក្នុង​ខាង​លើ​តម្រង​នោម របស់​មនុស្ស​យើង។ ដោយ​សារ​តែ​អ័រម៉ូន​នេះ​ផលិត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​យើង​ទទួល​រង​ស្ត្រេស ហេតុ​នេះ​ហើយ​ទើប​គេ​ហៅ​វា​ថា​ជាអ័រម៉ូន​ស្ត្រេស​។

    ២- ហេតុ​អី​បាន​ជា​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​លើ​រាង​កាយ?

    ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ចាំ​បាច់​មួយ​របស់​រាង​កាយ។ ក្រៅ​ពី​នាទី​ឆ្លើយ​តប​នឹង​ការ​ទទួល​រង​បញ្ហា​ស្ត្រេស អ័រម៉ូន​នេះ​ក៏​មាន​នាទី​ផ្សេង​ទៀត​ដូច​ជា៖

    -បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    -កាត់​បន្ថយ​ការ​រលាក

    -ទប់​បង្ក្រាប ប្រព័ន្ធ​ភាព​ស៊ាំ (កុំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ឥទ្ធិពល​ខ្លាំង​ហួសហេតុ​ពេក) និង​

    -ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​របស់​រាង​កាយ

    ជា​ទូទៅ អ័រម៉ូន​នេះ​ច្រើន​បញ្ចេញ​នៅ​ពេល​ព្រឹក ​ពេល​ដែល​យើង​ក្រោក​ពី​ដំណេក​បាន​ប្រហែល ៣០ ទៅ ៤០​នាទី ហើយ​កម្រិត​បញ្ចេញ​របស់​វា​ត្រូវ​បាន​កម្រិត​ដោយ​ក្រពេញ Pituitary និង​ក្រពេញ Hypothalamus នៅ​ក្នុង​ខួរ​ក្បាល។

    នៅ​ពេល​យើង​​ស្ត្រេស អ័រម៉ូន​នេះ​និង​អ័រម៉ូន អាដ្រេណាលីន នឹង​បញ្ចេញ​ពី​ក្រពេញ​អាដ្រេណាល់​ជាហេតុ​នាំ​ឲ្យ​យើង​​កើន​ឡើង​ចង្វាក់​​បេះដូង​ និង​កម្រិត​ថាមពល ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​មួយ។ ក្នុង​លក្ខខណ្ឌ​ធម្មតា ប្រសិន​បើ​ការ​កើន​ឡើង​អ័រម៉ូន​ករទីហ្ស៊ូល​ញឹក​ញាប់ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​រាង​កាយ​បាន។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣- តើ​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​ទៅ លើ​ទម្ងន់​រាង​កាយ​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច?

    ប្រសិន​បើ​ការ​កើន​ឡើង​ករទីហ្ស៊ូល​បន្តិច​បន្តួច​និង​មិន​ញឹក​ញាប់ គឺ​​មិន​បង្ក​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ័រម៉ូន​នេះ កើន​ឡើង​ញឹក​ញាប់ អាច​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​បាន។ បញ្ហា​ដែល​អាច​បង្ក​ឲ្យ​ករទីហ្ស៊ូល​កើន​ឡើង គឺ​បណ្ដាល​មក​ពី​ស្ត្រេស និង​ជំងឺ​មួយ​ចំនួន (ដូច​ជា​ជំងឺ Cushing’s Syndrome – ជំងឺ​ដែល​មុខ​របស់​អ្នក​ជំងឺ​មូល​ខ្លាំង) ដែល​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​នេះ នៅ​ក្នុង​ឈាម​នៅ​តែ​មាន​កម្រិត​ខ្ពស់។

    នៅ​ពេល​ដែល​កម្រិត​ករទីហ្ស៊ូល​នៅ​តែ​កើន​ឡើង ផល​រំខាន​ខាង​ក្រោម​នេះ​នឹង​កើត​ឡើង​ចំពោះ​រាង​កាយ៖

    -កើន​ទម្ងន់

    -សម្ពាធ​ឈាម​ឡើង​ខ្ពស់

    -អស់កម្លាំង

    -អារម្មណ៍​ប្រែ​ប្រួល​ខ្លាំង

    -ឆាប់​ខឹង

    -មុខ​ឡើង​ក្រហម

    -ស្បែក​ស្ដើង​

    -ពិបាក​ផ្ចង់​អារម្មណ៍ និង​

    -មាន​បញ្ហា អាំងស៊ុយលីន រេស៊ីស្តង់

    នៅ​ពេល​ដែល​មនុស្ស​យើង​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ យើង​នឹង​ពិបាក​គ្រប់​គ្រង​ទម្លាប់​ការ​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ខ្លាំង​ណាស់ ដែល​នេះ​ហើយ​ជាមូល​ហេតុ​ដែល​យើង​កាន់​តែឡើង​​ទម្ងន់។ តែ​ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​កម្រិត​អ័រម៉ូន​នេះ មាន​កម្រិត​ទាប នោះ​រាង​កាយ​របស់​យើង​នឹងស្រក​ទម្ងន់ ហើយ​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​មួយ​ចំនួន​ដល់​រាង​កាយ​ដូច​ជា៖

    -ធ្លាក់​ចុះ​ចំណង់​អាហារ និង​ចុះ​ទម្ងន់

    -នឿយ​ហត់

    -ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ

    -ចង់​ញ៉ាំ​ប្រៃ​កាន់​តែ​ខ្លាំង

    -វិល​មុខ

    -ក្អួត​ចង្អោរ និង​ឈឺ​ចាប់​ក្នុង​ពោះ

    -ឈឺ​សាច់​ដុំ​នឹង​ឆ្អឹង

    ៤- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​ទប់​ទល់​នឹង​បញ្ហា​ឡើង​ទម្ងន់​ដោយ​អ័រម៉ូន​ករទីហ្ស៊ូល?

    វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ គឺ​អាច​ជួយ​យើង​បង្ការ​​​បញ្ហា​ឡើង​ទម្ងន់​ដោយ​សារ​អ័រម៉ូន​នេះបាន រួម​មាន៖

    -ធ្វើ​សកម្មភាព​ឲ្យ​កាន់​តែ​ខ្លាំង

    -ត្រូវ​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ

    -ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ

    -គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    -ធ្វើ​សមាធិ​ឲ្យ​បាន​ញឹក​ញាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Oct 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម