អារម្មណ៍ខឹង នរណាក៏មានដែរ ជាពិសេសពេលប៉ាម៉ាក់របស់យើង កាន់តែចាស់ៗ គាត់ឆាប់ខឹងជាងមុនបន្ដិច។ អ៊ីចឹងហើយ យើងចាំបាច់កុំធ្វើរឿងណាឲ្យគាត់ខឹងច្រើន ព្រោះវាប៉ះពាល់ដល់សុខភាពគាត់ ជាងកើតទុក្ខទៅទៀត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អារម្មណ៍ខឹង នរណាក៏មានដែរ ជាពិសេសពេលប៉ាម៉ាក់របស់យើង កាន់តែចាស់ៗ គាត់ឆាប់ខឹងជាងមុនបន្ដិច។ អ៊ីចឹងហើយ យើងចាំបាច់កុំធ្វើរឿងណាឲ្យគាត់ខឹងច្រើន ព្រោះវាប៉ះពាល់ដល់សុខភាពគាត់ ជាងកើតទុក្ខទៅទៀត។
អ្នកជំនាញជាច្រើន បានលើកឡើងថា ការកើតទុក្ខ ការបាត់បង់មនុស្សជាទីស្រលាញ់ និងភាពឯកា ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សចាស់។
តែការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Concordia នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា រកឃើញថា កំហឹងអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព ដោយបង្កមានជំងឺបេះដូង រលាកសន្លាក់ មហារីក និងការរលាក (Inflammation)។ លោក Meaghan A Barlow អ្នកដឹកនាំការសិក្សា បញ្ជាក់ថា កំហឹងអាចបង្កទៅកើតជំងឺរ៉ាំរ៉ៃនានា ចំណែកការកើតទុក្ខ មិនបង្កឲ្យកើតជំងឺដូច្នេះទេ។
ការសិក្សានេះ មានការចូលរួមពីមនុស្សចាស់ វ័យ ៥៩-៩៣ឆ្នាំ ចំនួន ២២៦នាក់ នៅទីក្រុងម៉ុងត្រេអាល់។ រយៈពេល ជាង ១សប្ដាហ៍ អ្នកចូលរួម បំពេញចម្លើយអំពីថា តើខឹង និងកើតទុក្ខ ធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា? អ្នកស្រាវជ្រាវ វាយតម្លៃការរលាកចេញពីគំរូឈាម និងសួរអ្នកចូលរួម ថាតើពួកគេមានជំងឺរ៉ាំរ៉ៃណាមួយទេ?
លទ្ធផលរកឃើញថា មនុស្សវ័យ ៨០ឆ្នាំ និងលើសនេះ ខឹងជាប់រាល់ថ្ងៃ មានកម្រិតខ្ពស់ប្រឈមការរលាក និងជំងឺរ៉ាំរ៉ៃ ចំណែកការកើតទុក្ខ មិនបង្កឲ្យមានការរលាក និងជំងឺរ៉ាំរ៉ៃនានានោះទេ។ អ្នកស្រាវជ្រាវ ណែនាំថា ការអប់រំ សមាធិ អាចជួយមនុស្សចាស់កាត់បន្ថយកំហឹង គ្រប់គ្រងអារម្មណ៍បាន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕