ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនរួចហើយ ប្រហែលជាគ្រប់គ្នាគិតថា មិនចាំបាច់ពិនិត្យតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំជាមួយគ្រូពេទ្យអីទៀតនោះទេ។ តែគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក លោកវេជ្ជបណ្ឌិត អ៊ាវ សុខា អះអាងថា ត្បិតវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការក៏ពិតមែន តែមិនអាចជំនួសការតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំនោះទេ។