backup og meta

អូនៗចូលចិត្តបោកក្បាលខ្លួន​ឯង គួរឲ្យ​បារម្ភអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 17, 2023

    អូនៗចូលចិត្តបោកក្បាលខ្លួន​ឯង គួរឲ្យ​បារម្ភអត់?

    ជា​ម៉ាក់​គេ​ចឹង​ហើយ បារម្ភ​នោះ​បារម្ភ ពិសេស​អាអូន​ទើប​ចេះ​ដើរ តិច​ដួល តិច​បោក​ក្បាល​ បើអាច​សុខ​ចិត្ត​ឈឺ​ជំនួស មិន​អ៊ីចឹង​គ្នា​យើង? ប៉ុន្តែ​កាន់​តែ​បារម្ភ​ខ្លាំង ដួល​ប៉ះ​ទង្គិច​ក្បាល​ញយ​ខ្លាច​ដូច​ខួរ​ក្បាល​ពេល​អូនៗ​ធំឡើង។ កុំ​បារម្ភ​អី ប៉ះ​ទង្គិច​ក្បាល​បន្តិច​បន្តួច​ញយ សម្រាប់​ក្មេង​តូចៗ​ជារឿង​ធម្មតា​ទេ។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ស្រាយ​ចម្ងល់ ក៏​ដូច​ជាប្រាប់​ពី​មូល​ហេតុ​នៅ​ពី​ក្រោយ​រឿងនេះ​ឲ្យគ្នា​យើង​បាន​ដឹង។

    តាម​ការ​សិក្សា ២០% ករណីប៉ះ​ទង្គិច​ ឬបោក​ក្បាល​ចំពោះ​ក្មេង​នៅ​កំពុង​ចេះ​ដើរ​តេះតោះ គឺជា​ចេតនា​ក្មេង​ប៉ុណ្ណោះ។ ក្មេងៗ​ភាគ​ច្រើន ចាប់​ផ្តើម​មាន​ការ​ហ្វឹកហាត់​បែប​នេះ តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រមាណ ៦ខែ ហើយ​ករណី​ប៉ះ​ទង្គិច ឬបោក​ក្បាល​ញឹក​ញាប់​បំផុត គឺ​ចន្លោះវ័យ ១៨-២៤ ខែ។ ទម្លាប់​នេះ​អាច​យូរ​បន្តិច​រហូត​ដល់​វ័យ ៣ ឆ្នាំ។ ជា​ធម្មតា អាអូន​តែង​រពឹស ជាង​មីអូន ជាហេតុ​ដួល​បោក​ក្បាល​ ច្រើន​ជាង​មី​អូន​ដល់ ៣ ដង​ឯណោះ ហើយ​មាន​មូល​ហេតុ​ជា​ច្រើន​ទៀត​ដែល​ក្មេង​តូចៗ ចូលចិត្ត​បោក​ក្បាល​អំឡុង​ទើប​ចេះ​ដើរ​តេះ​តោះ​មាន​ដូចជា៖

    ១- រំងាប់ចិត្ត

    ទោះ​ដូច​ជា​ចម្លែក​បន្តិច​មែន តែ​ក្មេង​ចេះ​ដើរ​តេះតះ​ជា​ច្រើន​នាក់​បាន​ប្រើ​ក្បាល​ការ​សម្រាក។ ភាគ​ច្រើន អូនៗ​តែង​បោក​ក្បាល​ខ្លួន​ឯង នៅ​ពេល​គេង​លក់ ឬ​នៅ​ពេល​ពាក់​កណ្តាល​យប់ អំឡុង​ពេល​ភ្ញាក់​ឡើង​ដោយ​ចៃដន្យ។ អាការៈ​បោក​ក្បាល​នេះ​តែង​កើត​មាន​ឡើង​ជា​ញឹក​ញាប់ ហើយ​អ្នក​ជំនាញ​គិត​ថា​សំឡេង​បោក​ក្បាល​នេះ​អាច​ធ្វើ​ឲ្យ​ក្មេងៗ ស្រណុក​ក្នុង​ចិត្ត ដូច​អ្វី​ម៉ាក់​ប៉ា ឧស្សាហ៍​លេង​ជាមួយ​គេ ដូច​ជា​លើក​អុក ឬ​បោះ​ឡើង​លើ​ជា​ដើម។

    ២- បន្ថយការឈឺចាប់

    បោក​ក្បាល​ អាច​ជួយ​អូនៗ​បំបាត់​ការ​ឈឺ​ចាប់​របស់​ពួក​គេ​បាន​ផង​ដែរ ដូច​ជា ឈឺ​សង្កៀត​ធ្មេញ ឬ​ឈឺ​ក្នុង​ត្រចៀក អាច​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​បោក​ក្បាល​របស់​អូនៗ។ អូនៗ​តូចៗ​​ទើប​ចេះ​ដើរ​តេះតោះ​អាច​គិត​ថា ​ឈឺ​ចាប់​នៅ​ពេល​ក្បាល​បោក​ប៉ះ​អ្វី​មួយ អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេង​ទៀត​ទៅ​វិញ។

    អត្ថបទគួរអាន៖

    ៣- បញ្ចេញកំហឹង

    បើ​ធ្លាប់​ឃើញ​កូន​បោក​ក្បាលពេល​មាន​អារម្មណ៍​ខឹង​សម្បារ វា​អាច​ជា​រឿង​ធម្មតា​ទេ ព្រោះ​អូនៗ​កំពុង​ព្យាយាម​បញ្ចេញ​កំហឹង​ អារម្មណ៍​មិន​ពេញ​ចិត្ត​អ្វី​មួយ។ អំឡុង​ពេល​អាយុ​តិច​នៅ​ឡើយ ក្មេង​តូចៗ​មិន​ចេះ​បញ្ចេញ ឬបង្ហាញ​ការ​គិត​តាម​រយៈ​ពាក្យ​សម្តី​នោះ​ឡើយ ដូច្នេះ​ការ​ធ្វើ​សកម្មភាព​រាងកាយ គឺ​ក្លាយ​ជា​ជម្រើស​ល្អ​បំផុត​របស់​ពួក​គេ។

    ៤- ទាក់ទាញចំណាប់អារម្មណ៍

    ជួន​កាល​ក្មេងៗ​ទើប​តែ​ចេះ​ដើរ​តេះតោះ​បោក ឬ​ទង្គិច​ក្បាល​ពួក​គេ គឺ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីអ្នក​ដទៃ​មក​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ។ អូនៗ​អាច​មាន​ភាព​វៃឆ្លាត​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា​អាកប្បកិរិយា​ធ្វើ​បាប​ខ្លួន​ឯង អាច​ជួយខ្លួន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម៉ាក់​ប៉ា យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ក្រៅ​ពី​គោល​បំណង​ទាំង​អស់​ពី​ខាង​លើ អូនៗ​អាច​នឹង​បោក​ក្បាលដោយសារ​តែ​បញ្ហា​នៅ​ក្នុង​ដំណើរ​កា​វិវឌ្ឍ​នៃ​រាង​កាយ​ពួក​គេ​ផង​ដែរ។ អាការៈ​បោក​ក្បាល ​អាច​ជា​សញ្ញា​នៃ​ជំងឺ​អូទីហ្ស៊ឹម (ជំងឺ​ប្រព័ន្ធ​ប្រសាទ​លើ​ក្មេងៗ) ឬ បញ្ហា​វិវត្ត​សរីរាង្គ​មួយ​ចំនួន។

    បោក​ក្បាល​ខ្លួន​ឯង​នេះ គឺមិន​ល្អ​នោះ​ទេ ប្រសិន​បើ​ញឹកញាប់​ពេក ពិសេស​នៅ​ពេល​ដែល​ក្បាល​របស់​គេ​កំពុង​ឈឺ​នោះ។ ប្រសិន​បើ​គ្នា​យើង​សម្គាល់​ឃើញ​ថា អូនៗ​មាន​ទម្លាប់​បោក​ក្បាល បែប​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ សូម​ប្រញាប់​សុំ​ការ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់។

    ទោះ​បី ជា​រឿង​កម្រ​កើត​មាន​ក៏​ដោយ ពេល​ខ្លះ​អាការៈ​បោក​ក្បាល​ខ្លួន​ឯង ជា​រោគសញ្ញា​ជំងឺ​អូទីហ្ស៊ឹម (Autism) ឬជំងឺ​វិវត្ត​រាងកាយ​មិន​ប្រក្រតី​ដែរ ខណៈ​រោគសញ្ញា​អាច​មាន​ដូចជា៖

    – ចង់​ដក​ខ្លួន​ចេញ​ឆ្ងាយ ពី​ទំនាក់ទំនង​នៅ​ក្នុង​សង្គម

    – គ្មាន​ទំនាក់ជាមួយ​ក្មេង​ៗ​ដទៃ មនុស្ស​ជុំវិញ​ខ្លួន រាប់​បញ្ចូល​ទាំង​ម៉ាក់ប៉ា

    – ថយ​ចុះ​សមត្ថភាព​ខាង​រាងកាយ ដូច​ជា និយាយ អាន និង​រៀន​សូត្រ​ជា​ដើម។

    – មាន​ទម្លាប់​ខ្មាស​អៀន​ខ្លាំង ព្រោះ​បញ្ហា​នេ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​បញ្ហានៅ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់​ក្មេងៗ​តែម្តង។

    ចំណុចសំខាន់

    តាម​ការ​សិក្សា ២០% ករណីប៉ះ​ទង្គិច​ ឬបោក​ក្បាល​ចំពោះ​ក្មេង​នៅ​កំពុង​ចេះ​ដើរ​តេះតោះ គឺជា​ចេតនា​ក្មេង​ប៉ុណ្ណោះ។ ក្មេងៗ​ភាគ​ច្រើន ចាប់​ផ្តើម​មាន​ការ​ហ្វឹកហាត់​បែប​នេះ តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រមាណ ៦ខែ ហើយ​ករណី​ប៉ះ​ទង្គិច ឬបោក​ក្បាល​ញឹក​ញាប់​បំផុត គឺ​ចន្លោះវ័យ ១៨-២៤ ខែ។ ទម្លាប់​នេះ​អាច​យូរ​បន្តិច​រហូត​ដល់​វ័យ ៣ ឆ្នាំ។ ជា​ធម្មតា អាអូន​តែង​រពឹស ជាង​មីអូន ជាហេតុ​ដួល​បោក​ក្បាល​ ច្រើន​ជាង​មី​អូន​ដល់ ៣ ដង​ឯណោះ ហើយ​មាន​មូល​ហេតុ​ជា​ច្រើន​ទៀត​ដែល​ក្មេង​តូចៗ ចូលចិត្ត​បោក​ក្បាល​អំឡុង​ទើប​ចេះ​ដើរ​តេះ​តោះ​មាន​ដូចជា៖
    • រំងាប់​ចិត្ត​
    • បន្ថយ​ការ​ឈឺចាប់
    • បញ្ចេញ​កំហឹង
    • ទាក់ទាញ​ចំណាប់​អារម្មណ៍

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Mar 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម