backup og meta

ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ

ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ

បញ្ហា​សុខភាព​ផ្លូវចិត្តជា​រឿង​ស្មុគស្មាញ ពេលខ្លះ​យើង​ខំ​ប្រឹង​តាំង​ចិត្ត​មិន​គិត​សោះ តែ​នៅ​ធ្វើ​មិន​បាន ព្រោះ​ខួរក្បាល​មិន​ស្តាប់​បញ្ជា។ ដើម្បី​ឲ្យ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ធ្វើ​រឿង ៦ ចំណុច ខាងក្រោម​នេះ។

១- ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាងកាយ​យើង​មាំមួន មិន​សូវ​មាន​ជំងឺ​មក​បៀត​បៀន ឯ​បញ្ហា​ផ្លូវចិត្ត​ក៏​ល្អ​ទៀត។ យើង​គួរ​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ លេង​កីឡា ឬ​ជិះកង់ ឲ្យ​បាន​ហោច​ណាស់ ៣០នាទី/ថ្ងៃ។

២- ញ៉ាំ​អាហារ​សុខភាព

មិន​ខុស​ពី​ការ​ហាត់ប្រាណ​ប៉ុន្មាន​ទេ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត មានបន្លែ ផ្លែឈើ ត្រី សាច់ ចម្រុះគ្នា ឯ​រសជាតិ​វិញ​មិន​ប្រៃ-ផ្អែម ឬ​មាន​ខ្លាញ់​ច្រើន នោះ​ជួយ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។

៣- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ដំណេក​​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ស្រស់ស្រាយ មាន​ថាមពល​​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ ដូច្នេះ​យើង​ត្រូវ​គេង​ឲ្យ​បាន ៨ ម៉ោង/ថ្ងៃ។

៤- កុំលាក់​រឿង​ស្មុគស្មាញ

មាន​រឿង​ក្នុង​ចិត្ត​ត្រូវ​និយាយ​ចេញ​ឲ្យ​អស់​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត អាច​ជួយ​ជា​គំនិត​យើង​បាន កុំ​លាក់​ទុក​ម្នាក់​ឯង នាំ​ឲ្យ​បញ្ហា​កាន់​ចាក់ស្រែះ ដោះស្រាយ​មិន​រួច​ទៅ​ជា​មាន​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់​ទៅៗ។

អត្ថបទពាក់ព័ន្ធ៖ ធុញ​ការងារ​កម្រិត​ណា សាក​វាស់​ខ្លួន​ឯង​ប៉ុន្មាន​ចំណុច​នេះ

៥- ដើរ​លេង​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ

យើង​គួរ​តែ​ចំណាយ​ពេល​សប្បាយ​ខ្លះ​ជាមួយ​ក្រុម​គ្រួសារ ឬ​ពួកម៉ាក​ជិតស្និទ្ធ កុំ​គិត​តែ​ពី​សម្រុក​ធ្វើការ ឬ​រៀន​ពេក បើ​មិន​អ៊ីចឹង​ទេ​ខួរក្បាល​ច្បាស់​ជា​ស្ត្រេស​ស្លាប់​ហើយ។

សុខភាពផ្លូវចិត្ត

៦- កាត់​បន្ថយ​គ្រឿង​ស្រវឹង

មនុស្ស​មួយ​ចំនួន​គិត​ថា គ្រឿង​ស្រវឹង​អាច​បំបាត់​ទុក្ខ​កង្វល់​បាន តែ​មិន​ដូច្នេះ​ទេ ផឹកស្រា​រឹត​តែ​ស្មុគ​ស្មាញ​ឡើង និង​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​ទៀត។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អ្នកចូលចិត្តញ៉ាំលៀសហាល ប្រយ័ត្នគ្រុនពោះវៀន

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម