backup og meta

ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 08, 2019

    ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ

    និយាយ​រឿងស្ត្រេស ឬបញ្ហា​ស្មុគស្មាញ នរណា ក៏មាន​ដែរ ដោយ​វាបណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា ការសិក្សា ការងារ ការរកស៊ី ឬគ្រួសារ​ជាដើម។ តែមាន​ការស្រាវជ្រាវ រកឃើញ​ថា ការ​ចំណាយ​ពេល ២០​នាទី ជាមួយ​ធម្មជាតិ អាច​បន្ថយ​បញ្ហា​ស្ត្រេស​បាន ហើយ​គ្នាយើង ក៏អាច​សាកល្បង​បាន​ដែរ។

    ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក នៅ​ខែកក្កដា ឆ្នាំ២០១៩។ ពីមុន មាន​ការសិក្សា បញ្ជាក់​ថា ការចំណាយពេល​ជាមួយ​ធម្មជាតិ កាត់បន្ថយ​បញ្ហា​ស្ត្រេស ប៉ុន្ដែពុំមាន​ការបញ្ជាក់​ច្បាស់ ថាតើ​គួរចំណាយ​ពេល​ប៉ុន្មាន ហើយ​ញឹកញាប់​ប៉ុណ្ណា​នោះទេ?

    សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ បាន​ឲ្យ​មនុស្ស ៣៦​នាក់ ចំណាយ​ពេល ១០​នាទី និង​លើសនេះ ៣ថ្ងៃ/សប្ដាហ៍ នៅ​ទីតាំង​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ ​នៅ​តាម​សួនសាធារណៈ និង​តំបន់បៃតង នៅជិត​កន្លែង​ធ្វើការ។ ពួកគេ អង្គុយ និង​ដើរ អំឡុងចំណាយ​ពេលជាមួយ​ធម្មជាតិ។

    អ្នកចូលរួម​ក្នុង​ការសិក្សា ក៏ត្រូវ​ណែនាំ​មិនឲ្យ​ហាត់ប្រាណ និង​ចៀសវាង​ប្រើប្រាស់​បណ្ដាញ​សង្គម ទូរស័ព្ទ និង​ការ​អានសៀវភៅ ហើយ​មុន និង​ក្រោយ​​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ អ្នកសិក្សា​បាន​ធ្វើ​តេស្ដ​លើ​កម្រិត​អ័រម៉ូន Cortisol ដែល​ជាអ័រម៉ូន​ស្ត្រេស តាមរយៈ​គំរូទឹកមាត់។

    លទ្ធផល រកឃើញ​ថា ការចំណាយ​ពេល យ៉ាងតិច ២០-៣០​នាទី ជាមួយ​ធម្មជាតិ ជួយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន Cortisol ធ្លាក់ចុះ​យ៉ាងខ្លាំង។ ដូច្នេះ គ្នាយើង​អាច​កាត់បន្ថយ​បញ្ហា​ស្ត្រេស ឬ​សុខភាព​ផ្លូវចិត្ត ដោយ​ស្វែងរក​ធម្មជាតិ ដែល​នៅ​ជិត ដើម្បី​ចំណាយ​ពេល​រីករាយនៅ​ទីនោះបាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម