សត្វចិញ្ចឹម ពិសេសឆ្កែ មិនត្រឹមតែជាដៃគូ ឬជាសមាជិកគ្រួសារដ៏ល្អប៉ុណ្ណោះទេ តែការមានពួកវានៅក្បែរខ្លួន នឹងជួយឲ្យយើង មានសុខភាពផ្លូវចិត្តល្អ ភាពសប្បាយរីករាយ ដែលសុទ្ធជាប្រយោជន៍ដល់សុខភាពទៀតផង។
សត្វចិញ្ចឹម ពិសេសឆ្កែ មិនត្រឹមតែជាដៃគូ ឬជាសមាជិកគ្រួសារដ៏ល្អប៉ុណ្ណោះទេ តែការមានពួកវានៅក្បែរខ្លួន នឹងជួយឲ្យយើង មានសុខភាពផ្លូវចិត្តល្អ ភាពសប្បាយរីករាយ ដែលសុទ្ធជាប្រយោជន៍ដល់សុខភាពទៀតផង។

បើផ្អែកតាម លទ្ធផលនៃការស្ទង់មតិ នៅសហរដ្ឋអាមេរិក គ្នាយើងចួលចិត្តចិញ្ចឹមសត្វឆ្កែ ៣៦% អះអាងថា មានអារម្មណ៍រីករាយ ស្រស់ស្រាយ ពេលបាននៅក្បែរមិត្តភក្តិសម្បូររោមនេះ ហើយផ្ទុយទៅវិញ គ្នាយើងចូលចិត្តចិញ្ចឹមឆ្មា ត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលមានអារម្មណ៍រីករាយ។
លទ្ធផលស្រាវជ្រាវ បង្ហាញទៀតថា នៅពេលចិញ្ចឹមសត្វឆ្កែ កម្រិតនៃភាពរីករាយ មិនត្រឹមតែកើតមានប៉ុណ្ណោះទេ សកម្មភាពខាងក្រៅប្រចាំថ្ងៃ នឹងកើតមានច្រើន ជាផ្នែកមួយផ្សារភ្ជាប់សុខភាពផ្លូវចិត្តយើងបានមួយចំណែក។ ពិសេសសកម្មភាពខាងក្រៅទាំងនោះ សំដៅទៅលើ ការនាំមិត្តជាទីស្រលាញ់ ទៅដើរលេងខាងក្រៅ ទៅកាន់បរិយាកាសប្លែកៗ ស្គាល់មនុស្សថ្មីៗ តាមរយៈគ្នាយើងចំណូលចិត្តចិញ្ចឹមសត្វឆ្កែ ដូចគ្នាជាដើម។
អត្ថបទពាក់ព័ន្ធ៖
អ្នកជំនាញសុខភាពលើកឡើងដែរថា ភាគច្រើនគ្នាយើងចិញ្ចឹមសត្វឆ្កែ ពិតជាបានជួយឲ្យអារម្មណ៍ប្រសើរ ពិសេសអារម្មណ៍វិជ្ជមាន តាមរយៈភាពជាដៃគូ (ដូចមិត្តភក្តិយល់ចិត្ត) និងនាំម្ចាស់ទៅចាប់អារម្មណ៍លើសកម្មភាពផ្សេងៗ ចៀសឆ្ងាយពីភាពស្រ្តេសបានយ៉ាងមានប្រសិទ្ធិភាព ខណៈគ្នាយើងមានឆ្កែជាសត្វចិញ្ចឹម មានភាគរយហានិភ័យជំងឺបេះដូង ក្នុងអត្រាទាបជាងគេបំផុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://brightside.me/wonder-animals/dog-owners-are-happier-than-the-rest-of-the-world-according-to-science-779110/
កំណែប្រែបច្ចុប្បន្ន
25/08/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ សន សុភា
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
សន សុភា