ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស

    ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស

    សត្វ​ចិញ្ចឹម ពិសេស​ឆ្កែ មិន​ត្រឹម​តែ​​ជា​ដៃ​គូ​ ឬ​ជា​សមាជិក​គ្រួសារ​​​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​​ការ​មាន​ពួកវា​នៅ​ក្បែរ​ខ្លួន នឹង​ជួយ​​ឲ្យ​យើង មាន​​សុខភាព​ផ្លូវ​ចិត្ត​ល្អ ​ភាព​សប្បាយ​រីក​រាយ ដែល​សុទ្ធ​ជា​ប្រយោជន៍​ដល់​សុខភាព​ទៀត​ផង។

    បើ​ផ្អែក​តាម​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ នៅ​សហរដ្ឋអាមេរិក គ្នា​យើង​ចួល​ចិត្ត​​ចិញ្ចឹម​សត្វ​ឆ្កែ ៣៦%​ អះ​អាង​ថា មាន​អារម្មណ៍​​រីក​រាយ​ ​ស្រស់​ស្រាយ​ ពេល​បាន​នៅ​ក្បែរ​មិត្តភក្តិសម្បូរ​រោម​​នេះ ហើយ​​​ផ្ទុយ​ទៅ​វិញ​ គ្នា​យើង​​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា​ ត្រឹម​តែ ​១៨%​ ប៉ុណ្ណោះ​ ដែល​មាន​អារម្មណ៍​រីក​រាយ។

    លទ្ធ​ផល​​ស្រាវជ្រាវ​​​​​ បង្ហាញ​ទៀត​ថា នៅ​ពេល​​ចិញ្ចឹម​សត្វ​ឆ្កែ កម្រិត​នៃ​ភាព​រីក​រាយ មិន​ត្រឹម​តែ​កើត​មាន​ប៉ុណ្ណោះ​ទេ សកម្មភាព​​ខាង​ក្រៅ​ប្រចាំ​ថ្ងៃ នឹង​កើត​មាន​ច្រើន​ ជា​​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​សុខភាព​ផ្លូវ​ចិត្ត​យើង​បាន​មួយ​ចំណែក។ ពិសេស​សកម្មភាព​ខាង​ក្រៅ​ទាំង​នោះ ​សំដៅ​ទៅ​លើ ការ​នាំ​មិត្ត​ជា​ទីស្រលាញ់ ទៅ​ដើរ​លេង​ខាង​ក្រៅ ទៅ​កាន់​បរិយាកាស​​ប្លែក​ៗ ​ស្គាល់​មនុស្ស​ថ្មី​ៗ តាម​រយៈ​​គ្នា​យើង​ចំណូល​ចិត្ត​ចិញ្ចឹម​​សត្វ​ឆ្កែ​ ដូច​គ្នា​ជា​ដើម។

    អត្ថបទ​ពាក់ព័ន្ធ៖

    អ្នក​ជំនាញ​សុខភាព​លើក​ឡើង​ដែរ​ថា ភាគ​ច្រើន​គ្នា​យើង​ចិញ្ចឹម​សត្វ​ឆ្កែ ពិត​ជា​បាន​ជួយឲ្យ​​អារម្មណ៍​ប្រសើរ ​ពិសេស​​អារម្មណ៍​វិជ្ជមាន​ តាម​​រយៈ​ភាព​ជា​ដៃគូ​ (ដូច​មិត្តភក្តិ​យល់​ចិត្ត) និង​​​នាំ​ម្ចាស់​ទៅ​​ចាប់​អារម្មណ៍លើ​សកម្មភាព​ផ្សេង​ៗ​ ចៀស​ឆ្ងាយ​ពី​ភាព​ស្រ្តេស​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ ខណៈ​គ្នា​យើង​មាន​ឆ្កែ​ជា​សត្វ​ចិញ្ចឹម មាន​ភាគ​រយ​ហានិភ័យ​​ជំងឺ​បេះ​ដូង ក្នុង​អត្រា​ទាប​ជាង​គេ​បំផុត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 25/08/2019
    ត្រួតពិនិត្យដោយ សន សុភា