backup og meta

ហេតុផលអ៊ីចឹងតាស! បានអ្នកជំនាញណែនាំថា ផ្ទះត្រូវតែស្អាត និងរៀបរយ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    ហេតុផលអ៊ីចឹងតាស! បានអ្នកជំនាញណែនាំថា ផ្ទះត្រូវតែស្អាត និងរៀបរយ

    ក្រោយ​បំពេញ​ការងារ​ហត់​ពេញ​មួយ​ថ្ងៃ ស្រាប់​តែ​មក​ដល់​ផ្ទះ អស់​អារម្មណ៍​អាលីង រញ៉េរញ៉ៃ ចាន​ឆ្នាំង ខោអាវ​កខ្វក់​ ពាស​ពេញ​ផ្ទះ កុំ​ថា​ឡើយ​​ចង់​អង្គុយ​លេង សូម្បី​តែ​គេង​ក៏​គ្មាន​អារម្មណ៍​ដែរ មិន​អ៊ីចឹង? ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​លើក​ឡើង​ថា ផ្ទះ និង​បន្ទប់​គេង គឺ​កន្លែង​សម្រួល​អារម្មណ៍​ល្អ​បំផុត ត្រូវ​តែ​មាន​របៀប​រៀបរយ ដើម្បីបង្កើន​បរិយាកាស​ស្រស់ថ្លា ខណៈ​ចំណុច​សំខាន់​ទាំង ៤ ​ចាំ​បាច់​ត្រូវ​មានគឺ៖

    ១- រៀប​ចំ​ឲ្យ​មាន​ពន្លឺ​​ត្រឹម​ត្រូវ​

    ពន្លឺ​​​ព្រះអាទិត្យ​បែបធម្មជាតិ​ ជួយ​ឲ្យ​រាង​កាយ​​​ផលិត​ វីតាមីន​ D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូន​ភាព​រីករាយ​) និង​មេឡាតូនីន និង​​អាច​​​បង្កើន​ផលិតភាព​ក្នុង​ការងារ​​បាន​ល្អ​​ ​គួរតែ​មាន​​គ្រប់​គ្រាន់​ នៅ​ក្នុង​បរិយាកាស​ក្នុង​​ផ្ទះ​។ ពន្លឺ​​ល្មមៗ​ត្រឹម​ត្រូវ​​ សំដៅ​លើ​ពន្លឺ​គ្រប់​គ្រាន់ មិន​ចាំង​ខ្លាំង និង​មិន​ខ្សោយ​ពេក ​។ ដោយ​ពន្លឺ​​​ល្មម ជួយ​​​ឲ្យ​រាង​​កាយ​ ​ផលិត​​អ័រម៉ូន​ខាង​លើ នាំ​ឲ្យ​យើង​ទទួល​បាន​ភាព​ស្ងប់​សុខ និង​​ស្រស់​ស្រាយ​ឡើង​វិញ។

    ២. ជញ្ជាំង​មាំ មិន​ឮ​​​​សំឡេង​រំខាន

    អ្នក​​ជំនាញ​ជា​ច្រើន​ លើក​ឡើង​​ថា នៅ​ពេល​រាង​កាយ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​​បរិយាកាស​ កក់ក្តៅ មិន​សូវ​ឮ​សំឡេងរំខាន​ពី​ខាង​ក្រៅ នាំ​ឲ្យ​រាង​កាយ​​អាច​សម្រាក​បាន​សុខ​ស្រួល​​។ ពិសេស​​ជាង​នេះ អ្នក​ជំនាញ​លើក​ឡើង​ថា សម្រាប់​ការ​​​តុប​តែង​បន្ទប់ គួរ​តែ​​ចេះ​ជ្រើស​យក​ពណ៌​​លើ​ជញ្ជាំង​ មាន​សភាព​​ភ្លឺ មិន​ស្រអាប់​ ហើយ​រើស​យក​ពណ៌​តែ​មួយ​ ឬពីរ​ មក​រចនា​បន្ទប់ អាច​​ជួយ​ឲ្យ​អារម្មណ៍​​​ស្ងប់​​​​ បាត់​អស់​ភាព​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។

    ៣- ក្លិន​ក្នុង​បន្ទប់

    ការ​សិក្សា​​បាន​បង្ហាញ​ថា ក្លិន​ឡាវែនឌើ (Lavender) ជា​ក្លិន​មួយ​ នាំ​អារម្មណ៍​ឲ្យ​បាន​ស្ងប់ តែ​​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត ​​ណែ​នាំ​ថា ការ​ជ្រើស​យក​ក្លិន​​ណា​មួយ​ដាក់​ក្នុង​បន្ទប់ ឬ​ផ្ទះ ត្រូវតែ​សក្តិ​​សម​នឹងអារម្មណ៍​យើង និយាយ​ឲ្យ​ចំ យើង​ចូល​ចិត្ត​​ក្លិនអី ប្រើ​ក្លិន​នោះ​ទៅ អាច​ជួយ​​រំឮក​យើងនូវ​អនុស្សាវរីយ​ល្អ​ៗ វិស្សមកាល​​​សប្បាយៗ ដែល​ជា​វិធី​សាស្ត្រ​​​សម្រួល​អារម្មណ៍​​យ៉ាង​មាន​ប្រសិទ្ធិភាព​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ពិត​ណាស់ អ្នក​ជំនាញ​​​ផ្នែក​​​រៀប​ចំ រចនា និង​តុប​តែង​​គេហដ្ឋាន​ លោក​ស្រី Stacy Thomes បាន​ឲ្យ​ដឹង​ថា ការ​រៀប​ចំ​ផ្ទះ និង​បន្ទប់​គេង​ឲ្យ​មាន​សណ្តាប់​ធ្នាប់ មិន​ត្រឹម​​តែ​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​​ល្អ​ប៉ុណ្ណោះ​​ទេ ​ថែម​ទាំង​សម្រួល​អារម្មណ៍​ឲ្យ​ឆ្ងាយ​ពី​ភាព​ស្រ្តេស តប់​ប្រមល់​ទៀត​ផង។ ព្រោះ​ថា បើបន្ទប់​កាន់​តែ​រញ៉េ​រញ៉ៃ អារម្មណ៍​​តាន​តឹង​កាន់​តែខ្លាំង ហើយ​ស្រ្តេស​ក៏​កាន់​តែ​ស្រ្តេស​លើស​ដើម ជា​ហេតុ​នេះ​ឲ្យ​យើង​មិន​ចង់​ត្រឡប់​មក​ផ្ទះ ទោះ​ធ្វើ​ការ​ងារ​នឿយ​ហត់​ប៉ុនណា​ក៏ដោយ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម