១- រៀបចំឲ្យមានពន្លឺត្រឹមត្រូវ
ពន្លឺព្រះអាទិត្យបែបធម្មជាតិ ជួយឲ្យរាងកាយផលិត វីតាមីន D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូនភាពរីករាយ) និងមេឡាតូនីន និងអាចបង្កើនផលិតភាពក្នុងការងារបានល្អ គួរតែមានគ្រប់គ្រាន់ នៅក្នុងបរិយាកាសក្នុងផ្ទះ។ ពន្លឺល្មមៗត្រឹមត្រូវ សំដៅលើពន្លឺគ្រប់គ្រាន់ មិនចាំងខ្លាំង និងមិនខ្សោយពេក ។ ដោយពន្លឺល្មម ជួយឲ្យរាងកាយ ផលិតអ័រម៉ូនខាងលើ នាំឲ្យយើងទទួលបានភាពស្ងប់សុខ និងស្រស់ស្រាយឡើងវិញ។
២. ជញ្ជាំងមាំ មិនឮសំឡេងរំខាន
អ្នកជំនាញជាច្រើន លើកឡើងថា នៅពេលរាងកាយព័ទ្ធជុំវិញទៅដោយបរិយាកាស កក់ក្តៅ មិនសូវឮសំឡេងរំខានពីខាងក្រៅ នាំឲ្យរាងកាយអាចសម្រាកបានសុខស្រួល។ ពិសេសជាងនេះ អ្នកជំនាញលើកឡើងថា សម្រាប់ការតុបតែងបន្ទប់ គួរតែចេះជ្រើសយកពណ៌លើជញ្ជាំង មានសភាពភ្លឺ មិនស្រអាប់ ហើយរើសយកពណ៌តែមួយ ឬពីរ មករចនាបន្ទប់ អាចជួយឲ្យអារម្មណ៍ស្ងប់ បាត់អស់ភាពនឿយហត់ពេញមួយថ្ងៃ។