backup og meta

រោគសញ្ញា និងផលប៉ះពាល់នៃការ​ប្រើ​គ្រឿង​ញៀន ទៅតាម​ប្រភេទ​នីមួយៗ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 23, 2020

    រោគសញ្ញា និងផលប៉ះពាល់នៃការ​ប្រើ​គ្រឿង​ញៀន ទៅតាម​ប្រភេទ​នីមួយៗ

    ជា​ទូទៅ មនុស្ស​ភាគ​ច្រើន​ដឹង​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បណ្តាល​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាត់​បង់​ស្មារតី និង​ភាព​ជា​ម្ចាស់​ការ​ក្រោយ​ពី​ប្រើ​ប្រាស់​លើស​កម្រិត ឬ​ប្រើ​គ្រឿង​ញៀន​ជា​ប្រចាំ។ មិន​តែ​ប៉ុណ្ណោះ​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផ្តល់​ការ​រំខាន​ដល់​បំពេញ​ភារកិច្ច ការងារ ការសិក្សា ជីវភាព​រស់នៅ​ និង​សង្គម។​

    ​បើ​តាម​ប្រភព​មន្ទីរពេទ្យកាល់ម៉ែត យើង​អាច​សង្កេត​ដឹង​ថា អ្នក​ណា​ម្នាក់​ប្រើប្រាស់​គ្រឿង​ញៀន​​ដូចជា​  មេ​តំ​ហ្វេ​តា​មីន (Méthamphétamine) អំ​ហ្វេ​តា​មីន(Amphétamine) កញ្ឆា (Cannabis) កូកាអ៊ីន (Cocaïne) និង Ectasy អាច​បណ្ដាល​ឲ្យ​មាន​​រោគ​សញ្ញា និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

    ១.​ មេតំហ្វេតាមីន(Méthamphétamine) ​​ និង អំហ្វេតាមីន(Amphétamine) 

    អ្នក​ប្រើប្រាស់​មិន​ឃ្លាន​អាហារ ចុះ​ស្គម រីក​ប្រសី​ភ្នែក ឆាប់​ផ្អើល ធ្លាក់​ទឹកចិត្ត បាត់បង់​វិចារណញ្ញាណ បែកញើស​ជោគ​ខ្លួន ញ័រ ឆេវឆាវ កាច ថប់​បារ​ម្ភ ធ្លាក់​ទឹកចិត្ត មាន​គំនិត​ចង់​សម្លាប់​ខ្លួន ស្រវាំងភ្នែក រីក​ប្រសី​ភ្នែក វង្វេង ឡេះ​ឡះ។

    ២.​ កញ្ឆា (Cannabis)

    អ្នកប្រើប្រាស់ឡើងភ្នែក​ក្រហម ស្ងួត​មាត់ សើច​ម្នាក់​ឯង​មិន​ឈប់ ភ្លេច​ភ្លាំង គ្មាន​កម្លាំង ល្វើយ ផ្លាស់​ប្តូរ​ឥរិយាបថ​ភ្លាមៗ ហ៊ាន​ធ្វើ​រឿងគ្រោះ​ថ្នាក់​ជ្រុល និង​អាច​បណ្ដាល​ឲ្យ​ស្លាប់។

    ៣.​កូ​កា​អ៊ីន (Cocaïne)

    អ្នកប្រើប្រាស់ពិបាក​ផ្តោត​អារម្មណ៍ ថប់​បារម្ភណ៍ ធ្លាក់​ទឹកចិត្ត វង្វេង ឆាប់​ផ្អើល ឆេវឆាវ វិបត្តិ​ដំណេក មិនឃ្លាន​ ថយ​ចំណង់​ផ្លូវភេទ និយាយ​ច្រើន រីក​ប្រសី​ភ្នែក។

    អត្ថបទពាក់ព័ន្ធ៖

    ៤.​ Ectasy

    អ្នកប្រើប្រាស់រមួល​ក្រពើ ឡើង​កម្តៅ​ខ្លួន​ មិន​ងងុយ​គេង បេះដូង​លោត​ញាប់ ស្រវាំង​ភ្នែក បាត់​បង់​ការ​ចងចាំ លែង​ឃ្លាន​អាហារ សម្ពាធឈាម​កើន​ឡើង ធ្លាក់​ទឹក​ចិត្ត កើន​ឡើង​ចំណង់​ផ្លូវភេទ និង​អាច​បណ្តាល​ឲ្យ​ស្លាប់ ។

    ដើម្បី​រក​វត្តមាន សារធាតុ​ញៀន​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ពិនិត្យ​ទឹកនោម​។ សារធាតុ​ញៀន​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វា​សុទ្ធ​តែ​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​អ្នក​ប្រើប្រាស់ មនុស្ស​ជុំវិញ​ខ្លួន និង​សង្គម​ផង​ដែរ ដូចនេះ​សូម​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​​​​​​​ ​ប្រសិន​បើ​មាន​បញ្ហា​សុខភាព​ផ្សេងៗ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម