គ្នាយើងដឹងទេត្រឹមតែកូនរុក្ខជាតិតូចមួយ ដាក់នៅតុធ្វើការ ក៏អាចជួយអ្នកឱ្យយើងចាកឆ្ងាយពីអារម្មណ៍ស្រ្តេស និងអារម្មណ៍អន្ទះអន្ទែងបានមួយកម្រិត នេះបើតាមលទ្ធផលសិក្សារបស់ក្រុមស្រាវជ្រាវពីប្រទេសជប៉ុន។
ត្រួតពិនិត្យដោយ ទូច សុខា
គ្នាយើងដឹងទេត្រឹមតែកូនរុក្ខជាតិតូចមួយ ដាក់នៅតុធ្វើការ ក៏អាចជួយអ្នកឱ្យយើងចាកឆ្ងាយពីអារម្មណ៍ស្រ្តេស និងអារម្មណ៍អន្ទះអន្ទែងបានមួយកម្រិត នេះបើតាមលទ្ធផលសិក្សារបស់ក្រុមស្រាវជ្រាវពីប្រទេសជប៉ុន។
ការសិក្សាបានផ្តោតសំខាន់លើសំណួរមួយថា តើកូនរុក្ខជាតិតូចៗពិតជាជួយឱ្យអារម្មណ៍ដែលតែងតែស្រ្តេសនៅកន្លែងធ្វើការ ឱ្យបានប្រសើរឡើងវិញមែនឬអត់? ដូចនេះ ក្រុមការងារបានផ្តល់ឱ្យ បុគ្គលិកធ្វើការតាមក្រុមហ៊ុន ដែលជាអ្នកស្ម័គ្រចិត្ត៦៣នាក់ នូវរុក្ខជាតិតូចៗដូចជា ដើមដំបងយក្ស ដើមរុក្ខជាតិតូចៗ ដែលគេដាំក្នុងផើងលម្អតាមផ្ទះ ឱ្យទៅពួកគេទុក និងថែរក្សានៅកន្លែងធ្វើការ។
រយៈពេល៤សប្តាហ៍ លទ្ធផលតាមដានពីភាពស្រ្តេសរបស់អ្នកធ្វើការដែលបានទទួលកូនរុក្ខជាតិ បង្ហាញថាបានធ្លាក់ចុះ ក្នុងកម្រិតដែលធ្លាប់កើតមានពី៩ មកត្រឹម៥។ ក្រោយឃើញលទ្ធផល លោកវេជ្ជបណ្ឌិត Masahiro Toyoda ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា រុក្ខជាតិជាសមាសធាតុធម្មជាតិមួយដែលជំរុញឱ្យអារម្មណ៍មនុស្សឱ្យកើតមានភាពស្ងប់សុខស្រួល ចាកចេញពីភាពស្រ្តេស ហើយថែមទាំងធ្វើឱ្យអារម្មណ៍មនុស្សបានប្រសើរឡើង ដែលបង្កើនផលិតភាពការងារកើនឡើងវិញទៀតផង។
ក្រៅតែពីជួយអារម្មណ៍បុគ្គលិកធ្វើការបានប្រសើរឡើង អ្នកស្រាវជ្រាវក៏បានពិនិត្យឃើញថា ចលនាបេះដូងពួកគេដើរបានប្រសើរឡើងជាងមុនរហូតដល់២៧ភាគរយ ដែលនេះសុទ្ធសឹងជាលទ្ធផលវិជ្ជមាននាំឱ្យក្រុមអ្នកស្រាវជ្រាវជំរុញឱ្យមានការដាក់ដាំកូនរុក្ខជាតិធម្មជាតិនៅក្បែរខ្លួន មិនថានៅផ្ទះ ឬកន្លែងធ្វើការ។
គួររំឭកផងដែរថា ការស្រាវជ្រាវខាងលើបានធ្វើឡើងដោយក្រុមការងារ នៃសាកលវិទ្យាល័យ Hyogo នៅកោះ Awaii ប្រទេសជប៉ុន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា