backup og meta

តំបន់ G-Spot អាថ៌កំបាំង និងសម្រើប​បំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?

តំបន់ G-Spot អាថ៌កំបាំង និងសម្រើប​បំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?

អ្វីទៅ​ជាតំបន់ G-Spot របស់​ស្រីៗ? អ្នក​ណា​ដឹង​ខ្លះ ពិសេស​ប្រុសៗ ជឿថាភាគ​ច្រើន​ធ្លាប់​ដឹង​ ​ធ្លាប់​ឮខ្លះៗ​ហើយ តែ​បើ​មិន​ស្គាល់​មិន​ធ្លាប់​ឮពាក្យ​ថា​ G-Spot របស់​ស្រីៗទេ មាន​ន័យ​ថា បទ​ពិសោធផ្លូវភេទ​​នៅ​ស្ទើរ​​ណាស់។ ចុះ​មាន​ធ្លាប់​ឮ​ពី​តំបន់ G-Spot ដ៏អាថ៌​កំបាំង​ក្នុង​ប្រដាប់​ភេទ​ស្រីៗ​ដែរអត់? បើមិន​ធ្លាប់​ទេ ស្វែង​យល់​ទាំង​អស់​គ្នា ហើយ​ក៏​មិន​ចាំ​បាច់​តែ​ប្រុសៗ​ដែរ ស្រី​ៗគួរ​ស្វែង​យល់​ខ្លួន​ឯង។

១- អ្វី​ជា​តំបន់ G-Sport?

G-spot តំបន់​មួយ​ស្ថិត​ក្នុង​ប្រដាប់​ភេទស្រីៗ ហើយ​គេ​ជឿ​ថា​ ជា​តំបន់មាន​សម្រើប​ខ្លាំង​បំផុត នៅ​ពេល​មាន​ការ​រំញោច​នៅ​តំបន់​នោះ​ អាច​ធ្វើ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង​ រហូត​​អាច​ជួយ​ឲ្យ​​ឈាន​ដល់​ចំណុច​កំពូល​បាន​ថែម​ទៀត​ផង។ ការ​ឈាន​ដល់​ចំណុច​កំពូល​សម្រាប់​ស្រីៗ ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ តាំង​ពី​​អំឡុង​សតវត្សរ៍​ទី ១៧ មកម៉្លេះ ប៉ុន្តែ​ពាក្យ​ថា​ G-spot ទើប​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨០ ប៉ុណ្ណោះ។ តំបន់ G-spot ដ៏​អាថ៌កំបាំង​នេះ​ ត្រូវ​បាន​រក​ឃើញ​ដោយ​គ្រូពេទ្យ​រោគ​ស្ត្រី ​ក្នុង​ប្រទេស​អាឡឺម៉ង់​ វេជ្ជបណ្ឌិត Ernst Gräfenberg ដោយ​​ការ​ស្រាវ​ជ្រាវ​របស់​គាត់ ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩៤០ សិក្សា​អំពី​តំបន់​ស្រើប​ស្រាល​ក្នុង​ប្រដាប់​ភេទ​ស្រីៗ។

២-​ តំបន់ G-spot ស្ថិតនៅកន្លែងណា?

វេជ្ជបណ្ឌិត Gräfenberg បាន​រៀប​រាប់​អំពី​តំបន់​សម្រើប​​មួយ​នេះ​ ស្ថិត​ក្នុង​ប្រដាប់​ភេទ​ស្រីៗ មាន​ជម្រៅ​ប្រហែល ៥ -៨ សង់ទីម៉ែត្រ​ពី​មាត់​ទ្វារ​មាស ដែល​ជាប់​ជា​មួយ​រន្ធ​បង្ហូរ​នោម​​ស្រីៗតែ​​ម្តង។ តំបន់នេះ ​ផ្ទុក​ទៅ​ដោយ​បណ្តុំ​សរសៃរ​ឈាម និង​ចុង​បញ្ចប់​របស់​សរសៃ​ប្រសាទ​រត់​ខ្វាត់​ខ្វែង។

ការ​សិក្សា​របស់​វេជ្ជ​បណ្ឌិត​ខាង​លើរក​ឃើញ​ថា ​មាន​​ស្រី​ៗមួយ​ចំនួន ​មាន​សាច់​ដុំ​អាង​ត្រគៀក​រឹង​មាំ​ល្អ​ អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​ច្រើន និង​មាន​បញ្ចេញ​ទឹក​មួយ​ប្រភេទ​ចេញ​ពី​រន្ធ​បង្ហូរ​នោម តែ​មិន​មែន​ជា​ទឹក​នោម​ទេ គេ​ហៅ​ថា​ជាការ​បាញ់ទឹក​កាម​ចំពោះ​ស្រី ភាសា​បច្ចេកទេស​ហៅថា Quirting ​ដោយ​សារធាតុ​រាវ​នោះ នឹង​ចេញ​មក​ពេល​​មាន​ការ​ភ្ញោច​នៅ​ត្រង់​ចំណុច G-Spot។

មាន​ដៃ​គូ​ជា​ច្រើន ​ចាប់​ផ្ដើម​ស្វែង​រក​តំបន់​ពិសេស​មួយ​នេះ ដើម្បី​ចង់​ឲ្យ​ជីវិត​ផ្លូវ​ភេទ​ខ្លួន​​កាន់​តែ​ប្រសើរ​ឡើង។ ប៉ុន្តែ​ភាគ​ច្រើន ​​ពួក​គាត់​មិន​អាច​រក​តំបន់​មួយ​នេះ​ឃើញ​នោះឡើយ។ ថ្មី​ៗ​នេះ​ ស្រីៗ​បាន​យល់​ថា​ តំបន់ G-Spot គឺ​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់របស់ប្រុស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួក​គេ​អាច​រួម​ភេទ​ជា​មួយ​ខ្លួន​ ដែលស្រដៀង​គ្នា​ជាមួយ​ការ​យល់​ច្រឡំ​ថា ​វា​ជា​ការ​ភ្ញោច​នៅ​តំបន់​គ្លីតូរីស (រាងដូចសេមាន់) កាលពី​អំឡុង​ឆ្នាំ​ ១៩៦០-១៩៧០។

ប៉ុន្តែ​ស្រីៗ​គ្រប់​រូប​ មាន​គំនិត​ខុស​ៗ​គ្នា​ ទាក់​ទង​ជាមួយ​ការ​ភ្ញោច​ត្រង់ចំណុច G-Spot ដោយមាន​ស្រីៗ​មួយ​ចំនួន​ អាច​ឈាន​ដល់​ចំណុច​កំពូល ចំណែក​​ស្រី​ជា​ច្រើន​​ផ្សេង​ទៀត​ បែរ​ជា​មិន​មាន​អារម្មណ៍​ល្អ​ជាមួយ​ការ​ភ្ញោច​ត្រង់​ចំណុច G-spot នេះ​ឡើយ។

៣- វិទ្យាសាស្ត្រនិយាយអ្វីខ្លះអំពីតំបន់ G-Spot?

ភស្ដុតាង​ដើម្បី​បញ្ជាក់ ឬ​ច្រាន​ចោល​វត្តមានតំបន់ G-Spot នៅ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ។ មាន​ការ​សិក្សា​មួយ​បាន​ច្រាន​ចោល​ពី​វត្តមាន​របស់​តំបន់​មួយ​នេះ ដោយ​ការ​ថត​ MRI នៅ​លើ​មនុស្ស​ស្រី។ ការ​សិក្សា​មួយ​នេះ​បាន​​លើក​ឡើង​ថា​ មិន​មាន​កន្លែង​ចាប់​ផ្ដើម ឬ​បញ្ចប់នៃ​តំបន់ G-spot នៅ​ក្នុង​លទ្ធ​ផល​ស្កេនរក​មើល​តំបន់​អាថ៌កំបាំង​មួយ​នេះ​ឡើយ។

ក្រៅ​ពី​នេះ​ ក៏​មាន​ការ​សិក្សា​គាំ​ទ្រ​វត្តមាន​​តំបន់ G-Spot ​ដូច​គ្នា ដោយ​ក្នុង​ឆ្នាំ ២០១២​ ការ​សិក្សា​មួយ​ បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​គេហ​ទំព័រ​វេជ្ជសាស្ត្រ​ផ្លូវ​ភេទ ​បាន​សិក្សា​អស់​រយៈ​ពេល ៦០​ឆ្នាំ ទាក់​ទង​​តំបន់ G-Spot ហើយ​រក​ឃើញ​ថា ការ​ថត ​ឬ​ស្កេន ​មិន​អាច​កំណត់​រក​តំបន់ G-spot បាន​ឡើយ គេ​គ្រាន់​តែ​អាច​រក​ឃើញ​គ្លីតូរីស ដែល​ជា​កន្លែង​ទទួល​រំញោច ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈាន​ដល់​ចំណុច​កំពូលប៉ុណ្ណោះ។ ស្រដៀង​គ្នា​នេះ​ដែរ​ មាន​ការ​សិក្សា​មួយ​ទៀត​ បោះ​ពុម្ភ​ផ្សាយ​ក្នុង​​គេហទំព័រ​សរីរៈ​វិទ្យា កាល​ពី​​ឆ្នាំ ២០១៤​ បញ្ជាក់​ថា ជញ្ជាំង​ទ្វារ​មាស​ផ្នែក​ខាង​មុខ (កន្លែង​ដែល G-spot គួរ​ស្ថិត​នៅ) មិន​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​គ្លីតូរីស​ឡើយ ដោយ​ពួក​គេ​បានសន្និដ្ឋានថា​ តំបន់ G-spot ឬ​ការ​ឈាន​ដល់​ចំណុច​កំពូលរបស់ស្រីៗ គឺ​ខុស​គ្នា​ ពី​ការ​ឈាន​ដល់​ចំណុច​កំពូល​ តាមរយៈ​ការ​ភ្ញោច​ត្រង់​​តំបន់​គ្លីតូរីស។

គេ​ជឿ​ថា​ ការ​ឆ្លើយ​តប​ពី​ការ​ឈាន​ដល់​ចំណុច​កំពូល​ដោយ​សារ​តំបន់ G-spot ខុស​គ្នា​ជា​មួយ​នឹង​ការ​ឆ្លើយ​តប​នៃ​ការ​ឈាន​ដល់​ចំណុច​កំពូល​របស់​គ្លីតូរីស។ នៅ​អំឡុង​ពេល​ដល់​ចំណុចកំពូល​ដោយ​សារ​ភ្ញោច​គ្លីតូរីស ដែល​ជា​​ដុំ​ពក​នៅ​ចុង​បញ្ចប់ ​ក្បែមាត់​ទ្វារ​មាស និង​លៀន​ចេញ​មក​ក្រៅ ប៉ុន្តែ​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​ដោយ​សារ​តំបន់ G-spot វិញ​ ​មាត់​ស្បូន​នឹង​ធ្លាក់​ចុះ​មក​ក្នុង​ទ្វារ​មាស។

ការ​ពិត​ទៅ យើង​ក៏​មិន​អាច​ទាត់​ចោល​បទពិសោធ​ជាក់​ស្ដែង​​របស់​ស្រីៗបាន​​ទេ។ អ្នក​វិទ្យា​សាស្រ្ដ ​ប្រហែល​ជា​មិន​អាច​កំណត់​រក​តំបន់​ G-spot ​ស្រីៗ​ពិត​មែន ប៉ុន្តែ​វា​មិន​អាច​ផ្លាស់​ប្ដូរ​ការ​ពិត​ដែល​ថា​ មនុស្ស​ស្រី​ច្រើន​ជាង ៣០​% ឈាន​ដល់​ចំណុច​កំពូល​ ដោយ​គ្រាន់​តែ​រួម​ភេទ ​និង​រំញោច​តាម​ទ្វារមាស​តែ​មួយ​មុខ​ប៉ុណ្ណោះ។

និយាយ​ជា​រួម ​មានស្រី​ៗមួយ​ចំនួនសម្រើប និង​ងាយ​ទទួល​​រំញោច​ត្រង់​ចំណុច​ផ្នែក​ខាង​មុខ​ទ្វារ​មាស ប៉ុន្តែ​មនុស្ស​ស្រី​មួយ​ចំនួន​ផ្សេង​ទៀត ​អាច​​មិន​មាន​អារម្មណ៍​ដូច​គ្នា​នោះ​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖

  • អាថ៌កំបាំង​កន្លែង​សម្ងាត់​ស្រីៗ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង
  • ទម្លាយ​អាថ៌កំបាំង​ពី​ការ​សម្រេច​កាម​របស់​ស្រីៗ

៤- ចុះតំបន់ G-spot ពិតជាមានមែន ឬអត់?

និយាយ​ឲ្យ​ខ្លី​ តំបន់ G-spot គឺ​មិន​មាន​ភាព​ច្បាស់​លាស់ ហើយ​​ធ្វើ​ឲ្យ​គ្នា​យើង​ជា​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស ​ងឿង​ឆ្ងល់​ដោយ​សារ​តែ​វា។ ស្រីៗ​ ដែល​មិន​ធ្លាប់​ឈាន​ដល់​ចំណុច​កំពូល​ ដោយ​សារ​ការ​ភ្ញោច​ត្រង់​ទ្វារ​មាស ​តែង​តែ​ឆ្ងល់​អំពី​វត្តមាន​តំបន់ G-spot។ ចំណែកស្រីៗ ធ្លាប់​ឈាន​ដល់​ចំណុច​កំពូល​ដោយ​សារ​ការ​ភ្ញោច​ត្រង់​ទ្វារ​មាស​ ក៏​មាន​ចម្ងល់ដូច​គ្នា​ តែ​ចម្ងល់​ទាំង​នោះ ​ទាក់​ទង​ជាមួយ​នឹង​មុខ​ងារ​របស់​ G-spot ទៅ​វិញ​ទេ។

មិន​ថា​យើង​ជឿ​ថា​មាន​តំបន់ G-spot ឬគ្មាន​ក៏​ដោយ វា​ក៏​មិន​មែន​ជា​បញ្ហាត្រូវ​ឈឺ​ក្បាលដែរ។ ស្រីៗ អាច​សាក​ល្បង​ស្វែង​រក​វា​ដោយ​ខ្លួន​ឯង និង​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​បាន។ ​បើពេញ​ចិត្ដ​ជា​មួយ​អារម្មណ៍​ដល់​កំពូល យើង​កំពុង​តែ​មាន​ ​អាច​បន្ត​ធ្វើ​អ្វី​ដែលជួយ​ឲ្យ​​យើង​មានអារម្មណ៍​ស្រណុក​សុខ​ស្រួល និង​សប្បាយ​ចិត្ដ​ចុះ។ ហើយ​បើ​ចង់​ស្វែង​រក​ឲ្យ​កាន​តែ​ច្បាស់ និង​ចង់​ដឹង​អំពី​តំបន់ G-spot ក៏​អាច​ស្វែង​រក​ដោយ​ខ្លួន​យើង​ផ្ទាល់។

ទោះបី​ការ​ស្វែង​រក​ដោយ​ខ្លួន​ឯង ជោគជ័យ ឬ​បរាជ័យ តំបន់ G-spot មិន​មែន​ជា​តំបន់គេ​គ្រប់​គ្នា​ត្រូវ​តែ​ខ្វល់​ខ្វាយ​នោះ​ទេ ប៉ុន្តែបើ​យើង​រក​វា​ឃើញមែន យើង​​ច្បាស់​ជា​ទទួល​បាន​បទ​ពិសោធ​ស្រើប​ស្រាល​ខ្លាំង ​ជាង​​ស្រីៗ​ដទៃ​​ទៀតមិន​ខាន។ អ្វី​ស្រីៗ​មួយ​ចំនួន​អាច​ធ្វើ​បាន​ មិន​ប្រាកដ​ថា ​ស្រីៗ​ដទៃ​ផ្សេង​ទៀត​ ធ្វើ​បាន​ដូច​គ្នា​នោះ​ទេ។ បើ​​មិន​ទទួល​បាន​បទ​ពិសោធ​ស្រើប​ស្រាល​ពី​តំបន់ G-spot ត្រូវ​ចាំ​ថា​នៅ​លើ​ដង​ខ្លួន​ស្រីៗគ្នា​យើង ​នៅ​មាន​តំបន់​ស្រើប​ស្រាល​ជា​ច្រើន​ផ្សេង​ទៀត ​ក្រៅ​ពី​តំបន់ G-spot អាថ៌កំបាំង​មួយ​នេះ។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does the ‘G-spot’ really exist? http://www.sciencealert.com/does-the-g-spot-really-exist. Accessed January 14, 2017.

The Mystery of Female Orgasm http://www.bbc.com/future/story/20150625-the-mystery-of-the-female-orgasm. Accessed January 14, 2017.

This Is the Conversation We Need to Be Having About the G-Spot https://mic.com/articles/116914/this-is-the-conversation-we-need-to-be-having-about-the-nbsp-g-spot #.sWzT1yE3Q. Accessed January 14, 2017.

G-Spot Does Not Exist, ‘Without A Doubt,’ Researchers Say http://www.huffingtonpost.com/2012/01/19/g-spot-does-not-exist_n_1215822.html. Accessed January 14, 2017.

G-spot , vaginal orgasms do not exist: study http://www.nydailynews.com/life-style/health/g-spot-vaginal-orgasms-don-exist-study-article-1.1967337. Accessed January 14, 2017.

កំណែ​ប្រែបច្ចុប្បន្ន

02/10/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម