backup og meta

ប្រុសៗ​កំចេះ​តែ​សម្រុក ឬ​ប្រើ​ក្បាច់​ពេក ប្រយ័ត្ន​បាក់​ក​អា​ច្រមក់ វីវរ​មិនខាន

ប្រុសៗ​កំចេះ​តែ​សម្រុក ឬ​ប្រើ​ក្បាច់​ពេក ប្រយ័ត្ន​បាក់​ក​អា​ច្រមក់ វីវរ​មិនខាន

បើ​គិត​ដល់​រឿង​សេចក្ដី​សុខ​ផ្លូវ​ភេទ មិន​ថា​ប្រុស​មិន​ថា​ស្រី សុទ្ធ​តែ​មាន​បញ្ហា​ច្រើន​ដូច​គ្នា។ ចំពោះ​សមត្ថភាព​បំពេញ​សេចក្ដី​ស្រណុក​សុខ​ស្រួល​ដល់​ដៃគូ​ ជា​ស្ត្រី​ក៏​ជា​តួនាទី​សំខាន់​របស់​ប្រុសៗ​ដែរ។ តែ​បញ្ហា​ធំ​មួយ​ ទោះ​កម្រ សម្រាប់​ប្រុសៗ​គឺ “បាក់លិង្គ’។

ការ​បាក់​លិង្គ​គឺ​ជា​បណ្ដុំ​រោគ​សញ្ញា​នៃ​គ្រោះ​ថ្នាក់​ផ្ទាល់​ទៅ​លើ​ស្រទាប់​អាល់ប៊ុយ​ជីនា (Tunica albuginea) ដែល​ស្រទាប់​នេះ​គឺ​ជា​ថង់​ការពារ​សាច់​ដុំ​ស្ពោត​របស់​លិង្គ​ដែល​មាន​នាទី​ផ្ទុក​ឈម​មុន​ពេល​អា​អូន​ចេញ​ប្រតិបត្តិការ​និង​ធានា​សមត្ថភាព​របស់​លិង្គ។ បាក់​លិង្គ​កើត​ឡើង​រឹង​នៅ​ពេល​ដែល​ស្រទាប់​អាល់ប៊ុយ​ជីនា​នេះ​រហែក​ដែល​បង្ក​ជា​ការ​ហូរ​ឈាម​និង​កំណក​ឈាម​នៅ​កន្លែង​ដែល​រហែក។

១-មូលហេតុ​និង​កត្តា​ប្រឈម​នៃ​ការ​បាក់​លិង្គ​

លិង្គ​បាក់ ​ជា​គ្រោះ​ថ្នាក់​ដែល​បង្ក​ពី​ការ​ដាច់​រហែក​ស្រទាប់​អាល់ប៊ុយ​ជីនា​នៅ​ពេល​ដែល​លិង្គ​មាន​ភាព​របត់​ខ្លាំង​ពេក​ ឬ​ប៉ះទង្គិច​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​រួម​ភេទ ហើយ​​ដៃ​គូ​(ភាគី​ខាង​ស្រី) នៅ​ពី​លើ​ឬ​ប្រតិបត្តិ​ការ​របស់​បុរស​គំហុក​ពេក។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ក៏​អាច​បង្ក​ជា​មូលហេតុ​នៃ​ការ​បាក់​ដែរ។ ក្នុង​ករណី​ខ្លះ​ទៀត​ដូចជា​ការ​ប្រើ​កម្លាំង​ពេក​និង​សកម្មភាព​គ្រោះ​ថ្នាក់​មួយ​ចំនួន​ក៏​ដូច​ជា​ឥរិយាបថ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ដាច់​រហែក​ទៅ​លើ​ជាលិកា​នៃ​លិង្គ​ដែល​បង្ក​ជា​ការ​បាក់​បាន​ដែរ។

តាក់​កាន់​ដាន់ (Taqaandan) ជា​វិធី​មួយ​ដើម្បី​រក​មើល​ថា​តើ​លិង្គ​មាន​បាក់​ឬក៏​អត់​នៅ​ពេល​ដែល​កំពុង​ឡើង​រឹង។ វិធី​នេះ​ត្រូវ​ធ្វើ​ដោយ​ទាញ​ក្បាល​លិង្គ​ចុះ​ក្រោម​នៅ​ពេល​ដែល​កំពុង​រឹង ហើយ​យើង​ឮ ​ឬ​មាន​អារម្មណ៍​ថា​ឮ​សំឡេង មិន​មាន​អារម្មណ៍​ឈឺ​ចាប់។

ស្រទាប់​ស្បែក​ប្រដាប់​ភេទ​ខូចខាត​ក៏​អាច​ជា​កត្តា​បូក​រួម​និង​បង្ក​ជា​គ្រោះ​ថ្នាក់​ និង​ការ​បង្ក​រោគ​ផង​ដែរ​ជាមួយ​គ្នា​នេះ​ក៏​អាច​ទៅ​ជា​បាក់​លិង្គ​បាន​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត​គ្រោះ​ថ្នាក់​ប៉ះទង្គិច​ដែល​បង្ក​ឡើង​នៅ​ម្ដុំ​តំបន់​ប្រដាប់​បន្ត​ពូជ​អាច​ប្រឈម​នឹង​ការ​បាក់​លិង្គ​បាន​ដូចជា​ការ​រលាក សត្វ​ខាំ-​ដៃ​គូ​ខាំ ឬ​ប៉ះ​ទង្គិច ឬ​រង​របួស​ធ្ងន់​ដូចជា​មុត​កាំបិត ឬ​ត្រូវ​គ្រាប់​កាំភ្លើង​ជាដើម។

២-រោគ​សញ្ញា​ ឬ​លក្ខខណ្ឌ​​​ដែល​អាច​ប្រឈម​នឹង​ការ​បាក់​លិង្គ

ជា​ទូទៅ​ការ​បាក់​លិង្គ​កើត​មាន​ភ្លាម​ៗ​នៅ​ពេល​ដែល​ឭ​សំឡេង​ភ្លាត់ ​ឬ​គ្រេច​រួម​ជា​មួយ​ការ​ឈឺ​ចាប់​ខ្លាំង។សញ្ញា​ដទៃ​ទៀត​រួម​មាន៖

-លិង្គ​មិន​ឡើង​រឹង ហើម​និង​ឡើង​ជាំ

-សញ្ញា​រមួល៖ រឹង​ជាប់​គាំង​និង​ការ​ស្ទាប​ចំ​កំណក​ឈាម​នៅ​ពេល​ដែល​មាន​ឈាម​ជ្រាប​ចេញ​និង​កក​នៅ​ស្រទាប់​អាល់ប៊ុយ​ជីនា។

-រូបរាង​លិង្គ​មិន​ប្រក្រតី​ដែល​លេច​ឡើង​ដូចជា​រាង​របស់​ផ្លែ​ត្រប់​ដែល​វា​ហើម-វៀច-កោង​ទៅ​ទិស​ផ្សេង​ ខុស​ប្រក្រតី​ដើម។

ជំងឺ​បាក់​លិង្គ​នេះ​ប្រសិន​បើ​ព្រងើយ​កន្តើយ​មិន​ព្រម​ព្យាបាល​ទេ​នោះ​អាច​ធ្វើ​ឲ្យ​ឡើង​ក្រិន​ជាលិកា​ដែល​ស្រោម​ស្បែក​លិង្គ ហើយ​​បង្ក​ទៅ​ជា​អសមត្ថភាព​ក្នុង​ការ​ឡើង​រឹង​របស់​អា​អូន​តូច​យើង និង​ជំងឺ​ពីរ៉ូនី​ដែល​គេ​ហៅ​ថា​ជំងឺ​លិង្គ​កោង​ពេល​ឡើង​រឹង។ ជំងឺ​នេះ​អាច​បង្ក​បញ្ហា​នៅ​ពេល​ដែល​រួម​ភេទ​ដែល​ពិបាក​ក្នុង​ការ​ស៊ក​បញ្ចូល។ នៅ​ពេល​ដែល​​​ធ្ងន់ធ្ងរ អាច​ទាមទារ​ការ​វះកាត់​ជា​មិន​ខាន។

៣-វិធី​ក្នុង​ការ​ការពារ​បាក់​លិង្គ

ដើម្បី​ការពារ​បញ្ហា​ដ៏​គ្រោះ​ថ្នាក់​នេះ​,បុរស​ៗ​គួរ​តែ​បង្កើន​ចំណេះដឹង​ផ្នែក​សុខភាព​បន្ត​ពូជ​របស់​ខ្លួន​និង​ជៀសវាង​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បង្ក​ការ​ប៉ះទង្គិច​បាន។ ក្នុង​អំឡុង​ពេល​រួម​ភេទ អ្វី​ដែល​គួរ​តែ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ប្រាស់​ឥរិយាបថ​រួម​ភេទ​ដែល​មាន​ការ​របត់​ខ្លាំង​ឬ​ចលនា​ចុះ​ឡើង​គំហុក​ពេក ហើយ​កុំ​ភ្លេច​ប្រើ​ទឹក​រំអិល​ផង​ពិសេស​នៅ​ពេល​ដែល​ដៃគូ​ចូលចិត្ត​នៅ​ពី​លើ​​ក្នុង​ពេល​ប្រតិបត្តិ​ការ ឬ​យើង​ហៅ​ថា ខាង​ស្រី​ចូល​ចិត្ត​ក្បាច់​ជិះសេះ។

អាន៖ កន្លែង​ដែល​ប្រុសៗ​ស្រៀវស្រើប​បំផុត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Penis Can Break and How to Avoid It Happening to You. http://www.selfgrowth.com/articles/yes-the-penis-can-break-and-how-to-avoid-it-happening-to-you. Accessed May 19, 2017.

Penile Fracture (Broken Penis) – Symptoms, Causes, Treatment, Surgery, Pictures. http://ehealthwall.com/penile-fracture-broken-penis-symptoms-treatment/.  . Accessed May 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

10/05/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម