– ទ្វារមាសរាងដូចទ្រនាប់ក្រចកជើងសេះ៖ ទ្វារមាសប្រភេទនេះ គឺបបូរទ្វារមាសខាងក្នុង អាចមើលឃើញនៅផ្នែកខាងលើទ្វារមាស តែមិនអាចឃើញនៅផ្នែកខាងក្រោយបានឡើយ ដែលមានលក្ខណៈស្រដៀងទៅនឹងទ្រនាប់ក្រចកជើងសេះអ៊ីចឹង។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់
- រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!
៣- ទ្វារមាសយើងធម្មតាដែរអត់?
បើចង់ដឹងថា ទ្វារមាសយើងបែបណា ឬប្រភេទណា ទើបគេហៅថាធម្មតា? ចម្លើយ គឺមិនមានការប្រកាន់ថា ទ្វារមាសប្រភេទណាធម្មតា ឬមិនធម្មតាឡើយ។ តាមការពិតទៅ បបូរទ្វារមាសស្រីៗម្នាក់ៗ មានទំហំខុសៗគ្នា ខណៈស្រីៗប្រហែល ៥០% មានបបូរទ្វារមាសខាងក្នុងវែងជាងបបូរទ្វារមាសខាងក្រៅ។
បើយោងតាមការសិក្សា បោះពុម្ភផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ International Journal of Obstetrics and Gynaecology បានលើកឡើងថា បបូរទ្វារមាសមនុស្សស្រីម្នាក់ៗ គឺខុសៗគ្នា អាចបបូរខាងក្នុង វែងជាងបបូរខាងក្រៅ។
ទ្វារមាសស្រីៗ មានភាពមិនស្មើគ្នារវាងខាងឆ្វេង ជាមួយខាងស្ដាំ ហើយមានស្រីៗតិចណាស់ មានទ្វារមាសស្មើគ្នារវាងខាងឆ្វេង និងខាងស្ដាំ។ ដូចនេះ បើទ្វារមាសយើងមិនស្មើគ្នា ក៏មិនចាំបាច់បារម្ភដែរ ។
ក្នុងករណីមានសំណូរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕