backup og meta

ឈានចូលវ័យចំណាស់កុំរំលងអាហារទាំងនេះ ល្អចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 17, 2021

    ឈានចូលវ័យចំណាស់កុំរំលងអាហារទាំងនេះ ល្អចំពោះសុខភាព

    ជា​ការ​ពិត​ណាស់​ការ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​។ វ័យ​កាន់​តែ​ចាស់ យើង​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​បញ្ហា​សុខ​ភាព​ ដោយ​យើង​ត្រូវ​រក្សា​របប​អាហារ​ត្រឹម​ត្រូវ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។

    មនុស្ស​វ័យ​ចំណាស់​អា​ច​នឹង​មាន​ជំងឺ​ច្រើន​​ជាង​អ្នក​នៅ​វ័យ​ក្មេង​។ ដូច​នេះ​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ និង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ នឹង​ជួយ​បង្កើន​ថាមពល​ដល់​មនុស្ស​​​វ័យ​ចំណាស់​។​

    អង្គការ​សុខភាព​ពិភព​លោក​ បាន​លើក​ឡើង​ថា​មនុស្ស​វ័យ​ចំណាស់​​​គឺ​តែ​ង​ជួប​បញ្ហា​ខ្វះ​សារធាតុ​ចិញ្ចឹម​ជាក់​លាក់​ណា​មួយ ហើយ​ជំងឺ​ដែល​កើត​លើ​មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​កើត​ចេញ​ពី​កត្តា​របប​អាហារ​។ ខាង​ក្រោម​នេះ​ជា​​ប្រភេទ​អាហារ​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​។

    . ប៉េង​ប៉ោះ​

    សារធាតុ​ lycopene ក្នុង​ផ្លែ​ប៉េង​ប៉ោះ ជួយ​ការ​ពារ​មនុស្ស​វ័យ​ចំណាស់​ប្រ​ឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំងឺ​មហារីក​សួត​។ ការ​ដាក់​បញ្ចូល​ប៉េង​ប៉ោះ​ទៅ​ក្នុង​របប​អាហារ អាច​ជួយ​រាង​កាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ។

    . គ្រាប់​ផ្លែឈើ​

    គ្រាប់​ផ្លែឈើ គ្រាប់​ស្វាយ​ចន្ទី គ្រាប់ almonds គ្រាប់ walnuts និង​សណ្ដែក​ដី ជា​ដើម គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូម និង​អូមេហ្គា ៣ ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ គ្រាប់​ផ្លែ​ឈើ​ទាំង​នេះ​ក៏​ជួយ​ភ្នែក​ឲ្យ​នៅ​ភ្លឺ​ល្អ និង​ជួយ​ប្រឆាំង​​នឹង​ការ​វិវត្ត​ជា​ភ្នែក​ឡើង​បាយ។ មនុស្ស​វ័យ​ចំណាស់ អាច​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​ទាំង​នេះ​ជា​អាហារ​សម្រន់ ឬ​ពេល​មាន​អារម្មណ៍​ថា​ឃ្លាន​ជា​ដើម​។​​​​​​

    អាហារមនុស្សចាស់​​​​​

    . ផ្លែ​ប៉ោម​

    គ្នា​យើង​ទំនង​ជា​ធ្លាប់​ឮ​ហើយ​ថា​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ជួយ​​យើង​មិន​សូវ​ទៅ​ជួប​ពេទ្យ​។ សម្រាប់​មនុស្ស​វ័យ​ចំណាស់​ញ៉ាំ​ផ្លែ​ប៉ោម​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​នៅ​កម្រិត​ល្អ​។ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉ោម​ អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល និង​បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​។ ផ្លែ​ប៉ោម​ក៏​​ផ្ដល់​ឲ្យ​យើង​នូវ​ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​វីតាមីន C ផង​ដែរ​។​​

    . សូកូឡា​ខ្មៅ

    សូកូឡា​ខ្មៅ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​គាំង​បេះ​ដូង បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល។ បន្ថែម​ពី​នេះ ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​L’Aquila នៅ​ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​ថា​សារធាតុ​គីមី​នៅ​ក្នុង​សូកូឡាខ្មៅ ឈ្មោះ​ថា​ flavanol អាច​ប្រឆាំង​នឹង​ផល​រំខា​ន​ពី​ការ​គេ​មិន​គ្រប់​គ្រាន់​ និង​ក៏​អាច​ជួយ​ដល់​អ្នកមាន​បញ្ហា​ក្នុង​ការ​គេង​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម