backup og meta

ទម្លាប់ទាំង៦នេះ ជួយឱ្យខួរក្បាលនៅតែមានសុខភាពល្អ មិនស្ពឹកស្រពន់

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    ទម្លាប់ទាំង៦នេះ ជួយឱ្យខួរក្បាលនៅតែមានសុខភាពល្អ មិនស្ពឹកស្រពន់ 

    ធម្មជាតិ​បង្កើត​សេរីរាង្គ​ខួរ​ក្បាល​​មក​សម្រាប់​​គិត​ពិចារណារ បន្ថែម​ពី​នោះ ក៏​មាន​ទំនាក់​ទំនង​ខ្លាំង (បញ្ជា) ទៅ​កាន់​រាង​កាយ​របស់​យើង​ផង​ដែរ ពោល​គឺ​មាន​ឥទ្ធិពល​​​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​មួយ​នឹង កត្តា​​ឥទ្ធិពល​តាម​​ធម្មជាតិ​​នេះ ការ​ថែ​រក្សា​ តាម​បែប​ផែន​ជីវិត​រស់​នៅ ប្រកប​ដោយ​សុខភាព និង​ជួយ​ដល់​​សុខភាព​​ខួរ​ក្បាល​ឱ្យ​នៅ​ល្អ មិន​ឆាប់​ទោរ​ទន់​រក ការ​​​បាត់​បង់​សមត្ថភាព​ទៅ​តាម​វ័យ​។ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​​អ្នក​ជំនាញ​ ​ក៏​បាន​បង្ហាញ​នូវ ចំណុច​មួយ​ចំនួន​​​ជា​ប្រយោជន៍​ជួយ​​ដល់​ខួរ​ក្បាល​​ ដូច​ខាង​ក្រោម៖ 

    ១. អាហារ​​មាន​តម្លៃ​សម្រាប់​​ខួរ​ក្បាល

    អាហារ​មួយ​ចំនួន ដែល​សំបូរ​សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដូច​មានជា បន្លែ​បៃតង ពិសេស​បន្លែ​​ស្លឹក​ និង​ផ្កា​បៃតង​ពពួក (Spinach) និង​ប្រូខូលី (Broccoli)​ ពពួក​សណ្តែក សាច់​ត្រី និង​​ប្រេង​អូលីវ​ ជាដើម។ ទាំង​នេះ​សុទ្ធ​សឹង​​ប្រភព​ផ្តល់​នូវ​សារធាតុ​ទ្រទ្រង់​ដល់​ខួរ​ក្បាល បេះ​ដូង និង​សរសៃ​ឈាម នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​លោក​វេជ្ជបណ្ឌិត Gary Small​​ ផ្នែក​វិទ្យាសាស្រ្ត​​ខួរ​ក្បាល នៃ​សាកលវិទ្យាល័យ​ កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។

    ២. ស្វែង​រក​​ពេល​ទៅ​ទី​កន្លែង​ស្ងប់​ស្ងាត់​ខ្លះ

    មាន​ពេល​ខ្លះ យើង​គួរ​ស្វែង​រក​ទី​កន្លែង​ធម្មជាតិ ឬ​ទី​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​ឱ្យ​ខួរ​ក្បាល​គេច​ចេញ​ពី​ស្រ្តេស និង​សម្រាក​លំហែ​ខ្លះ។ លោក​វេជ្ជបណ្ឌិត​ឯក​ទេស​ខួរ​ក្បាល លោក Gary Small​​ ដដែល​បាន​លើក​ឡើង​ថា ភាព​ស្រេ្តស​​គឺ​​ជា​ប្រភព​ចម្បង​ដែល​ ធ្វើ​ឱ្យ​សមត្ថភាព​ចង​ចាំ​របស់​ខួរ​ក្បាល​ថយ​ចុះ។ ដូច​នេះ​ ការ​ដក​ឃ្លា ទុក​ពេល​សម្រាក​សម្រាប់​ខួរ​ក្បាល ឬ​ការ​ធ្វើ​សម្មាធិ​ អាច​ជួយ​​​ឱ្យ​ខួរ​ក្បាល និង​អារម្មណ៍​​បាន​ប្រសើរ​ឡើង​វិញ​។

    ៣. ដើរ​ហាត់​ប្រាណ​ត្រឹម​២០​នាទី/ថ្ងៃ​ ក៏​ជួយ​បាន​ដែរ​

    សកម្មភាព​ផ្នែក​រាង​កាយ​ជា​វិធី​ល្អ​បំផុត​មួ​យដែល​ជួយ​ដល់​​​រាង​កាយ​ផង និង​ខួរ​ក្បាល​ផង។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ ខួរ​ក្បាល​​នឹង​បញ្ចេញ​​ម៉ូលេគុល សំខាន់​មួយ​ឈ្មោះ​ថា BDNF ដែល​​ជួយ​ជួស​ជុល​កោសិកា​ខួរ​ក្បាល​ខ្លួន​​​ឯង។ មិន​តែ​ប៉ុណ្ណោះ សកម្មភាព​លំហាត់​ប្រាណ​ ជួយ​ជំរុញ​អ័រម៉ូន​ Endorphins ដែល​ជួយ​ដល់​អារម្មណ៍យើង​ឱ្យ​រីក​រាយ​ស្រស់​ស្រាយ ចរន្ត​ឈាម​រត់​ល្អ ជួយ​ឱ្យ​លំហូរ​អុកហ្ស៊ីសែន​​ទៅ​ដល់​ខួរ​ក្បាល​ និង​ធ្វើ​ឱ្យ​ខួរ​ក្បាល​ធ្វើ​ការ​បាន​ល្អ។

    ៤. សកម្មភាព​​ជំរុញ​ឱ្យ​ខួរ​ក្បាល​គិត​​អ្វី​ថ្មី​ៗ

    ហ្វឹក​ហាត់​ខួរ​ក្បាល​ដោយ​ការ​រៀន​នូវ​អ្វី​ថ្មី​ៗ ប្រៀប​ដូច​ជា​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ​។ ស្វែង​រក​ពេល​មួយ​ចំនួន សម្រាប់​រៀន​ គិត និង​ពិចារណារ​​គំនិត​​ថ្មី​ៗ មិន​ថា​រៀន​​ភាសា​បរទេស រៀន​ពី​វប្បធម៌ ឬ​សកម្មភាព​ផ្សេង​ៗ​ដែល​​ជួយ​ហ្វឹក​ហាត់​ខួរ​ក្បាល នឹង​ធ្វើ​ឲ្យសមត្ថភាព​​​គិត​ពិចារណា​របស់​ខួរ​ក្បាល​កើន​ឡើង និង​មិនងាយ​បាត់​បង់​។

    អត្ថបទពាក់ព័ន្ធ៖

    ៥. បង្កើត​ទំនាក់​ទំនង​ជុំ​វិញ​ខ្លួន

    ការ​ប្រាស្រ័យ​ទាក់​ទង​​ល្អ​​​ក្នុង​សង្គម ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន នឹង​ជួយ​ឱ្យ​​ខួរ​ក្បាល​ចង​ចាំ​​ភាព​រីក​រាយ និង​​​ធ្វើ​ការ​បាន​ល្អ។ ការ​សិក្សា​ផ្នែក​ចិត្ត​សាស្រ្ត​បាន​បង្ហាញ​ថា ការ​បង្កើត​ទំនាក់​ទំនង​សង្គម​ល្អ ប្រៀប​ដូច​ជា​អាហារ​ល្អ​មួយ​ចំណែក​សម្រាប់​​ផ្លូវ​ចិត្ត។ នៅ​ក្នុង​ទំនាក់​ទំនង​សង្គម​ល្អ​ទាំង​នោះ សម្តៅ​លើ​ ការ​​បង្កើត​ទំនាក់​ទំនង​​​​ល្អ​ជា​មួយ​មិត្តភក្តិ គ្រួសារ និង​មនុស្ស​ជុំ​វិញ​ខ្លួន ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​ទទួលបានការ​ចង​ចាំ​ដ៏​រីក​រាយ។

    ៦. គេង​ជា​ថ្នាំ​ទិព្វ​ មិន​គួរ​មើល​រំលង

    គេង​បាន​គ្រប់​គ្រាន់​ ជា​គ្រឹះ​សំខាន់​ជួយ​ឱ្យ​ខួរ​ក្បាល មាន​ថាម​ពល និង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ឡើង​វិញ​។ បន្ថែម​ពី​នោះ តាម​ការ​ឱ្យ​ដឹង​ពី​លោក Sandra Bond ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​សុខភាព​ខួរ​ក្បាល​នៃ​សាកលវិទ្យាល័យ តិចសាស់ សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា ក្រៅ​តែ​ពី​ការ​រវល់​ពេញ​មួយ​ថ្ងៃៗ ឬ​ពេញ​មួយ​ខែៗ ការ​​ធ្វើ​សម្មាធិ និង​ការ​ដាក់​​ចន្លោះ​​ផែន​ការ​សម្រាក​ខ្លះ នឹង​ជួយ​ឱ្យ​សុខភាព​ខួរ​ក្បាល​បាន​រឹង​មាំ​ឡើង​វិញ ពិសេស​វា​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ចង​ចាំ បាន​ប្រសើរ​ឡើង​វិញ៕

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម