backup og meta

មូលហេតុបង្ក-វិធីការពារ និងព្យាបាលបញ្ហាប្រេះបបូរមាត់ ដោយសារអាកាសធាតុ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    មូលហេតុបង្ក-វិធីការពារ និងព្យាបាលបញ្ហាប្រេះបបូរមាត់ ដោយសារអាកាសធាតុ

    ជាធម្មតា នៅស្រុកខែ្មរយើង ឲ្យតែខែ​ធ្លាក់ខ្យល់ពី​ទិសខាងជើង មាន​ប្រជាជន​មិនតិច​ទេ ដែលជួប​បញ្ហា​ស្ងួត ឬប្រេះបបូរមាត់​។ ត្បិតវា​មិនបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​វាក៏​ធ្វើឲ្យ​យើង​នៅ​មិនសុខ​ស្រួល​នោះដែរ ជាពិសេស​ធ្វើឲ្យ​បបូរមាត់ អាក្រក់​មើល​ថែមទៀត។

    ១. មូលហេតុបង្ក

    អាកាសធាតុ ការលិឍបបូរមាត់​ញឹកពេក និង​ប្រតិកម្ម​ថ្នាំ ជាមូលហេតុ​ចម្បង បណ្ដាល​ឲ្យ​ប្រេះបបូរមាត់។ បបូរមាត់​របស់​យើង ពុំមាន​ក្រពេញខ្លាញ់ ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ​ទេ ដូច្នេះ​វាងាយ​នឹង​ស្ងួត ឬប្រេះ​ខ្លាំង​ណាស់ បើសិន​វារង​កម្ដៅព្រះអាទិត្យ ឬខ្យល់ដែល​មាន​សំណើម​តិច។ ចំណែក​ការលិឍ​បបូរមាត់​ញឹកញាប់ ក៏បណ្ដាល​ឲ្យ​យើង ប្រឈម​បញ្ហា​ប្រេះ​បបូរមាត់​ផងដែរ ដោយ​ទឹកមាត់​ចេញពី​អណ្ដាត​របស់​យើង អាច​កាត់បន្ថយ​សំណើម​បបូរមាត់ និង​បណ្ដាល​ឲ្យ​ស្ងួតបបូរមាត់។

    ២. រោគសញ្ញា

    គ្នាយើង​មួយចំនួន ប្រហែល​ធ្លាប់ជួប​បញ្ហានេះ​ហើយ ដោយ​រោគសញ្ញា​កើតឡើង​នៅជុំវិញ​បបូរមាត់ មានដូចជា ស្ងួត ប្រេះ របក ឡើងពងបែក ហើម ឬហូរឈាមជាដើម។

    ៣. វិធីព្យាបាល និងបង្ការ

    បញ្ហាប្រេះបបូរមាត់ ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ហើយ​យើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង​បាន​ផងដែរ។ ជំហាន​ដំបូង យើងត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​បបូរមាត់​របស់​យើង មាន​សំណើម​គ្រប់គ្រាន់។ បន្ទាប់មក យើង​អាច​អនុវត្ត​វិធីខាងក្រោម បន្ថែម​ទៀត៖

  • លាបក្រែម (Balm) លើបបូរមាត់​ដើម្បី​ជួយ​រក្សា​សំណើម​ពេញ​មួយថ្ងៃ
  • ផឹកទឹក​ឲ្យបាន​ច្រើន
  • ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier) ក្នុង​ផ្ទះ
  • ចៀសវាង​ការ​ផលប៉ះពាល់​ជាមួយ​ខ្យល់​ស្ងួត អាកាសធាតុ​ត្រជាក់ខ្លាំង
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម