សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពមាត់ធ្មេញ

ជំងឺអញ្ចាញនិងមាត់

ស្វែងរក សុខភាពមាត់ធ្មេញ

ការថែទាំមាត់

មានបញ្ហាស្រៀវធ្មេញ គួរដោះស្រាយបែបណា?

អាការៈស្រៀវធ្មេញអាចកើតមានលើទាំងវ័យ​ក្មេង​ និង​ចាស់ ឲ្យតែមានបញ្ហា ធ្មេញស្រាំប្រេះ ធ្មេញបែក ធ្មេញពុក ធ្មេញសឹករេចរឹលស្រទាប់ខាងក្រៅ ឬមានជំងឺអញ្ចាញធ្មេញនឹងជួបប្រទះបញ្ហាស្រាវធ្មេញនេះហើយ។ ពិសេសរាល់ពេលដែលញ៉ាំអាហាររឹង អាហារត្រជាក់ ឬកក អាហារក្ដៅ និងពពួកអាហារមានជាតិកាត់ខ្លាំងក៏​អាច​ធ្វើ​ឲ្យ​ស្រាវ​ធ្មេញ​ដែរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ធ្មេញបែងចែកជាបីស្រទាប់សំខាន់ៗ គឺស្រទាប់ក្រៅ(កាចា) ស្រទាប់កណ្ដាល(ស្រទាប់ភ្លុក) និង ស្រទាប់ក្នុង(បណ្ដូលធ្មេញ)។ នៅពេលស្រទាប់ខាងក្រៅ រងផលប៉ះពាល់ដោយប្រការណាមួយ ដូចជា សឹក ឬ បែកជាដើម នោះធ្មេញនឹងមិនរឹងមាំទៀតនោះទេ។ ដូច​នេះ​នៅពេល​យើង​ញ៉ាំរបស់រឹង របស់ត្រជាក់ ឬក្ដៅ ក៏​នាំ​ឲ្យយើងមានអាការៈស្រៀវធ្មេញ។ វិធីព្យាបាលធ្មេញស្រៀវ ការព្យាបាលធ្មេញស្រៀវ គឺអាស្រ័យលើកម្រិតនៃការស្រៀវ និង ការខូចខាតធ្មេញរបស់អ្នកជំងឺម្នាក់ៗ។ ករណីធ្ងន់ គឺត្រូវទៅជួបជាមួយទន្ដពេទ្យ ដើម្បីត្រួតពិនិត្យ និង ព្យាបាល។ ក្នុងករណីស្រាលអាចសាកល្បងអនុវត្ដវិធីដូចខាងក្រោមនេះបាន។​ ប្រើប្រាស់ថ្នាំដុសធ្មេញ៖ ការប្រើប្រាស់ថ្នាំដុសធ្មេញ ក៏អាចជួយព្យាបាលធ្មេញស្រៀវបានផងដែរ ពិសេសពពួកថ្នាំដុសធ្មេញដែលផ្ទុកសារធាតុ ភ្លុយអ័រ។ យើងអាចប្រើប្រាស់ថ្នាំដុសធ្មេញ លាបនៅកន្លែងដែលមានអាការៈស្រៀវ ឬកន្លែងដែលមានស្មាមពុក ស្មាមប្រេះ នឹងអាចជួយកាត់បន្ថយអាការៈស្រៀវបាន។ ផ្លាស់ប្ដូរទម្លាប់ដុសធ្មេញ៖ ដើម្បីដុសធ្មេញបានស្អាតល្អ គឺអាស្រ័យទៅលើតិចនិក បូកផ្សំជាមួយសរសៃច្រាសស្ដើងទន់ […]


ការពត់ធ្មេញ

មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​

នៅពេលដែលធ្មេញដុះមកមានទម្រង់ខុសប្រក្រតី ដូចជា ខុសជួរ ច្រពើស ដុះបញ្ជ្រៀតគ្នា ឃ្លាតគ្នាពេក វែងខ្លីមិនស្មើគ្នា ធ្មេញវៀចដោយសារធ្លាប់មានរបួស លយជ្រុល ធ្វើឲ្យបិតមាត់មិនជិត និង ពិបាកទំពាអាហារ នោះគេអាចជ្រើសរើសការពត់ធ្មេញនេះឯង ដើម្បីព្យាបាលជួយឲ្យធ្មេញល្អប្រសើរឡើង ម្យ៉ាងទៀតក៏ជួយការពារអញ្ចាញធ្មេញឲ្យរឹងមាំ និងជួយបង្កើនសម្រស់ពេលញញឹម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! វិធីនៃការពត់ធ្មេញមាន ៣ប្រភេទសំខាន់ៗគឺ ការពត់ធ្មេញដោយប្រើដែកគៀបពីខាងក្រៅ ការពត់ធ្មេញដោយប្រើដែកគៀបពីខាងក្នុង និង ការប្រើប្រាស់ជ័រថ្លាស្រោបលើធ្មេញទាំងអស់។ វិធីទាំងអស់នេះអាចមានប្រសិទ្ធភាពខ្លាំងគឺស្ថិត​ក្នុង​វ័យ​ចន្លោះ​ពី​១១​ទៅ​១៤​ឆ្នាំ​ ព្រោះវ័យនោះឆ្អឹងធ្មេញកំពុងស្ថិតក្នុងការលូតលាស់ អាច​ធ្វើឲ្យធ្មេញឆាប់ល្អស្អាតបានលឿន។ តើគួរយល់ដឹងអ្វីខ្លះមុនពេលសម្រេចចិត្ដពត់ធ្មេញ? អ្នកមានបំណងចង់ពត់ធ្មេញ ត្រូវដឹងពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ សុខភាពធ្មេញ និងអញ្ចាញ៖ អ្នកដែលមានជំងឺអញ្ចាញធ្មេញ ពុកធ្មេញ មិនអាចពត់ធ្មេញបានទេ គឺត្រូវទាមទារការព្យាបាលជាមុនសិន ព្រោះដើម្បីពត់ធ្មេញត្រូវមានអញ្ចាញ និងធ្មេញរឹងមាំ។ គ្រប់គ្រងរបបអាហារ៖ ត្រូវជៀសវាងការញ៉ាំអាហាររឹង អាហារស្អិត ព្រោះអាចប៉ះពាល់ដល់ដែក ប្រឈមការរបូត។ ពោលពពួកអាហារស្អិត ងាយជាប់ជាមួយដែក ពិបាកសម្អាត ដូច្នេះគ្រូពេទ្យណែរនាំជៀសវាងអាហារទាំងនោះ។ ការសម្អាត៖ ក្រោយពេលញ៉ាំអាហារក្នុងបរិមាណល្មម ឬច្រើន ត្រូវសម្អាតធ្មេញក្រោយពេលញ៉ាំរួច ព្រោះត្រូវការពារ កុំឲ្យអាហារដែលញ៉ាំ ជាប់ជាមួយនឹងដែកពត់ធ្មេញ ដែលអាចបង្កឲ្យធ្មេញងាយពុកប៉ះពាល់ដល់ដំណើរការនៃការពត់ធ្មេញ។ ត្រួតពិនិត្យជាប្រចាំ៖ ក្រោយពត់ធ្មេញ គ្រូពេទ្យនឹងណែរនាំពីពេលវេលាត្រូវមកត្រួតពិនិត្យជាប្រចាំ […]


ការថែទាំមាត់

អ្នកណាខ្លះទម្លាប់ដកដង្ហើមតាមមាត់? មកដឹងផលប៉ះពាល់សុខភាពទាំងនេះ

ការ​ដក​ដង្ហើម​តាម​ច្រមុះ មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​ច្រមុះ​ជា​​​​​​ខ្សែ​ការពារ​ដំបូង​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដោយ​ជួយ​ចម្រោះ និង​បន្សុទ្ធ​ខ្យល់​នៅ​ពេល​ដែល​យើង​ដក​ដង្ហើម។ យ៉ាង​ណា​មិញ បើ​យើង​មាន​ទម្លាប់​ដក​ដង្ហើម​តាម​មាត់​ យើង​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​សុខភាព​​​មួយ​ចំនួន​។ មូលហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ដក​ដង្ហើម​តាម​មាត់​? ការ​ដក​ដង្ហើម​តាម​មាត់​​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​ស្រ្តេស ថប់​បារម្ភ ទម្រង់​ចម្រុះ ឬ​ថ្គាម​ ការ​តឹង​ចម្រុះ​ដោយ​សារ​អាលែកហ្ស៊ី ឬ​ក្រពេញ​អាមីដាល់​រីក​ធំ ​ឬ​ស្ទះ​ដង្ហើម​ ។ [embed-health-tool-bmr] ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ម៉េច​បាន​ជា​ការ​ដកដង្ហើម​តាម​មាត់​បង្ក​​ផល​ប៉ះពាល់​? ការ​ដកដង្ហើម​តាម​ច្រមុះ ជា​រឿង​ដ៏​ចាំបាច់​មួយ​ ព្រោះថា​ការ​ដង្ហើម​បែប​នេះ អាច​ផលិត​អុកស៊ីដ​នីទ្រីក ដែល​ជួយ​បង្កើន​ប្រសិទ្ធិភាព​អុកស៊ីសែន។ នៅ​ពេល​ដែល​យើង​ខ្វះ​អុកស៊ីដ​នីទ្រីក នោះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​ ដូចជា​ជំងឺ​បេះដូង និង​ជំងឺចាស់វង្វេង (​Alzheimer’s) ។ នៅ​ពេល​ដែល​យើង​ដកដង្ហើម​តាម​មាត់​ សួត​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទាំង​អស់ ហើយ​ថែម​ទាំង​​អាច​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​មិន​ល្អ ​គេង​មិន​លក់​ ចាស់​មុន​វ័យ​ ជំងឺ​អញ្ចាញ​ធ្មេញ និង​សម្ពាធ​ឈាម​ខ្ពស់។ អត្ថបទគួរអាន៖ ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន គន្លឹះ​ជួយ​បញ្ឈប់​ការ​ដក​ដង្ហើម​តាម​មាត់​ ជៀសវាង​ញ៉ាំ​អាហារ​ជិត​ដល់​ពេល​ចូល​គេង […]


ជំងឺធ្មេញ

ចូលដល់រដូវរងាចេះតែឈឺធ្មេញ? សាកតិចនិកបង្ការទាំង៤នេះមើល៍

គ្នា​យើង​ណា​​ខ្លះ​តែង​​ប្រឈម​នឹង​បញ្ហា​ឈឺ​ធ្មេញ​នៅ​រដូវ​រងា? ពិត​ណាស់​ រដូវ​រងា មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្ងួត​ប៉ុណ្ណោះទេ ថែម​ទាំង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​មាត់​ធ្មេញ​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​អាការៈ​ឈឺ​ធ្មេញ អំឡុង​រដូវ​រងា​នេះ គ្នា​យើង​អាច​សាកល្បង​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ គន្លឹះ​​ទាំង​៤ ជួយ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ និង​បង្ការ​បញ្ហា​ឈឺ​ធ្មេញ ១. រក្សា​ជាតិ​ទឹក​ ទឹក​អាច​ជួយ​ពង្រឹង​កាចា​ធ្មេញ និង​ជួយ​ការពារ​ធ្មេញ​ពី​បាក់តេរី​ដ៏​គ្រោះថ្នាក់​ផ្សេងៗ។ លើស​ពី​នេះ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់គ្រាន់​ ក៏​អាច​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​យើង​មាន​ក្លិន​ល្អ ដោយ​លាង​សម្អាត​អណ្តាត ធ្មេញ និង​អញ្ចាញ​ធ្មេញ​ថែម​ទៀត​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ទន្ទឹម​នឹង​នេះ​ដែរ អំឡុង​​រដូវ​រងារ យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ពីព្រោះ​ស្ករ​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​តូច​ៗ ដែល​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ និង​​បង្ក​ជា​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ។ ៣. ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់ ជាក់ស្តែង គ្នា​យើង​ជា​ច្រើន​​អាច​មិន​ដឹង​ទេ​​ថា បញ្ហា​មាត់​ធ្មេញ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​រក​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​។ ហេតុ​នេះ​ហើយ ទើប​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ជា​រៀង​រាល់​៦​ខែ​ម្តង ជា​រឿង​ដ៏​ចាំបាច់​មួយ​​ដែល​​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ៤. ជៀសវាង​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ អាហារ […]


មាត់ធ្មេញកុមារ

កូនមានក្លិនមាត់មិនល្អបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ក្លិន​មាត់​មិន​ល្អ បន្ទាប់​ពី​យើង​ភ្ញាក់​ពី​គេង​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ មិន​ថា​ក្មេង ឬ​​មនុស្ស​ពេញ​វ័យ​ឡើយ។ ប៉ុន្តែ​បើ​កូន​មាន​ក្លិន​មាត់​មិន​ល្អ ទោះ​ដុស​ធ្មេញ​រួច​ជា​ប្រចាំ ប៉ា​ម៉ាក់​គួរ​នាំ​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ មូលហេតុ​អ្វី​បាន​ជា​កូន​មាន​ក្លិន​មាត់​មិន​ល្អ បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ អាច​បណ្តាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ៖​ កង្វះ​អនាម័យ​មាត់​ធ្មេញ ពុក​ធ្មេញ អាប់សែ​ធ្មេញ ដក​ដង្ហើម​តាម​មាត់​ ស្ងួត​មាត់ ​​ឆ្លង​មេរោគ ការ​ប្រើ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា​ខ្ទឹម​ស ខ្ទឹម​បារាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​ដោះស្រាយ​ និង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ​ពិត​ណាស់​ ការ​ដុស​ធ្មេញ​ ប្រើ​អំបោះ​ទាក់​ធ្មេញ និង​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ។ ក្រៅ​ពី​នេះ ប៉ា​ម៉ាក់​ក៏​អាច​ជួយ​កាត់បន្ថយ​ក្លិន​មាត់​មិន​ល្អ​របស់​កូន​ តាម​វិធី​ទាំង​នេះ​ផង​ដែរ៖ ​ ប្តូរ​ច្រាស់​ដុស​ធ្មេញ​រៀង​រាល់​២ ទៅ​៣​ខែ​ម្តង សម្អាត​អណ្តាត​ឲ្យ​កូន ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​ ដើម្បី​ជួយ​កម្ចាត់​កម្ទេចកំទី​នៅ​ធ្មេញ និង​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ប្រើ​ទឹក​ខ្ពុរ​មាត់​សម្រាប់​ក្មេង ញ៉ាំ​សាឡាត់ និង​ផ្លែឈើ​ស្រស់ ឲ្យ​កូន​ទំពា​ស្លឹក​ជី​រអង្កាម ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ដើម្បី​បង្ការ​​បញ្ហា​ស្ងួត​ច្រមុះ និង​មាត់​ កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ជាតិ​កាហ្វេអ៊ីន និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

គួរដឹង! រោគសញ្ញាមាត់ធ្មេញ អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន

គ្នា​យើង​ដឹង​អត់​ថា​ សុខភាព​មាត់​ធ្មេញ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ផង​ដែរ។ សូម្បី​តែ​ក្លិន​មាត់​ ពណ៌​អណ្ដាត និង​បញ្ហា​អញ្ចាញ​ធ្មេញ គឺ​សុទ្ធ​តែ​​អាច​ជា​សញ្ញា​ព្រមាន​​សំខាន់​ៗ​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ១. ឈាម​អញ្ចាញ​ធ្មេញ ​​បើ​អញ្ចាញ​មាន​ពណ៌​ស្លេកស្លាំង ឬ​ចេញ​ឈាម​ នៅ​ពេល​ដែល​យើង​ដុស​ធ្មេញ នោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​​ទៀត​។ ជាក់​ស្ដែង ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៃ​សាកលវិទ្យាល័យ​Harvard ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​អញ្ចាញ​ធ្មេញ ងាយ​នឹង​ប្រឈម​នឹង​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​ជាង​គ្នា​យើង​ធម្មតា​​ដល់​ទៅ​២ ទៅ​៣​ដង។ ករណី​នេះ បណ្ដាល​មក​ពី​ការ​រលាក​ដែល​អាច​​នាំ​ឲ្យ​សរសៃ​ឈាម​រឹង និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ម្យ៉ាង​វិញ​ទៀត​ អញ្ចាញ​ធ្មេញ​ហើម​ ឬ​ចេញ​ឈាម​ក៏​អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន​។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំអាហារសម្បូរ​​វីតាមីន​ចម្រុះ និង​ខ្លាញ់​ត្រី​អូមេហ្គា-៣ ដើម្បី​ជួយ​ទ្រទ្រង់​​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. អណ្ដាត​ពណ៌​ស ជា​ធម្មតា អណ្ដាត​​ឡើង​​ពណ៌​ស​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ។ ប៉ុន្តែ ជួនកាល ស្ថានភាព​​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ ឬ​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​មហារីក ឬ​បញ្ហា​ស្រាល​ ដូចជា​​ឡើង​ច្រាំង​អណ្ដាត។ [embed-health-tool-heart-rate] ៣. ដំបៅ​មាត់​ ទន្ទឹម​នឹង​នេះ​ដែរ ដំបៅ​មាត់​ច្រើន​តែ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ព្រម​ទាំង​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរបី​សប្ដាហ៍ ដែល​អាស្រ័យ​លើ​មូលហេតុ​បង្ក​ជាក់ស្ដែង។ ​បញ្ហា​ស្រាល​មួយ​ចំនួន​ រួម​មាន​ខាំ​ខាង​ក្នុង​ថ្ពាល់​ ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ថ្នាំ​ដុស​ធ្មេញ​ដែល​ផ្ទុក​ជាតិ​​សូដ្យូម​Lauryl sulphate […]


ការពត់ធ្មេញ

៥ សំណួរ​សំខាន់ៗ ទាក់ទងនឹងព័ត៌មានពីការពត់ធ្មេញ

ការពត់ធ្មេញឱ្យត្រង់ដើម្បីឱ្យធ្មេញស្អាតកំពុងទទួលការពេញនិយមក្នុងចំណោមស្រទាប់យុវវ័យ និង​មនុស្សពេញវ័យ។ ដូច្នេះហើយទើបមានចម្ងល់ជាច្រើនទាក់ទងនឹងការពត់ធ្មេញ ជាពិសេស​អ្នក​ដែល​មានបំណងចង់​ពត់​ធ្មេញ។ តើព័ត៌មានអ្វីខ្លះដែលយើងតែងតែចង់ដឹងពីការពត់ធ្មេញ? ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី ពិនិត្យ និងព្យាបាលមាត់ធ្មេញ​នៅមន្ទីរព្យាបាល​មាត់ធ្មេញ​អេឡេហ្គង់​បាន​បកស្រាយពី​សំណួរទាំង​ ៥ ដែលត្រូវបាន​សួរញឹកញាប់​ទាក់ទង​នឹងព័ត៌មាន​ពីការ​ពត់​ធ្មេញ​ដូច​ខាងក្រោម​៖ ១. ក្រោយពេលដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងត្រង់រហូតឬយ៉ាងណា? បន្ទាប់ពីដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងនៅត្រង់ជួរជារៀងរហូត​ដរាបណា​យើងនៅ​ប្រើ​ឧបករណ៍ទប់ធ្មេញ (Retainer)។ មានន័យថា យើងត្រូវប្រើឧបករណ៍ទប់ធ្មេញ​ហ្នឹង​រហូត​ដើម្បី​ទប់​ធ្មេញកុំឱ្យរត់ទៅរកភាព​ដើមវិញ បើមិនដូច្នោះទេ ធ្មេញ​យើង​អាច​រត់ទៅរកភាពដើមវិញយ៉ាង​ហោចណាស់ ១០%-២០%។   ២. ការពត់ធ្មេញត្រូវការពេលប៉ុន្មាន? ចំពោះការពត់ធ្មេញជាទូទៅត្រូវការពេលពី ១៦ ទៅ ២៤ ខែទៅតាមស្ថានភាព​​ធ្មេញ​ ហើយ​ចែក​ចេញ​ជា ៣ ដំណាក់កាលគឺ៖ ដំណាក់កាលទី ១៖ ត្រូវការពេលប្រហែលពី ៤ ទៅ ៦ ខែ ដំណាក់កាលទី ២៖ ត្រូវការពេលពី ៦ ទៅ ៨ ខែ ដំណាក់កាលទី ៣៖ ត្រូវការពេលប្រហែលពី ៤ ទៅ ៦ ខែ ៣. ក្រោយពេលពត់ធ្មេញហើយ ទម្រង់មុខយើងអាចប្តូរប្រែ​ប្រួល?  ពេលខ្លះក្រោយពីពត់ធ្មេញហើយ ទម្រង់មុខរបស់យើងក៏អាចផ្លាស់ប្តូរខ្លះដែរ។ ឧទាហរណ៍ បើងាំ​ធ្មេញ ឬឆ្អឹងថ្គាមរបស់យើងដុះខុសប្រក្រតី […]


មាត់ធ្មេញកុមារ

កូនបៅទឹកដោះគោម្សៅ ត្រូវប្រយ័ត្នបញ្ហាពុកធ្មេញព្រោះកំប៉ុងទឹកដោះគោ

យើង​ឃើញ​ធ្មេញ​ទារក​តូចៗ cute cute អ៊ីចឹង​មែន តែ​ធ្មេញ​អា​អូន​មាន​សារសំខាន់​ណាស់។ បើ​ធ្មេញ​ណា​មួយ​របស់​កូន​ខូច​លឿន​ពេក នោះ​ធ្មេញ​ដែល​នៅ​សេស​សល់​អាច​ផ្លាស់​ទី ហើយ​មិន​ទុក​កន្លែង​សម្រាប់​ធ្មេញ​ពេល​ពេញ​វ័យ​ដុះ​មក​នោះ​ទេ។ ចំពោះ​ម៉ាក់​ប៉ា​មាន​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ យើង​គួរ​ប្រយ័ត្ន​បញ្ហា​កូន​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ​បន្តិច។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា បញ្ហា​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ ឬ Baby bottle tooth decay ច្រើន​កើត​មាន​លើ​កុមារ​ដែល​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ផ្អែម​ពេល​យប់​ច្រើន ហើយ​មិន​បាន​សម្អាត​ធ្មេញ​ក្រោយ​បៅ។ ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ កើត​ឡើង​នៅ​ធ្មេញ​មុខ​ជួរ​ខាង​លើ ប៉ុន្តែ​ធ្មេញ​ដទៃ​ទៀត​ក៏​អាច​រង​ផល​ប៉ះពាល់​ផង​ដែរ។ លោក​ស្រី​បន្ត​ថា បាក់តេរី​ក្នុង​មាត់​នឹង​បំប្លែង​ជាតិ​ស្ករ​ទាំង​នោះ​ទៅ​ជា​អាស៊ីដ​ដែល​ទៅ​ធ្វើ​ឲ្យ​ពុក​ធ្មេញ។ ថ្វី​ដ្បិត​តែ​ធ្មេញ​កូន​ក្មេង​នឹង​ត្រូវ​ប្ដូរ​នៅ​អាយុ ៦ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​ធ្មេញ​ពុក​ខូច​មុន​អាយុ​នឹង​រំខាន​ដល់​ការ​ញ៉ាំ​អាហារ​របស់​កុមារ។ បើ​កូន​ជួប​បញ្ហា​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ អា​អូន​អាច៖ -ឈឺធ្មេញ -ឈឺ​អញ្ចាញ -អាប់សែ​ខ្ទុះ​ក្នុង​អញ្ចាញ ។ល។ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បន្ថែម​ថា កាល​ណា​កូន​ឈឺ​ធ្មេញ ឈឺ​អញ្ចាញ វា​អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​របស់​ក្មេង (ព្រោះ​អា​អូន​ឈឺ​ធ្មេញ​ពិបាក​ញ៉ាំ​អាហារ)។ ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​ទម្លាប់​សម្អាត​អញ្ចាញ និង​ធ្មេញ​ឲ្យ​កូន​ចាប់​តាំង​ពី​កូន​ដុះ​ធ្មេញ​ដំបូងៗ ដោយ​ប្រើ​កំណាត់​ជូត​ធ្មេញ ឬ​ថ្នាំ​ដុះ​ធ្មេញ​សម្រាប់​កុមារ​តូចអាច​លេប​បាន (Fluoride free) ។ វេជ្ជ. កុសល កណិការ យើង​អាច​បង្ការ​បញ្ហា​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ​បាន​ដោយ សម្អាត​ធ្មេញ​ឲ្យ​កូន​មិន​ថា​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ កុំ​ឲ្យ​កូន​គេង​បៀម​កំប៉ុង​ទឹក​ដោះ​គោ ឲ្យ​កូន​ញ៉ាំ​ទឹក​ពី​កែវ​ធម្មតា កាត់​បន្ថយ​អាហារ​ផ្អែម ឬ​ស្អិត​ដែល​កូន​ញ៉ាំ និង​នាំ​កូន​ទៅ​ពិនិត្យ​ធ្មេញ​ជាមួយ​ទន្តពេទ្យ​ឲ្យ​បាន​យ៉ាង​តិច​ម្ដង មុន​កូន​ចូល​ដល់​អាយុ […]


ជំងឺអញ្ចាញនិងមាត់

ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាចមកពី​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្នា​យើង​ដឹង​អត់​ថា​ ជំងឺ​អញ្ចាញ​ធ្មេញ​អាច​បណ្ដាល​​ឲ្យ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ជា​ច្រើន​។ ​​អ្នក​​មាន​បញ្ហា​អញ្ចាញ​ធ្មេញ​ទាំង​អស់​​ មិនសុទ្ធ​តែ​មាន​​​ជំងឺ​ផ្សេងទេ​ ដូច​គ្នា​ដែរ​អ្នក​ដែល​មាន​ជំងឺ​អ្វី​ផ្សេង ក៏​មិនមែន​សុទ្ធតែ​ប្រឈម​​នឹង​ការ​ឈឺ​អញ្ចាញ​ធ្មេញ​​ដែរ។ ប៉ុន្តែ​បើ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​​បង្ហាញ​ថា​ ជំងឺ​ទាំង​មួយ​ចំនួន​​មាន​​ទំនាក់ទំនង​​នឹង​បញ្ហា​អញ្ចាញ​ធ្មេញ​​​។ ១. ជំងឺ​បេះដូង​ ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី BMJ Open បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​បេះដូង​ រួម​ទាំង​ជំងឺ​ខ្សោយ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​វង្វេង​ទាក់ទង​នឹង​កង្វះ​លំហូរ​ឈាម​ទៅ​ខួរ​ក្បាល​ ពីព្រោះ​វា​អាច​នាំ​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ប្រសិនបើ​បន្ត​រយៈពេល​យូរ​។ ជាក់​ស្ដែង បាក់តេរី អាច​ជា​មូលហេតុ​នៃ​ទំនាក់ទំនង​រវាង​ជំងឺ​បេះដូង និង​ជំងឺ​អញ្ចាញ​ធ្មេញ។ យ៉ាង​ណា​មិញ អ្នកស្រាវ​ជ្រាវ​ថា ត្រូវការការ​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​នេះ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ២. ជំងឺ​ទឹក​នោម​ផ្អែម​ ​គ្នា​យើង​មួយ​ចំនួន​​តែង​តែ​គិត​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​​នាំ​ឲ្យ​មាន​ការវិវត្តទៅ​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​អញ្ចាញ​ធ្មេញ យើង​ឃើញ​ថា​អ្នក​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​ ច្រើន​ជាង​ នៅ​ថ្ងៃ​អនាគត​។ ​៣. លិង្គ​មិន​ឡើង​រឹង​ ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​លិង្គ​មិន​ឡើង​រឹង​អាច​ប៉ះពាល់​ដល់​បុរស​​​​​ដែល​មាន​អាយុលើស​ពី​ ​៤០​ឆ្នាំ​​។ បញ្ហា​ស្មុគស្មាញ​មួយ​នេះ អាច​បណ្ដាល​​មក​ពី​កត្តា​​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក៏​ដូចជា​ការ​​​លើស​សម្ពាធ​ឈាម​។​ បន្ថែម​ពី​នេះ ជំងឺ​អញ្ចាញ​ធ្មេញ​ក៏​ជា​កត្តា​ចម្បង​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដូច​គ្នា​។ [embed-health-tool-heart-rate] ​៤. ការ​ធ្លាក់​ចុះ​ការ​យល់​ដឹង ការ​សិក្សា​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​ជំងឺ​អញ្ចាញ​ធ្មេញ ការ​បាក់​ធ្មេញ និង​មុខងារ​​នៃ​ការ​យល់​ដឹង​មាន​ទំនាក់ទំនង​គ្នា​។ ជា​ទូ​ទៅ ជំងឺ​អញ្ចាញ​ធ្មេញ​ គឺ​មាន​ការ​ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ការ​ផ្ទុក​ជំងឺ​បេតាអាមីឡូអ៊ីត​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ជំងឺAlzheimer's […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ចាប់អារម្មណ៍ផង! សញ្ញាទាំង ៩ លើអណ្តាតកំពុងប្រាប់ពីបញ្ហាសុខភាព

ជា​ការ​ពិត​ណាស់ រាងកាយ​របស់​បញ្ជូន​សញ្ញា​ប្រាប់​អំពី​បញ្ហា​សុខភាព​ដែលយើង​កំពុង​ជួប​ប្រទះ ប៉ុន្តែ​ដោយសារតែ​យើង​មិន​ដឹង​នាំឲ្យ​មិន​សូវ​ចាប់​អារម្មណ៍។ សញ្ញាព្រមាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​អាច​កើត​មាន​លើ​រាង​កាយ ហើយ​​អណ្ដាត​ក៏​អាច​បញ្ចេញសញ្ញាឲ្យយើងដឹងដែរ។ មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​អាច​ដឹង​បាន​ពី​សុខភាព​ដោយ​គ្រាន់​តែ​សង្កេត​មើល​​សញ្ញា​ដែលអណ្ដាតយើង​ព្យាយាម​ប្រាប់​ដូច​ខាង​ក្រោម។ កម្មវិធីពិនិត្យជំងឺហឺតអនឡាញ ១. ពណ៌​ក្រហម​ដូច​ស្ត្របឺរី នេះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​គ្នា​យើង​​មិន​បាន​ទទួល​វីតាមីន​គ្រប់គ្រាន់។ ប្រសិន​បើ​អណ្ដាត​មាន​សភាព​ភ្លឺ​រលោង ឬ​មាន​ពណ៌​ក្រហម​ស្ត្របឺរី មានន័យ​ថា​យើង​មាន​ជាតិ​ដែក ឬ​វីតាមីន B12 មិន​គ្រប់​គ្រាន់​ទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​នឹង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​ផឹក​ភេសជ្ជៈ​ក្ដៅ និង​ញ៉ាំ​អាហារ​ហឹរ។ ២. ជ្រាំង​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត អណ្ដាត​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត​នៅ​ចំ​កណ្ដាល​អាច​មើល​ទៅ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ភាគ​ច្រើន​គ្រាន់​តែ​ជា​សញ្ញា​នៃ​ការ​ធ្វើ​អនាម័យ​មិន​ល្អ ការ​ជក់​បារី ឬ​ផឹក​កាហ្វេ ឬ​តែ​ខ្មៅ​ច្រើន។ ជា​លទ្ធផល វា​អាច​មាន​ក្លិន​មិន​ល្អ​ចេញ​ពី​មាត់ និង​ពិបាក​សម្គាល់​រសជាតិ។ រឿង​ដំបូង​យើង​គួរ​ធ្វើ​គឺ​បោះបង់​ទម្លាប់​អាក្រក់​ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ខ្មៅ​ចោល និង​ចាប់​ផ្ដើម​សម្អាត​អណ្ដាត​ជា​ប្រចាំ​រាល់​ពេល​ដុស​ធ្មេញ។ ៣. ជ្រាំង​ពណ៌​ស ការ​ឡើង​ជ្រាំង​អណ្ដាត​ពណ៌​ស អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ឬ​ជំងឺ Candidiasis។ សញ្ញា​នេះ​លេច​ឡើង​នៅ​ពេល​ដែល Candida albicans (មេរោគ​ផ្សិត​) លូតលាស់​ខ្លាំង​ពេក ហើយ​មូល​ហេតុ​បង្ក​បញ្ហា​នេះ​អាច​បណ្ដាល​មកពី​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិច កើត​ជំងឺ​ទឹក​នោម​ផ្អែម មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ឬ​សម្ពាធ​ឈាម​ខ្ពស់។ ៤. អណ្ដាត​ប្រេះ ជា​ធម្មតា ស្នាម​ប្រេះ​លើ​អណ្ដាត​មិន​​បង្ក​ជា​ក្ដី​បារម្ភ​អ្វី​ទេ ប៉ុន្តែ​ប្រសិន​បើ យើង​មិន​ដុស​ធ្មេញ​បាន​ខ្ជាប់​ខ្ជួន​ទេ នោះ​ការ​ឆ្លង​រោគ​អាច​កើត​ឡើង។ ការ​ឆ្លង​មេរោគ​ផ្សិត​អាច​វិវឌ្ឍ​ត្រង់​កន្លែង​ប្រេះ ហើយ​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ខ្លាំង និង​ធ្វើ​ឲ្យ​ក្រហាយ។ ៥. អណ្ដាត​ឡើង​អុជ​សៗ ការ​ឡើង​អុជសៗ​បែប​នេះ​អាច​ជា​សញ្ញា​ថា​មាន​អ្វី​ធ្វើ​ឲ្យ​ប្រតិកម្ម​ស្បែក។ ឧទាហរណ៍ ពេល​យើង​យក​អណ្ដាត​ទៅ​ត្រដុស​ជាប់​នឹង​ធ្មេញ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ។ ប៉ុន្តែ​ភាគ​ច្រើន សញ្ញា​នេះ​គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​កោសិកា​លើ​​ជក់​បារី។ ចន្លោះ​ពី​៥ភាគរយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ