backup og meta

ចូលដល់រដូវរងាចេះតែឈឺធ្មេញ? សាកតិចនិកបង្ការទាំង៤នេះមើល៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

    ចូលដល់រដូវរងាចេះតែឈឺធ្មេញ? សាកតិចនិកបង្ការទាំង៤នេះមើល៍

    គ្នា​យើង​ណា​​ខ្លះ​តែង​​ប្រឈម​នឹង​បញ្ហា​ឈឺ​ធ្មេញ​នៅ​រដូវ​រងា? ពិត​ណាស់​ រដូវ​រងា មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្ងួត​ប៉ុណ្ណោះទេ ថែម​ទាំង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​មាត់​ធ្មេញ​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​អាការៈ​ឈឺ​ធ្មេញ អំឡុង​រដូវ​រងា​នេះ គ្នា​យើង​អាច​សាកល្បង​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។

    គន្លឹះ​​ទាំង​៤ ជួយ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ និង​បង្ការ​បញ្ហា​ឈឺ​ធ្មេញ

    ១. រក្សា​ជាតិ​ទឹក​

    ទឹក​អាច​ជួយ​ពង្រឹង​កាចា​ធ្មេញ និង​ជួយ​ការពារ​ធ្មេញ​ពី​បាក់តេរី​ដ៏​គ្រោះថ្នាក់​ផ្សេងៗ។ លើស​ពី​នេះ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់គ្រាន់​ ក៏​អាច​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​យើង​មាន​ក្លិន​ល្អ ដោយ​លាង​សម្អាត​អណ្តាត ធ្មេញ និង​អញ្ចាញ​ធ្មេញ​ថែម​ទៀត​ផង។

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ

    ទន្ទឹម​នឹង​នេះ​ដែរ អំឡុង​​រដូវ​រងារ យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ពីព្រោះ​ស្ករ​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​តូច​ៗ ដែល​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ និង​​បង្ក​ជា​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ។

    ៣. ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់

    ជាក់ស្តែង គ្នា​យើង​ជា​ច្រើន​​អាច​មិន​ដឹង​ទេ​​ថា បញ្ហា​មាត់​ធ្មេញ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​រក​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​។ ហេតុ​នេះ​ហើយ ទើប​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ជា​រៀង​រាល់​៦​ខែ​ម្តង ជា​រឿង​ដ៏​ចាំបាច់​មួយ​​ដែល​​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។

    អត្ថបទគួរអាន៖

    ៤. ជៀសវាង​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ

    អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ អាច​ធ្វើ​ឲ្យ​ស្រទាប់​ខាង​ក្រៅ​នៃ​ធ្មេញ​ទន់ ដែល​ងាយ​នឹង​ពុក​ផុយ ព្រម​ទាំង​​ឆាប់​សឹក។ អីចឹង​ហើយ គ្នា​យើង​គួរ​កាត់បន្ថយ​ពពួក​អាហារ​ទាំង​នេះ ព្រម​ទាំង​លាង​សម្អាត​មាត់​ធ្មេញ​​ជាមួយ​នឹង​ទឹក​ ឬ​ទឹក​ខ្ពុរ​មាត់​ក្រោយ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​ជាតិ​អាស៊ីដ​រួច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម