backup og meta

ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2022

    ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​គ្នា​យើង​ដឹង​អត់​ថា​ ជំងឺ​អញ្ចាញ​ធ្មេញ​អាច​បណ្ដាល​​ឲ្យ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ជា​ច្រើន​។ ​​អ្នក​​មាន​បញ្ហា​អញ្ចាញ​ធ្មេញ​ទាំង​អស់​​ មិនសុទ្ធ​តែ​មាន​​​ជំងឺ​ផ្សេងទេ​ ដូច​គ្នា​ដែរ​អ្នក​ដែល​មាន​ជំងឺ​អ្វី​ផ្សេង ក៏​មិនមែន​សុទ្ធតែ​ប្រឈម​​នឹង​ការ​ឈឺ​អញ្ចាញ​ធ្មេញ​​ដែរ។ ប៉ុន្តែ​បើ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​​បង្ហាញ​ថា​ ជំងឺ​ទាំង​មួយ​ចំនួន​​មាន​​ទំនាក់ទំនង​​នឹង​បញ្ហា​អញ្ចាញ​ធ្មេញ​​​។

    ១. ជំងឺ​បេះដូង​

    ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី BMJ Open បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​បេះដូង​ រួម​ទាំង​ជំងឺ​ខ្សោយ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​វង្វេង​ទាក់ទង​នឹង​កង្វះ​លំហូរ​ឈាម​ទៅ​ខួរ​ក្បាល​ ពីព្រោះ​វា​អាច​នាំ​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ប្រសិនបើ​បន្ត​រយៈពេល​យូរ​។ ជាក់​ស្ដែង បាក់តេរី អាច​ជា​មូលហេតុ​នៃ​ទំនាក់ទំនង​រវាង​ជំងឺ​បេះដូង និង​ជំងឺ​អញ្ចាញ​ធ្មេញ។ យ៉ាង​ណា​មិញ អ្នកស្រាវ​ជ្រាវ​ថា ត្រូវការការ​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​នេះ​។

    ២. ជំងឺ​ទឹក​នោម​ផ្អែម​

    ​គ្នា​យើង​មួយ​ចំនួន​​តែង​តែ​គិត​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​​នាំ​ឲ្យ​មាន​ការវិវត្តទៅ​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​អញ្ចាញ​ធ្មេញ យើង​ឃើញ​ថា​អ្នក​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​ ច្រើន​ជាង​ នៅ​ថ្ងៃ​អនាគត​។

    ឈឺអញ្ចាញធ្មេញ

    ​៣. លិង្គ​មិន​ឡើង​រឹង​

    ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​លិង្គ​មិន​ឡើង​រឹង​អាច​ប៉ះពាល់​ដល់​បុរស​​​​​ដែល​មាន​អាយុលើស​ពី​ ​៤០​ឆ្នាំ​​។ បញ្ហា​ស្មុគស្មាញ​មួយ​នេះ អាច​បណ្ដាល​​មក​ពី​កត្តា​​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក៏​ដូចជា​ការ​​​លើស​សម្ពាធ​ឈាម​។​ បន្ថែម​ពី​នេះ ជំងឺ​អញ្ចាញ​ធ្មេញ​ក៏​ជា​កត្តា​ចម្បង​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដូច​គ្នា​។

    ​៤. ការ​ធ្លាក់​ចុះ​ការ​យល់​ដឹង

    ការ​សិក្សា​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​ជំងឺ​អញ្ចាញ​ធ្មេញ ការ​បាក់​ធ្មេញ និង​មុខងារ​​នៃ​ការ​យល់​ដឹង​មាន​ទំនាក់ទំនង​គ្នា​។ ជា​ទូ​ទៅ ជំងឺ​អញ្ចាញ​ធ្មេញ​ គឺ​មាន​ការ​ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ការ​ផ្ទុក​ជំងឺ​បេតាអាមីឡូអ៊ីត​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ជំងឺAlzheimer’s (ជា​ជំងឺ​វង្វេងវង្វាន់​)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម