backup og meta

មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 05, 2023

    មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​

    នៅពេលដែលធ្មេញដុះមកមានទម្រង់ខុសប្រក្រតី ដូចជា ខុសជួរ ច្រពើស ដុះបញ្ជ្រៀតគ្នា ឃ្លាតគ្នាពេក វែងខ្លីមិនស្មើគ្នា ធ្មេញវៀចដោយសារធ្លាប់មានរបួស លយជ្រុល ធ្វើឲ្យបិតមាត់មិនជិត និង ពិបាកទំពាអាហារ នោះគេអាចជ្រើសរើសការពត់ធ្មេញនេះឯង ដើម្បីព្យាបាលជួយឲ្យធ្មេញល្អប្រសើរឡើង ម្យ៉ាងទៀតក៏ជួយការពារអញ្ចាញធ្មេញឲ្យរឹងមាំ និងជួយបង្កើនសម្រស់ពេលញញឹម។

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    វិធីនៃការពត់ធ្មេញមាន ៣ប្រភេទសំខាន់ៗគឺ ការពត់ធ្មេញដោយប្រើដែកគៀបពីខាងក្រៅ ការពត់ធ្មេញដោយប្រើដែកគៀបពីខាងក្នុង និង ការប្រើប្រាស់ជ័រថ្លាស្រោបលើធ្មេញទាំងអស់។ វិធីទាំងអស់នេះអាចមានប្រសិទ្ធភាពខ្លាំងគឺស្ថិត​ក្នុង​វ័យ​ចន្លោះ​ពី​១១​ទៅ​១៤​ឆ្នាំ​ ព្រោះវ័យនោះឆ្អឹងធ្មេញកំពុងស្ថិតក្នុងការលូតលាស់ អាច​ធ្វើឲ្យធ្មេញឆាប់ល្អស្អាតបានលឿន។

    តើគួរយល់ដឹងអ្វីខ្លះមុនពេលសម្រេចចិត្ដពត់ធ្មេញ?

    អ្នកមានបំណងចង់ពត់ធ្មេញ ត្រូវដឹងពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

    សុខភាពធ្មេញ និងអញ្ចាញ៖ អ្នកដែលមានជំងឺអញ្ចាញធ្មេញ ពុកធ្មេញ មិនអាចពត់ធ្មេញបានទេ គឺត្រូវទាមទារការព្យាបាលជាមុនសិន ព្រោះដើម្បីពត់ធ្មេញត្រូវមានអញ្ចាញ និងធ្មេញរឹងមាំ។

    គ្រប់គ្រងរបបអាហារ៖ ត្រូវជៀសវាងការញ៉ាំអាហាររឹង អាហារស្អិត ព្រោះអាចប៉ះពាល់ដល់ដែក ប្រឈមការរបូត។ ពោលពពួកអាហារស្អិត ងាយជាប់ជាមួយដែក ពិបាកសម្អាត ដូច្នេះគ្រូពេទ្យណែរនាំជៀសវាងអាហារទាំងនោះ។

    ការសម្អាត៖ ក្រោយពេលញ៉ាំអាហារក្នុងបរិមាណល្មម ឬច្រើន ត្រូវសម្អាតធ្មេញក្រោយពេលញ៉ាំរួច ព្រោះត្រូវការពារ កុំឲ្យអាហារដែលញ៉ាំ ជាប់ជាមួយនឹងដែកពត់ធ្មេញ ដែលអាចបង្កឲ្យធ្មេញងាយពុកប៉ះពាល់ដល់ដំណើរការនៃការពត់ធ្មេញ។

    ត្រួតពិនិត្យជាប្រចាំ៖ ក្រោយពត់ធ្មេញ គ្រូពេទ្យនឹងណែរនាំពីពេលវេលាត្រូវមកត្រួតពិនិត្យជាប្រចាំ អាចមួយខែម្ដង ឬ​អាស្រ័យលើស្ថានភាពធ្មេញជាក់ស្ដែង។

    អត្ថបទគួរអាន៖

    បន្ទាប់ពីពត់ហើយ តើធ្មេញអាចប្រែទៅរកធាតុដើមដែរទេ?

    រាប់ចាប់ពីពេលដកឧបករណ៍ពត់ធ្មេញចេញពីមាត់ ធ្មេញក៏អាចប្រែប្រួលទៅរកធាតុដើមវិញខ្លះដែរ ប៉ុន្ដែវាមិនច្រើននោះទេ។ លោក វេជ្ជបណ្ឌិត ជុំ ម៉ូនី ឯកទេសមាត់ធ្មេញ នៃមន្ទីរព្យាបាល​មាត់ធ្មេញ​អេឡេហ្គង់​បាន​បកស្រាយប្រាប់ Hello គ្រូពេទ្យថា បន្ទាប់ពីដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងនៅត្រង់ជួរជារៀងរហូត​ដរាបណា​យើងនៅ​ប្រើ​ឧបករណ៍ទប់ធ្មេញ ជាប្រចាំ។ មានន័យថា យើងត្រូវប្រើឧបករណ៍ទប់ធ្មេញ​ជំនួយ​ដែរ​ដើម្បី​ទប់​ធ្មេញកុំឲ្យរត់ទៅរកសភាព​ដើមវិញ បើមិនដូច្នោះទេ ធ្មេញ​យើង​អាច​រត់ទៅរកភាពដើមវិញយ៉ាង​ហោចណាស់ ១០%-២០%។

    ពុតធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម