backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 05, 2023

មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​

នៅពេលដែលធ្មេញដុះមកមានទម្រង់ខុសប្រក្រតី ដូចជា ខុសជួរ ច្រពើស ដុះបញ្ជ្រៀតគ្នា ឃ្លាតគ្នាពេក វែងខ្លីមិនស្មើគ្នា ធ្មេញវៀចដោយសារធ្លាប់មានរបួស លយជ្រុល ធ្វើឲ្យបិតមាត់មិនជិត និង ពិបាកទំពាអាហារ នោះគេអាចជ្រើសរើសការពត់ធ្មេញនេះឯង ដើម្បីព្យាបាលជួយឲ្យធ្មេញល្អប្រសើរឡើង ម្យ៉ាងទៀតក៏ជួយការពារអញ្ចាញធ្មេញឲ្យរឹងមាំ និងជួយបង្កើនសម្រស់ពេលញញឹម។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

វិធីនៃការពត់ធ្មេញមាន ៣ប្រភេទសំខាន់ៗគឺ ការពត់ធ្មេញដោយប្រើដែកគៀបពីខាងក្រៅ ការពត់ធ្មេញដោយប្រើដែកគៀបពីខាងក្នុង និង ការប្រើប្រាស់ជ័រថ្លាស្រោបលើធ្មេញទាំងអស់។ វិធីទាំងអស់នេះអាចមានប្រសិទ្ធភាពខ្លាំងគឺស្ថិត​ក្នុង​វ័យ​ចន្លោះ​ពី​១១​ទៅ​១៤​ឆ្នាំ​ ព្រោះវ័យនោះឆ្អឹងធ្មេញកំពុងស្ថិតក្នុងការលូតលាស់ អាច​ធ្វើឲ្យធ្មេញឆាប់ល្អស្អាតបានលឿន។

តើគួរយល់ដឹងអ្វីខ្លះមុនពេលសម្រេចចិត្ដពត់ធ្មេញ?

អ្នកមានបំណងចង់ពត់ធ្មេញ ត្រូវដឹងពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

សុខភាពធ្មេញ និងអញ្ចាញ៖ អ្នកដែលមានជំងឺអញ្ចាញធ្មេញ ពុកធ្មេញ មិនអាចពត់ធ្មេញបានទេ គឺត្រូវទាមទារការព្យាបាលជាមុនសិន ព្រោះដើម្បីពត់ធ្មេញត្រូវមានអញ្ចាញ និងធ្មេញរឹងមាំ។

គ្រប់គ្រងរបបអាហារ៖ ត្រូវជៀសវាងការញ៉ាំអាហាររឹង អាហារស្អិត ព្រោះអាចប៉ះពាល់ដល់ដែក ប្រឈមការរបូត។ ពោលពពួកអាហារស្អិត ងាយជាប់ជាមួយដែក ពិបាកសម្អាត ដូច្នេះគ្រូពេទ្យណែរនាំជៀសវាងអាហារទាំងនោះ។

ការសម្អាត៖ ក្រោយពេលញ៉ាំអាហារក្នុងបរិមាណល្មម ឬច្រើន ត្រូវសម្អាតធ្មេញក្រោយពេលញ៉ាំរួច ព្រោះត្រូវការពារ កុំឲ្យអាហារដែលញ៉ាំ ជាប់ជាមួយនឹងដែកពត់ធ្មេញ ដែលអាចបង្កឲ្យធ្មេញងាយពុកប៉ះពាល់ដល់ដំណើរការនៃការពត់ធ្មេញ។

ត្រួតពិនិត្យជាប្រចាំ៖ ក្រោយពត់ធ្មេញ គ្រូពេទ្យនឹងណែរនាំពីពេលវេលាត្រូវមកត្រួតពិនិត្យជាប្រចាំ អាចមួយខែម្ដង ឬ​អាស្រ័យលើស្ថានភាពធ្មេញជាក់ស្ដែង។

អត្ថបទគួរអាន៖

  • ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន
  • រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ
  • ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
  • ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន
  • បន្ទាប់ពីពត់ហើយ តើធ្មេញអាចប្រែទៅរកធាតុដើមដែរទេ?

    រាប់ចាប់ពីពេលដកឧបករណ៍ពត់ធ្មេញចេញពីមាត់ ធ្មេញក៏អាចប្រែប្រួលទៅរកធាតុដើមវិញខ្លះដែរ ប៉ុន្ដែវាមិនច្រើននោះទេ។ លោក វេជ្ជបណ្ឌិត ជុំ ម៉ូនី ឯកទេសមាត់ធ្មេញ នៃមន្ទីរព្យាបាល​មាត់ធ្មេញ​អេឡេហ្គង់​បាន​បកស្រាយប្រាប់ Hello គ្រូពេទ្យថា បន្ទាប់ពីដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងនៅត្រង់ជួរជារៀងរហូត​ដរាបណា​យើងនៅ​ប្រើ​ឧបករណ៍ទប់ធ្មេញ ជាប្រចាំ។ មានន័យថា យើងត្រូវប្រើឧបករណ៍ទប់ធ្មេញ​ជំនួយ​ដែរ​ដើម្បី​ទប់​ធ្មេញកុំឲ្យរត់ទៅរកសភាព​ដើមវិញ បើមិនដូច្នោះទេ ធ្មេញ​យើង​អាច​រត់ទៅរកភាពដើមវិញយ៉ាង​ហោចណាស់ ១០%-២០%។

    ពុតធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 05, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម