ការពត់ធ្មេញ

ការពត់​​ធ្មេញ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ធ្មេញ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​បងប្អូន​ពត់​ធ្មេញ

ចំណេះដឹងទូទៅ

ការពត់ធ្មេញ

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?

ការពាក់ប្រេសពត់ធ្មេញគឺជាវិធីម្យ៉ាងដែលជួយតម្រង់ធ្មេញឲ្យរត់ត្រង់ជួរ រឹងមាំល្អ មិនតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយលើកសម្រស់មាត់ធ្មេញមើល ទៅស្រស់ស្អាតផងដែរ។ ថ្វីដ្បិតតែការពាក់ប្រេសផ្ដល់អត្ថប្រយោជន៍ដល់យើងមែន តែវាក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ធ្មេញយើងវិញ ប្រសិនយើងមិនបានយល់ច្បាស់ពីវិធីសម្អាត។ ខាងក្រោមគឺជាបញ្ហាដែលងាយប្រឈម ក្រោយពេលពាក់ប្រេសធ្មេញ​បើ​យើង​អនុវត្ត​តាមការណែនាំ​មិន​បាន​ត្រឹម​ត្រូវ​។​ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.កើតជំងឺអញ្ជាញធ្មេញ ការពាក់ប្រេសពត់ធ្មេញអាចប្រឈមកើតជំងឺអញ្ចាញធ្មេញ ប្រសិនបើមិនបានដឹងពីវិធីសម្អាតធ្មេញឲ្យបានស្អាត។ ពពួកបាក់តេរីអាចតោងជាប់នឹងប្រេស ពេលយើងសម្អាតមិនបានស្អាតល្អបន្ទាប់​ពីញ៉ាំអាហារ។ បញ្ហា​នេះអាចធ្វើឲ្យអញ្ចាញធ្មេញ ហូរឈាម និងរលាកជាដើម។ ក្នុងករណីដែល​អញ្ចាញធ្មេញមានជំងឺ ហើយមិនបានព្យាលបាលឲ្យបានត្រឹមត្រូវទេនឹងនាំឲ្យប៉ះពាល់ដល់សុខភាពផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។ ២.ពុកធ្មេញ ចំណុចនេះក៏ស្រដៀងនឹងផ្នែកខាងលើដែរ ប្រសិនបើការសម្អាតធ្មេញមិនបានល្អទេ ពពួកបាក់តេរីដែលតោងជាប់នឹងប្រេសអាចបង្កឲ្យធ្មេញពុកបាន។ ៣.ធ្មេញលឿង ការពាក់ប្រេសពត់ធ្មេញធ្វើឲ្យយើងពិបាកក្នុងសម្អាតធ្មេញឲ្យសព្វកន្លែង ដូច្នេះកន្លែងដែលយើងមិនអាចរុញច្រាស់ទៅដល់ គឺមិនអាចសម្អាតបានល្អនោះទេ ហេតុនេះហើយធ្មេញរបស់យើងនឹងប្រឈមប្រែទៅជាពណ៌លឿងបាន។ ៤.ក្លិនមាត់មិនល្អ ក្លិនមាត់អាចកើតមានជាទូទៅ ប្រសិនបើមិនបានសម្អាត ឬ អនាម័យមាត់ធ្មេញមិនបានល្អ។ ដូចគ្នាដែរចំពោះអ្នកពាក់ប្រេសពត់ធ្មេញ ដែលមានការលំបាកក្នុងការសម្អាតធ្មេញ គឺងាយនឹងមានក្លិនមាត់មិនល្អបើសម្អាតមិនបានត្រឹម​ត្រូវទេនោះ។ ៥.ការរបូតប្រេស ការរបូតប្រេសពត់ធ្មេញអាចកើតឡើងបាន ពិសេសសម្រាប់អ្នកទើប​ពាក់ដំបូងៗ មិនសូវគ្រប់គ្រងការហូមចុកបានល្អ។ របបអាហារដែលគួរចៀសវាង មានពពួកអាហាររឹង អាហារស្អិត និង ពពួកអាហារស្វិតជាដើម។ បញ្ហាស្រដៀងគ្នាដែរ ដូចជាការសណ្ដកប្រេស ឬក៏វៀចប្រេសជាដើម។ ៦.មានស្នាមសលើធ្មេញ ការពាក់ប្រេសពត់ធ្មេញ ក៏អាចប្រឈមកើតស្នាមសៗនៅលើធ្មេញបានដែរ ប្រសិនមិនបានសម្អាតឲ្យបានស្អាតល្អ។ ស្នាមសលើធ្មេញ គឺជាដំណាក់ដំបូងនៃការខូចខាត ផ្នែករឹងនៅខាងក្រៅធ្មេញរបស់យើង វាបង្កឡើងដោយសារពពួកបាក់តេរី ដែលតោងជាប់នឹងធ្មេញ ក្រោយពេលយើងញ៉ាំអាហារ ហើយសម្អាតមិនបានស្អាត។ ដូច្នេះគួរពិភាក្សាជាមួយគ្រូពេទ្យឲ្យច្បាស់លាស់អំពីវិធីនៃការសម្អាតធ្មេញឲ្យបានស្អាត​ពេល​យើង​ពត់​ធ្មេញ។ ចំណុចសំខាន់ បញ្ហាដែលងាយប្រឈម ក្រោយពេលពាក់ប្រេសធ្មេញ​បើ​យើង​អនុវត្ត​តាមការណែនាំ​មិន​បាន​ត្រឹម​ត្រូវ​៖ កើត​ជំងឺ​អញ្ចាញ​ធ្មេញ ពុក​ធ្មេញ […]

ស្វែងរក ការពត់ធ្មេញ

ការពត់ធ្មេញ

កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!

សម័យ​នេះ ការ​ពត់​ធ្មេញ​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​ផ្តល់​ផល​ពិបាក​មិន​តិច​ទេ​ចំពោះ​អ្នក​ដែល​គាប។ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​ជំនាញ​កៀប​ធ្មេញ ក៏​ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​កៀប​ធ្មេញ ហាម​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​ពេល​កំពុង​កៀប​ធ្មេញ​។ ១.ញាំ​អាហារ​រឹងៗ វេជ្ជបណ្ឌិត​ឯកទេស​មាត់​ធ្មេញ នៃ​មន្ទីរពេទ្យ​ឯកជន​ព្យាបាល​ធ្មេញ រៀល​ធីស បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពត់​ធ្មេញ មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​ទៅ​ញាំ​អាហារ​រឹងៗ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​លួស​គាប​ធ្មេញ​បាក់ ឬ​របូត​ដង្កៀប​គាប​ធ្មេញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ បើ​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ​ផង​ក៏​មាន។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់​៩​យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន ​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ ២.ទំពា​ស្ករ​កៅស៊ូ និស្សិត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Zaman ប្រាប់​ថា នៅ​ពេល​ដែល​ទំពា​ស្ករ​កៅ​ស៊ូ វា​នឹង​ស្អិត​ជាប់​ធ្មេញ មាន​ន័យ​ថា វា​ក៏​ស្អិត​ជាប់​នឹង​ដង្កៀប ឬ​លួស​ដែល​គាបធ្មេញ​ផង​ដែរ។ ការ​ទំពា​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​របូត​ដង្កៀប ឬ​អាច​ប៉ះពាល់​ដល់​ទម្រង់​ធ្មេញ​ដែល​កំពុង​កៀប​តម្រង់​ឲ្យ​ស្អាត។ ៣.ដួល ឬបុក​ចំធ្មេញ យុវជន វីរៈ សីហរាជ ធ្លាប់​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​គាបធ្មេញ បាន​ពន្យល់​ពី​បញ្ហា​នេះ​ថា ជា​ទូទៅ បញ្ហា​នេះ​មិន​អាច​កើត​ឡើង​បាន​ដោយ​ចេតនា​ទេ ប៉ុន្តែ​បើ​ជួប​ហេតុ​ការណ៍​ណា​មួយ​គឺ​មិន​ត្រូវ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​ឡើយ ព្រោះ​កាលណា​បើ​ធ្មេញ​បុក​នឹង​អ្វី​ម៉្យាង វា​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ ពេល​ខ្លះ​វា​អាច​បាក់​ទាំង​អស់​តែ​ម្តង ដោយ​សារ​តែ​ធ្មេញ​គាបជាប់​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ ​ធ្មេញ​លឿង​ៗកុំ​​ចង់​ទៅបិទ​​​ឲ្យ​សអី ប្រយ័ត្ន​ខាត​លើស​ដើម មុនដាក់ដែកពត់ធ្មេញ គួរគិតពីចំណុចសំខាន់ៗទាំងនេះសិន ៤. ប្រើ​ប្រាស់​ធ្មេញ​ជា​ឧបករណ៍ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ រៀលធីសដដែល ​បាន​បញ្ជាក់​ថា  ពេល​ខ្លះ​វា​ជា​ទម្លាប់​មួយ​ដែល​យើង​ប្រើ​ប្រាស់​ធ្មេញ សម្រាប់​ជា​ឧបករណ៍​បើក ឬ​ហែក​អ្វី​មួយ តែ​ទម្លាប់​នេះ​មិនត្រូវ​ធ្វើ​បាន​ទេ នៅ​ពេល​ដែល​កំពុង​គាប​ធ្មេញ។ដូច​នឹង​បញ្ហា​ផ្សេង​ទៀត​ដែរ វា​អាច​បណ្តាល​ឲ្យ​របូត​ដង្កៀប ឬ​លួស​គាបធ្មេញ ឬ​បណ្តាល​ឲ្យ​បាក់ធ្មេញ​ក៏​ថា​បាន។ ម៉្យាង​វិញ​ទៀត ការ​គាប​ធ្មេញ​ទាមទារ​ឲ្យ​មាន​អនាម័យ​មាត់​ល្អ […]


ការពត់ធ្មេញ

មុនដាក់ដែកពត់ធ្មេញ គួរគិតពីចំណុចសំខាន់ៗទាំងនេះសិន

គ្នាយើង យុវវ័យ​អ្នកមាន​លុយកាក់ នាំគ្នា​សម្រុក​ដាក់​ដែក​ពត់​ធ្មេញ ដោយ​ចង់​បាន​ធ្មេញ​ស្អាត​ទាន់​សម័យ​នឹង​គេ។ យ៉ាង​ណា​ក៏​ដោយ មុន​សម្រេច​ពត់​ធ្មេញ មាន​រឿង​មួយ​ចំនួន​ត្រូវ​ដឹង។ "Hello គ្រូពេទ្យ" មាន​បកស្រាយ​ខាង​ក្រោម៖ ១- ហេតុផលពត់ធ្មេញ អាយុ​កាន់​តែ​ច្រើន អ្វីៗ​ក៏​ប្រែប្រួល សូម្បី​ធ្មេញ​ក៏​ផ្លាស់​ប្ដូរ​ដែរ ដូចជា ធ្មេញ​ដុះ​ខុស​ជួរ ច្រពើស សឹក បែក ទៅ​តាម​ពេល​វេលា ខណៈ​ធ្មេញ​មាន​បញ្ហា​របួស​ផ្សេងៗ ដោយសារ​ទម្លាប់​ញុំា​របស់​រឹង និង​បញ្ហាអណ្ដាត​ទល់​ធ្មេញ។ ធ្មេញ​ច្រពើស ពិតជា​ពិបាក​ដុស​សម្អាត និង​បង្ក​ការ​ឈឺ​ចាប់​ដល់​ថ្គាម មាន​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ ដែល​ធ្វើ​ឲ្យ​ស្នាម​ញញឹម​មិន​ស្អាត​ទាក់​ទាញ។ មាន​តែ​ការ​ពត់​ធ្មេញ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង។ ២- ពត់ធ្មេញប៉ះពាល់អីខ្លះ? ពត់​ធ្មេញ​ជា​ជម្រើស​ល្អ បើ​ចង់​បាន​ស្នាម​ញញឹម​ស្អាត។ ប៉ុន្តែ វ័យ​ស័ក្ដិសម​ជាង​គេ គឺ​ពេល​យុវវ័យ​នេះ​ឯង ដោយសារ​តែ​ឆ្អឹង​ធ្មេញ នៅ​កំពុង​លូតលាស់ ដូច្នេះ​ដំណាក់កាល​ពត់​ធ្មេញ នឹង​មាន​ការវិវត្តលឿន។ អ្វី​ដែល​អ្នក​ពត់​ធ្មេញ​ភាគ​ច្រើន​រអ៊ូ គឺ​តម្លៃ​ថ្លៃ។ ៣- រឿងត្រូវដឹងមុនពត់ធ្មេញ ដាក់​ដែក​ពត់​ធ្មេញ មាន​តួនាទី​សម្រាប់​កែ​សម្រួលធ្មេញ​ដែល​ច្រពើស ឬ​ធ្វើ​ឲ្យ​បិទ​ជិត​ធ្មេញ​ដែល​ឃ្លាត​គ្នា។ មុន​សម្រេច​ចិត្ត​ពត់​ធ្មេញ គួរ​យល់​ដឹង​ពី​ផលវិបាក​មួយ​ចំនួន៖ - ជំងឺអញ្ចាញធ្មេញ៖ បើ​មាន​ជំងឺ​នេះ ទាមទារ​ព្យាបាល​សិន ព្រោះ​ដើម្បីពត់​ធ្មេញ​ត្រូវ​មាន​អញ្ចាញ និង​ធ្មេញ​រឹងមាំ។ - អាហារមិនចេះតែញ៉ាំតាមចង់៖ ត្រូវ​ប្រុង​ប្រយ័ត្នខ្ពស់ ចៀសវាង​អាហារ​ស្អិត និង​រឹង ព្រោះ​អាច​ធ្វើ​ឲ្យ​ដែក​បិទ​លើ​ធ្មេញ (bracket) […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ