backup og meta

៥ សំណួរ​សំខាន់ៗ ទាក់ទងនឹងព័ត៌មានពីការពត់ធ្មេញ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី · សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 24, 2023

    ៥ សំណួរ​សំខាន់ៗ ទាក់ទងនឹងព័ត៌មានពីការពត់ធ្មេញ

    ការពត់ធ្មេញឱ្យត្រង់ដើម្បីឱ្យធ្មេញស្អាតកំពុងទទួលការពេញនិយមក្នុងចំណោមស្រទាប់យុវវ័យ និង​មនុស្សពេញវ័យ។ ដូច្នេះហើយទើបមានចម្ងល់ជាច្រើនទាក់ទងនឹងការពត់ធ្មេញ ជាពិសេស​អ្នក​ដែល​មានបំណងចង់​ពត់​ធ្មេញ។ តើព័ត៌មានអ្វីខ្លះដែលយើងតែងតែចង់ដឹងពីការពត់ធ្មេញ?

    ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី ពិនិត្យ និងព្យាបាលមាត់ធ្មេញ​នៅមន្ទីរព្យាបាល​មាត់ធ្មេញ​អេឡេហ្គង់​បាន​បកស្រាយពី​សំណួរទាំង​ ៥ ដែលត្រូវបាន​សួរញឹកញាប់​ទាក់ទង​នឹងព័ត៌មាន​ពីការ​ពត់​ធ្មេញ​ដូច​ខាងក្រោម​៖

    ១. ក្រោយពេលដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងត្រង់រហូតឬយ៉ាងណា?

    បន្ទាប់ពីដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងនៅត្រង់ជួរជារៀងរហូត​ដរាបណា​យើងនៅ​ប្រើ​ឧបករណ៍ទប់ធ្មេញ (Retainer)។ មានន័យថា យើងត្រូវប្រើឧបករណ៍ទប់ធ្មេញ​ហ្នឹង​រហូត​ដើម្បី​ទប់​ធ្មេញកុំឱ្យរត់ទៅរកភាព​ដើមវិញ បើមិនដូច្នោះទេ ធ្មេញ​យើង​អាច​រត់ទៅរកភាពដើមវិញយ៉ាង​ហោចណាស់ ១០%-២០%។

    ២. ការពត់ធ្មេញត្រូវការពេលប៉ុន្មាន?

    ចំពោះការពត់ធ្មេញជាទូទៅត្រូវការពេលពី ១៦ ទៅ ២៤ ខែទៅតាមស្ថានភាព​​ធ្មេញ​ ហើយ​ចែក​ចេញ​ជា ៣ ដំណាក់កាលគឺ៖

    • ដំណាក់កាលទី ១៖ ត្រូវការពេលប្រហែលពី ៤ ទៅ ៦ ខែ
    • ដំណាក់កាលទី ២៖ ត្រូវការពេលពី ៦ ទៅ ៨ ខែ
    • ដំណាក់កាលទី ៣៖ ត្រូវការពេលប្រហែលពី ៤ ទៅ ៦ ខែ

    ៣. ក្រោយពេលពត់ធ្មេញហើយ ទម្រង់មុខយើងអាចប្តូរប្រែ​ប្រួល? 

    ពេលខ្លះក្រោយពីពត់ធ្មេញហើយ ទម្រង់មុខរបស់យើងក៏អាចផ្លាស់ប្តូរខ្លះដែរ។ ឧទាហរណ៍ បើងាំ​ធ្មេញ ឬឆ្អឹងថ្គាមរបស់យើងដុះខុសប្រក្រតី ហើយធ្វើឱ្យយើងវៀចមុខ ការពត់ធ្មេញ​អាច​ផ្លាស់​ប្តូរ​ទម្រង់​ឆ្អឹងថ្គាម ទម្រង់ធ្មេញ និងទម្រង់មុខរបស់យើង។

    ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី
    ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី ពិនិត្យ និងព្យាបាលមាត់ធ្មេញ​នៅមន្ទីរព្យាបាលមាត់ធ្មេញ​អេឡេហ្គង់ (រូបភាពផ្តល់ឱ្យ)

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៤. ឧបករណ៍ពត់ធ្មេញមានប៉ុន្មានប្រភេទ?

    ឧបករណ៍ពត់ធ្មេញមាន ៣ ប្រភេទគឺ៖

    • ប្រភេទដែកដាក់ខាងក្រៅ៖ យើងមើលឃើញគ្រាប់ៗ
    • ប្រភេទដែកដាក់នៅខាងក្នុង៖ យើងមើលអត់ឃើញ
    • ប្រភេទជ័រថ្លា(Invisalign)៖ យើងអាចមើលឃើញធ្មេញ

    ៥. ការពត់ធ្មេញមានផលរំខានឬអត់? គួរថែទាំបែបណា?

    ការពត់ធ្មេញអាចធ្វើឱ្យយើងប្រឈមនឹងដង្កូវស៊ីធ្មេញក្នុងករណីដែលយើងថែធ្មេញមិនបានដិតដល់ដូចជាដុសធ្មេញមិនស្អាតល្អជាដើម។ ដើម្បីចៀសវាងបញ្ហា យើងត្រូវដុសធ្មេញឱ្យស្អាត និង​ញឹកញាប់​ជាងមុន។

    ឧទារហណ៍ បើមុនពេលពត់ធ្មេញ យើងប្រើពេល ៣០ វិនាទី ឬ ១ នាទី​ក្នុង​ការ​ដុសធ្មេញ ក្នុងអំឡុងពេលពត់ធ្មេញយើងត្រូវប្រើពេល ១ ទៅ ២ នាទីក្នុង​ការដុសធ្មេញ​ដើម្បី​ដុស​ចុះ​ដុសឡើងឱ្យសព្វគ្រប់កន្លុកកន្លៀតធ្មេញ។

    បន្ទាប់ពីដុសធ្មេញហើយ យើងត្រូវប្រើច្រាស​ដុសធ្មេញពិសេស​ដែលមានទំហំតូច​មកដុសចូល​ក្នុង​ប្រឡោះ​នីមួយៗ​របស់ឧបករណ៍ពត់ធ្មេញដើម្បីកុំឱ្យនៅជាប់កម្ទេចកម្ទីចំណីអាហារ រួចត្រូវខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់ដែលមានសារធាតុ Fluoride ទៀតដើម្បីជួយឱ្យធ្មេញរឹងមុំា ព្រោះអំឡុងពេលពត់ធ្មេញ គ្រាប់ៗ​នៅ​លើ​ឧបករណ៍ពត់ធ្មេញហ្នឹង​បាំងធ្មេញយើងដែលធ្វើ​ឱ្យ​សារធាតុ Fluoride ​ពីថ្នាំដុសធ្មេញ​មិនអាច​ជ្រាប​ចូល​ធ្មេញបានច្រើនដូចមុន។

    លើសពីនេះទៅទៀត យើងត្រូវចៀសវាងការខាំអាហាររឹងៗដូចជា ឆ្អឹងមាន់ ជើងមាន់ ផ្លែប៉ោម ឬត្របែក​ជាដើម តែយើងអាចញុំា និងទំពារបានធម្មតាតាមរយៈការហែកស្បែក ឬសាច់ចេញពីឆ្អឹង ឬ​ចិតផ្លែឈើ​ជាចំណិតតូចៗជាដើម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី

    សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម