backup og meta

កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 30, 2021

    កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?

    ដង្កូវស៊ីធ្មេញ (រាក់ស៊ីធ្មេញ) កើតឡើងជាញឹកញាប់លើកុមារតូចៗ​ដែលនៅ​មាន​ធ្មេញ​ទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុងការប៉ះ។ ម៉្យាងទៀត​កុមារតូចៗ​មិនងាយ​ឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ព្រោះខ្លាចឈឺ ខ្លាចម្ជុល និងខ្លាចសំឡេងឆាបកាចាធ្មេញ។ អ៊ឹចឹងក្រៅពីការប៉ះធ្មេញ មាន​វិធីណាអាចព្យាបាលដង្កូវស៊ីធ្មេញបាន?

    ក្រៅពីការប៉ះធ្មេញ ទន្តពេទ្យអាចលាបថ្នាំដង្កូវស៊ីធ្មេញ (Silver Diamine Fluoride) លើ​ធ្មេញអូនតូចដែលមានបញ្ហាដើម្បីកុំឱ្យដង្កូវស៊ីធ្មេញស៊ីកាន់​​តែធំ។ ថ្នាំលាបដង្កូវស៊ីធ្មេញ ជាសូលុយស្យុងដែលផ្សំពី​ សារធាតុប្រាក់ ទឹក អាម៉ូញាក់ និង fluoride។

    មុនដំបូងទន្តពេទ្យនឹងសម្អាតធ្មេញអូនតូចឱ្យស្អាត និងទុកឱ្យស្ងួត។ បន្ទាប់​មកលាប​ធ្មេញ​អូនតូចដែលមានបញ្ហាជាមួយថ្នាំដង្កូវស៊ីធ្មេញ រួចទុកប្រហែលពីរនាទី​ដើម្បីឱ្យ​ថ្នាំ​ជ្រាបចូលធ្មេញ និងសម្លាប់បាក់តេរីដែលបង្ករាក់ស៊ីធ្មេញ ដើម្បីបញ្ឈប់ ឬពន្យឺតរាក់​ពី​ការ​ស៊ីធ្មេញកាន់តែធំ និងជ្រៅ។

    ចង់គណនា BMI ចុចទីនេះ!

    ដង្កូវស៊ីធ្មេញ

    ការលាបថ្នាំដង្កូវស៊ីធ្មេញក៏ជួយកាត់បន្ថយអាការៈស្រៀវធ្មេញដែរ ព្រោះសារធាតុ​ប្រាក់​នៅក្នុងថ្នាំអាចជួយពង្រឹង និងការពារស្រទាប់ភ្លុកធ្មេញ។ លើសពីនេះទៅទៀត​សារធាតុ​fluoride មាននាទីព្យាបាលធ្មេញពុក ពង្រឹងធ្មេញ និងការពារធ្មេញ​ពីការ​ប្រែ​ពណ៌។

    តំបន់ធ្មេញដែលដង្កូវស៊ីនឹងប្រែជាពណ៌ខ្មៅ ឬត្នោតបន្ទាប់ពីលាបថ្នាំហើយ ដោយសារប្រតិកម្មជាមួយនឹង​សារធាតុប្រាក់ ក្រោយពេលថ្នាំសម្លាប់​បាក់តេរី​ដែលបង្កឱ្យ​រាក់ស៊ី​ធ្មេញ។ ប្រសិនបើអូនតូចដំបៅមាត់ ឬអាលែកហ្ស៊ីជាមួយសារធាតុប្រាក់ អូនតូច​មិនអាច​លាប​ថ្នាំ​ដង្កូវស៊ីធ្មេញបានទេ។

    ការលាបថ្នាំដង្កូវស៊ីធ្មេញជាវិធីព្យាបាលដង្កូវស៊ីធ្មេញបណ្តោះអាសន្នដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានការឈឺចាប់។ ប៉ាម៉ាក់​ត្រូវនាំអូនតូចទៅទទួលការព្យាបាល​ធ្មេញ​ឡើងវិញពេលអូនតូចធំបន្តិច ឬពេលអូនតូចហាន ឬព្រមឱ្យទន្តពេទ្យប៉ះធ្មេញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម