កូនមានក្លិនមាត់មិនល្អបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?
បញ្ហាក្លិនមាត់មិនល្អ បន្ទាប់ពីយើងភ្ញាក់ពីគេងជារឿងធម្មតាប៉ុណ្ណោះ មិនថាក្មេង ឬមនុស្សពេញវ័យឡើយ។ ប៉ុន្តែបើកូនមានក្លិនមាត់មិនល្អ ទោះដុសធ្មេញរួចជាប្រចាំ ប៉ាម៉ាក់គួរនាំឲ្យទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ មូលហេតុអ្វីបានជាកូនមានក្លិនមាត់មិនល្អ បញ្ហាក្លិនមាត់មិនល្អចំពោះកុមារ អាចបណ្តាលមកពីមូលហេតុខាងក្រោមនេះ៖ កង្វះអនាម័យមាត់ធ្មេញ ពុកធ្មេញ អាប់សែធ្មេញ ដកដង្ហើមតាមមាត់ ស្ងួតមាត់ ឆ្លងមេរោគ ការប្រើថ្នាំជាក់លាក់មួយចំនួន អាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស ខ្ទឹមបារាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះដោះស្រាយ និងការបង្ការបញ្ហាក្លិនមាត់មិនល្អ ពិតណាស់ ការដុសធ្មេញ ប្រើអំបោះទាក់ធ្មេញ និងពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ មានសារៈសំខាន់ណាស់ ក្នុងការបង្ការបញ្ហាក្លិនមាត់មិនល្អចំពោះកុមារ។ ក្រៅពីនេះ ប៉ាម៉ាក់ក៏អាចជួយកាត់បន្ថយក្លិនមាត់មិនល្អរបស់កូន តាមវិធីទាំងនេះផងដែរ៖ ប្តូរច្រាស់ដុសធ្មេញរៀងរាល់២ ទៅ៣ខែម្តង សម្អាតអណ្តាតឲ្យកូន ឲ្យកូនញ៉ាំទឹកឲ្យគ្រប់គ្រាន់ ដើម្បីជួយកម្ចាត់កម្ទេចកំទីនៅធ្មេញ និងបង្ការបញ្ហាក្លិនមាត់មិនល្អ ប្រើទឹកខ្ពុរមាត់សម្រាប់ក្មេង ញ៉ាំសាឡាត់ និងផ្លែឈើស្រស់ ឲ្យកូនទំពាស្លឹកជីរអង្កាម ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ ដើម្បីបង្ការបញ្ហាស្ងួតច្រមុះ និងមាត់ កាត់បន្ថយការញ៉ាំភេសជ្ជៈជាតិកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិស្ករច្រើន។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ […]