backup og meta

​លម្អិត​ពីជំងឺជ្រាំង​អណ្ដាតឧស្សាហ៍កើត​លើ​ក្មេងៗ និង​វិធីបង្ការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 05, 2019

    ​លម្អិត​ពីជំងឺជ្រាំង​អណ្ដាតឧស្សាហ៍កើត​លើ​ក្មេងៗ និង​វិធីបង្ការ

    ជ្រាំង អណ្តាតភាគ ច្រើន កើត លើ ក្មេងៗ ប៉ុន្តែ កុំ ច្រឡំ ជំងឺ នេះក៏ អាច កើត លើ មនុស្ស ពេញ វ័យ ដូច គ្នា។ “Hello គ្រូពេទ្យ” នឹង ប្រាប់ លម្អិតពី ជំងឺ នេះ ព្រម ទាំងវិធី ព្យាបាល។

    ១- ជ្រាំង អណ្ដាត ជា ជំងឺ អ្វី?

    ជ្រាំង អណ្ដាត ភាសា បច្ចេកទេស Oral Candidasis សំដៅ បង្ក រោគ ដោយ ផ្សិត ពពួក Candida Albicans នៅ លើ ភ្នាស អណ្ដាត។ ជា ធម្មតា ផ្សិត Candida មាន វត្តមាន ស្រាប់ នៅ ក្នុង មាត់ គ្រាន់ តែ ពេល ខ្លះ មាន កើន ឡើង ខុស ប្រក្រតី។

    រោគ សញ្ញាជំងឺ ជ្រាំង អណ្ដាត បង្ក ឲ្យ មាន ភ្នាស ស ក្បុស លើ អណ្ដាត ឬ នៅ លើ សាច់ ថ្ពាល់ ខាង ក្នុង និង អាច រាលដាល ទៅ ដល់ ក្រអូម មាត់ អញ្ចាញ ធ្មេញ សាច់ដុំ សង ខាង បំពង់ ក និង ផ្នែក ខាង ក្រោយ បំពង់ ក។

    ជ្រាំង អណ្ដាតច្រើន កើត ឡើង លើ ទារក ចាស់ ជរា និង គ្នា យើង មាន ប្រព័ន្ធ ភាព សាំ ចុះ ខ្សោយ ឬ ប្រើ ប្រាស់ ថ្នាំ មួយ ចំនួន។ សម្រាប់ យើង មាន សុខភាព ល្អ ករណី កើត ជ្រាំង អណ្ដាត មិន មាន បញ្ហា នោះ ទេ ប៉ុន្តែ បើ ប្រព័ន្ធ ភាព សាំ ខ្សោយ ទើប មាន ការ ពិបាកគ្រប់គ្រង អាការៈ ជំងឺ។

    ២- រោគ សញ្ញា ជ្រាំង អណ្ដាត

    ភាគ ច្រើន យើង មិន សូវ ចាប់ អារម្មណ៍ រឿង កើត ជ្រាំង អណ្ដាត ទេ ដោយសារ តែ រោគ សញ្ញា ជំងឺ កើត ឡើង យឺតៗ និង វា អាច ស្ថិត នៅ រយៈ ពេល ច្រើន ថ្ងៃ ច្រើន សប្ដាហ៍ ឬ ច្រើន ខែ។ ប៉ុន្តែ រោគ សញ្ញា មួយ ចំនួន យើង អាចសង្កេត មើល ដោយ ខ្លួន ឯង មាន ដូចជា៖

    – ភ្នាស ដំបៅ ស ក្បុស លេច ឡើង នៅ លើ អណ្ដាត សាច់ ថ្ពាល់ ខាង ក្នុង និង ក្រអូម មាត់

    – ភ្នាស ស កើន ឡើងក ជា ដុំស មួយ

    – អណ្ដាត ឡើង ក្រហម ឬ ឈឺ ចាប់ ពេល ញ៉ាំ ឬ លេប អាហារ

    – បើ កោស ឬ ជូត ភ្នាស ស នៅ លើ អណ្ដាត នឹង ចេញ ឈាម តិចៗ

    – គែម បបូរ មាត់ ក្រហម ឡើង ប្រេះ ពិសេសប្រើ ធ្មេញ ដោះ ដាក់ បាន

    – មាន អារម្មណ៍ ដូចជាមាន សម្លី ឬ អ្វី មួយ ក្នុង មាត់

    – បាត់ បង់ រសជាតិ។

    ក្នុង ករណី ធ្ងន់ធ្ងរ ដំបៅ នឹង រីក រាល ដាល ចូល ដល់ ក្នុង បំពង់ អាហារ ធ្វើ ឲ្យ ពិបាក លេប អាហារ និង ដូច ឆ្លាក់ អ្វី មួយ ដុំ ក្នុង បំពង់ ក។ លើស ពី នេះ ជ្រាំង អណ្ដាតកើត លើ ទារក អាច មាន ភាព ខុស ប្លែក ពី គេ នាំ ឲ្យ ម៉ាក់ៗ ពិបាក បំបៅ ដោះ ឬ ក្មេង រក រឿង ច្រើន ហើយ មេរោគ នេះ អាច ចម្លង ដល់ ម៉ាក់ៗ បាន ទៀត ផង អំឡុង ពេល បំបៅ ដោះ (ឆ្លង ពី មាត់ ទារក ទៅ ចុង សុដន់)។

    ក្នុង ករណី សុដន់ ឆ្លង មេរោគ ផ្សិត Candida អាច នឹង មាន រោគ សញ្ញា ដូច ខាង ក្រោម៖

    – ចុង សុដន់ ឡើង ក្រហម ប្រេះ រមាស់

    – សាច់ ជុំវិញ ចុង សុដន់ ឡើង រលោង ឬ របក ស្បែក

    – ឈឺ សុដន់ នៅ ពេល បំបៅ ដោះ អូនៗ

    – ឈឺ ចាក់ៗ ក្នុង សុដន់។

    អាច មាន រោគ សញ្ញា មួយ ចំនួន ទៀត មិន បាន រៀប រាប់ ខាង លើ ហេតុ នេះ បើ មាន សំណួរ ឬ ចម្ងល់ សូម ទៅ ពិគ្រោះ យោបល់ បន្ថែម ជាមួយ គ្រូពេទ្យ ជំនាញ។

    ៣- វិធីព្យាបាល

    គួរ ធ្វើ ដូចម្ដេច?

    ការ ណែនាំ អស់ ទាំង នេះ អាច ជួយ ដោះស្រាយ បាន អំឡុង ពេល កើត មាន ជ្រាំង អណ្ដាត ដូចជា៖

    – ត្រូវ ដុស សម្អាត ធ្មេញ ហោច ណាស់ ២ ដង/ថ្ងៃ និង ប្រើ អំបោះ ទាក់ ចន្លោះ ធ្មេញ ១ ដង/ថ្ងៃ ព្រមទាំង ត្រូវ ផ្លាស់ ប្ដូរ ច្រាស ដុស ធ្មេញ ពេល ជំងឺ មាន ភាព ប្រសើរ ឡើង។ សំខាន់ ជាង នេះ មិន ត្រូវ ប្រើ ច្រាស ដុស ធ្មេញ រួម ជាមួយ អ្នក ដទៃ ទេ ព្រោះ អាច ចម្លង មេរោគ ទៅ អ្នក ផ្សេង បាន។

    – ខ្ពុរ មាត់ ជាមួយ ទឹក អំបិល ដើម្បី កម្ចាត់ មេរោគ។

    – ប្រើ សម្លីរុំ សុដន់ ដើម្បី កុំ ឲ្យ ឆ្លង មេរោគ ទៅ លើ ខោអាវ បើ យើង បំបៅ ដោះ កូន និង មាន ការ បង្ក រោគ ផ្សិត។

    ជួប គ្រូពេទ្យ ពេល ណា?

    បើ កើត ជ្រាំង អណ្ដាត ក្នុង មាត់ គួរ ប្រញាប់ ទៅ ជួប គ្រូពេទ្យ ជំនាញ ឬ គ្រូពេទ្យ ធ្មេញ។ ប្រសិន ក្មេង ជំទង់ កើត មាន ជ្រាំង អណ្ដាត វិញ គួរ ទៅ ជួប គ្រូពេទ្យ ព្រោះ អាច បង្ក ឡើង ដោយ សារ បញ្ហា សុខភាព ផ្សេង ទៀត និង ថ្នាំ កំពុង ប្រើប្រាស់។

    ៤- វិធី បង្ការ

    ដើម្បី ធ្វើ ការ កាត់ បន្ថយ ការ កើត ជ្រាំង អណ្ដាត យើង អាច អនុវត្ត តាម វិធី ខាង ក្រោម៖

    – ខ្ពុរ មាត់ ឬ ដុស សម្អាត ធ្មេញ ក្រោយ លេប ថ្នាំ

    – ដុស សម្អាត ធ្មេញ ហោច ណាស់ ២ ដង/ថ្ងៃ និង ប្រើ អំបោះ ទាក់ ធ្មេញ ជា ប្រចាំ

    – បើ ពាក់ ធ្មេញ ព្យាយាម សម្អាត រៀងរាល់ ថ្ងៃ

    – ជួប គ្រូពេទ្យ ធ្មេញ ឲ្យ បាន ទៀងទាត់ បើ មាន ជំងឺ ទឹក នោម ផ្អែម ឬ ប្រើ ធ្មេញ ពាក់ (ទាំង ជួរ)

    – ញ៉ាំ អាហារ ឲ្យ បាន ត្រឹមត្រូវ កំណត់ កម្រិត ជាតិ ស្ករ និង ពពួក អាហារ ផ្អាប់

    – រក្សា ជាតិ ស្ករ ក្នុង ឈាម ឲ្យ មាន តុល្យភាព បើ មាន ជំងឺ ទឹក នោម ផ្អែម អាចជួយ កាត់ បន្ថយ ជាតិ ស្ករ មាន ក្នុង ទឹក មាត់ បង្អាក់ ការ បង្កមេរោគ

    – ព្យាបាល រោគ ផ្សិត កើត លើ ទ្វារមាសដែល បង្ក ឡើង ពេល មាន គភ៌ ឲ្យ បាន ឆាប់ រហ័ស។

    ក្នុង ករណី មាន សំណួរ ឬ មន្ទិល សង្ស័យ ជុំវិញ សុខភាព អ្នក ជម្រើស ល្អ បំផុត សូម ពិគ្រោះ និង ប្រឹក្សា យោបល់ ផ្ទាល់ ជា មួយ ពេទ្យ ជំនាញ។ Hello Health Group មិន ចេញ វេជ្ជបញ្ជាមិន ធ្វើ រោគ វិនិច្ឆ័យ ឬ ព្យាបាល ជូន ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម