បញ្ហាក្លិនមាត់មិនល្អ បន្ទាប់ពីយើងភ្ញាក់ពីគេងជារឿងធម្មតាប៉ុណ្ណោះ មិនថាក្មេង ឬមនុស្សពេញវ័យឡើយ។ ប៉ុន្តែបើកូនមានក្លិនមាត់មិនល្អ ទោះដុសធ្មេញរួចជាប្រចាំ ប៉ាម៉ាក់គួរនាំឲ្យទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
បញ្ហាក្លិនមាត់មិនល្អចំពោះកុមារ អាចបណ្តាលមកពីមូលហេតុខាងក្រោមនេះ៖
- កង្វះអនាម័យមាត់ធ្មេញ
- ពុកធ្មេញ
- អាប់សែធ្មេញ
- ដកដង្ហើមតាមមាត់
- ស្ងួតមាត់
- ឆ្លងមេរោគ
- ការប្រើថ្នាំជាក់លាក់មួយចំនួន
- អាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស ខ្ទឹមបារាំង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
គន្លឹះដោះស្រាយ និងការបង្ការបញ្ហាក្លិនមាត់មិនល្អ
ពិតណាស់ ការដុសធ្មេញ ប្រើអំបោះទាក់ធ្មេញ និងពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ មានសារៈសំខាន់ណាស់ ក្នុងការបង្ការបញ្ហាក្លិនមាត់មិនល្អចំពោះកុមារ។ ក្រៅពីនេះ ប៉ាម៉ាក់ក៏អាចជួយកាត់បន្ថយក្លិនមាត់មិនល្អរបស់កូន តាមវិធីទាំងនេះផងដែរ៖