backup og meta

កូនបៅទឹកដោះគោម្សៅ ត្រូវប្រយ័ត្នបញ្ហាពុកធ្មេញព្រោះកំប៉ុងទឹកដោះគោ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 22, 2022

    កូនបៅទឹកដោះគោម្សៅ ត្រូវប្រយ័ត្នបញ្ហាពុកធ្មេញព្រោះកំប៉ុងទឹកដោះគោ

    យើង​ឃើញធ្មេញ​ទារកតូចៗ cute cute អ៊ីចឹង​មែន តែ​ធ្មេញ​អា​អូន​មាន​សារសំខាន់​ណាស់។ បើ​ធ្មេញ​ណា​មួយ​របស់​កូន​ខូច​លឿន​ពេក នោះ​ធ្មេញ​ដែល​នៅ​សេស​សល់​អាច​ផ្លាស់​ទី ហើយ​មិន​ទុក​កន្លែង​សម្រាប់​ធ្មេញ​ពេល​ពេញ​វ័យ​ដុះ​មក​នោះ​ទេ។ ចំពោះ​ម៉ាក់​ប៉ា​មាន​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ យើង​គួរ​ប្រយ័ត្ន​បញ្ហា​កូន​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ​បន្តិច។

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា បញ្ហា​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ ឬ Baby bottle tooth decay ច្រើន​កើត​មាន​លើ​កុមារ​ដែល​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ផ្អែម​ពេល​យប់​ច្រើន ហើយ​មិន​បាន​សម្អាត​ធ្មេញ​ក្រោយ​បៅ។ ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ កើត​ឡើង​នៅ​ធ្មេញ​មុខ​ជួរ​ខាង​លើ ប៉ុន្តែ​ធ្មេញ​ដទៃ​ទៀត​ក៏​អាច​រង​ផល​ប៉ះពាល់​ផង​ដែរ។

    លោក​ស្រី​បន្ត​ថា បាក់តេរី​ក្នុង​មាត់​នឹង​បំប្លែង​ជាតិ​ស្ករ​ទាំង​នោះ​ទៅ​ជា​អាស៊ីដ​ដែល​ទៅ​ធ្វើ​ឲ្យ​ពុក​ធ្មេញ។ ថ្វី​ដ្បិត​តែ​ធ្មេញ​កូន​ក្មេង​នឹង​ត្រូវ​ប្ដូរ​នៅ​អាយុ ៦ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​ធ្មេញ​ពុក​ខូច​មុន​អាយុ​នឹង​រំខាន​ដល់​ការ​ញ៉ាំ​អាហារ​របស់​កុមារ។ បើ​កូន​ជួប​បញ្ហា​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ អា​អូន​អាច៖

    -ឈឺធ្មេញ

    -ឈឺ​អញ្ចាញ

    -អាប់សែ​ខ្ទុះ​ក្នុង​អញ្ចាញ ។ល។

    វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បន្ថែម​ថា កាល​ណា​កូន​ឈឺ​ធ្មេញ ឈឺ​អញ្ចាញ វា​អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​របស់​ក្មេង (ព្រោះ​អា​អូន​ឈឺ​ធ្មេញ​ពិបាក​ញ៉ាំ​អាហារ)។

    ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​ទម្លាប់​សម្អាត​អញ្ចាញ និង​ធ្មេញ​ឲ្យ​កូន​ចាប់​តាំង​ពី​កូន​ដុះ​ធ្មេញ​ដំបូងៗ ដោយ​ប្រើ​កំណាត់​ជូត​ធ្មេញ ឬ​ថ្នាំ​ដុះ​ធ្មេញ​សម្រាប់​កុមារ​តូចអាច​លេប​បាន (Fluoride free) ។

    វេជ្ជ. កុសល កណិការ

    យើង​អាច​បង្ការ​បញ្ហា​ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ​បាន​ដោយ សម្អាត​ធ្មេញ​ឲ្យ​កូន​មិន​ថា​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ កុំ​ឲ្យ​កូន​គេង​បៀម​កំប៉ុង​ទឹក​ដោះ​គោ ឲ្យ​កូន​ញ៉ាំ​ទឹក​ពី​កែវ​ធម្មតា កាត់​បន្ថយ​អាហារ​ផ្អែម ឬ​ស្អិត​ដែល​កូន​ញ៉ាំ និង​នាំ​កូន​ទៅ​ពិនិត្យ​ធ្មេញ​ជាមួយ​ទន្តពេទ្យ​ឲ្យ​បាន​យ៉ាង​តិច​ម្ដង មុន​កូន​ចូល​ដល់​អាយុ ១ឆ្នាំ។

    ពុក​ធ្មេញ​ព្រោះ​កំប៉ុង​ទឹក​ដោះ​គោ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម