backup og meta

អ្នកធ្លាប់ពត់ធ្មេញ ចែករំលែកការលំបាកផ្សេងៗ មុននឹងបានធ្មេញស្រស់ស្អាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20, 2020

    អ្នកធ្លាប់ពត់ធ្មេញ ចែករំលែកការលំបាកផ្សេងៗ មុននឹងបានធ្មេញស្រស់ស្អាត

    គ្នា​យើង​​ដែល​ទាន់​សម័យ ចង់​ញញឹម​ស្អាត បែប​ Perfect smile គឺ​និយម​ទៅ​គាប​ធ្មេញ ដើម្បី​ឲ្យ​ញញឹម​ចេញ​មក​មាន​មន្ត​ស្នេហ៍​ តែ​ទម្រាំ​តែ​បាន​ធ្មេញ​ស្អាត​ស្មើ​គ្នា មិន​មែន​ងាយ​ស្រួល​ទេ​ណា។ ខាង​ក្រោម​នេះ គឺ​ជា​បទ​ពិសោធន៍គ្នាយើង​ដែល​ធ្លាប់​បាន​គាប​ធ្មេញ ចែក​រំលែក​ឲ្យ​ដឹង ពី​ការ​លំបាក​ផ្សេងៗ មុន​នឹង​បាន​ធ្មេញ​ស្រស់​ស្អាត។

    ចំណាយ​ពេល​យូរ៖ អ្នក​ដែល​គាប​ធ្មេញ​ត្រូវ​ប្រើ​ពេល​វេលា​យូរ​មែន​ទែន ទម្រាំ​តែ​បាន​ធ្មេញ​មក​ត្រង់​ជួរ ស្មើ​គ្នា​ស្អាត។ កញ្ញា សូនី ជា​និស្សិត​នៅ​សាលា​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា ការ​គាប​ធ្មេញ​យូរ ឬ​ឆាប់​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ធ្មេញ​យើង គ្នា​យើង​ខ្លះ​ត្រូវ​គាប​ធ្មេញ ៤-៥ឆ្នាំ ឯ​ខ្លះ​ត្រូវ​ប្រើ​រយៈ​ពេល​១-២​ឆ្នាំ ទៅ​តាម​ប្រភេទធ្មេញ​ម្នាក់​ៗ។

    ពិបាក​ញ៉ាំ​ចំណី​អាហារ៖ នេះ​អាច​ជា​បញ្ហា​ដែល​ពិបាក​ទ្រាំ​ជាង​គេ ពេល​គាប​ធ្មេញ។ យុវជន រាជ ជា​និស្សិត​នៃ​សកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង ដែល​មាន​បទពិសោធ៍​គាប​ធ្មេញ បាន​ឲ្យ​ដឹង​ថា ពេល​ដែល​គាប​ធ្មេញ ត្រូវ​តម​នឹង​ចំណី​ដែល​យើង​ញ៉ាំ​មែន​ទែន បើ​មិន​អ៊ីចឹង​ទេ​ច្បាស់​ជា​នាំ​ទុក្ខ​ដាក់​ខ្លួន​ហើយ​។ ពេល​គាប​ធ្មេញ អាហារ​ដែល​ចូល​ចិត្ត​ញ៉ាំ​ពីមុនៗ អាច​ត្រូវ​តម​ខ្លះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ។

    អត្ថបទពាក់ព័ន្ធ៖

    មុត​មាត់៖ ផល​ពិបាក​មួយ​នេះ គឺ​ត្រូវ​រំពឹង​ទុក​ខ្ពស់​ពេល​ដែល​គាប​ធ្មេញ។ ដែក ឬ​លួស​ដែល​មាន​នៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​យើង​មិន​ស្រណុក ទើសៗ ហើយ​ពេល​ខ្លះ អាច​ម៉ុតមាត់ ឬ​សាច់​ថ្ពាល់​ក្នុង​មាត់​បាន តែ​វា​មិន​ធ្ងន់​ធ្ងរ​ទេ គ្រាន់​តែ​ឈឺ​ចាប់​ក្នុង​មាត់​ពិបាក​នៅ​ប៉ុណ្ណឹងឯង។

    ឈឺ​ធ្មេញ- បញ្ហា​នេះ​ដូច​បញ្ហា​ខាង​លើ​ដែរ ក្នុង​ពេល​គាប​ធ្មេញ ​គ្រូពេទ្យ​ជំនាញ​ផ្នែក​គាប​ធ្មេញ​នៃ​មន្ទីរព្យាបាល ធ្មេញ​រៀល​ធីស​បាន​ឲ្យ​ដឹង​ថា ក្នុង​១ខែៗ អ្នកពត់ធ្មេញត្រូវ​ទៅ​ពេទ្យ​ធ្មេញ​ម្តង​ ដើម្បី​រឹត​លួស ឲ្យ​ធ្មេញ​​មក​ស្មើគ្នា ដូច​នេះ​ហើយ វា​នឹង​បណ្តាល​ឲ្យ​ឈឺ​ធ្មេញ​មួយ​រយៈ​ពេល​ខ្លី អាច​ពី​មួយ​ថ្ងៃ ទៅ​មួយ​អាទិត្យ​ក៏​ថា​បាន។

    ក្លិន​មាត់​- ក្នុង​ពេល​ដែល​គាប​ធ្មេញ បញ្ហា​ក្លិន​មាត់ អាច​កើត​ឡើង​ញឹក​ញាប់​ជាង​ពេល​ធម្មតា ព្រោះ​ក្រោយ​ពេល​ដែល​យើង​ញ៉ាំ​ចំណី​អាហារ​ហើយ មិន​ថា​បាយ ឬ​នំ​អ្វីក៏​ដោយ វា​នឹង​នៅ​ជាប់​ក្នុង​ចន្លោះ​លួស​ដែល​គាប​ធ្មេញ​នោះ ជា​ហេតុ​បណ្តាល​ឲ្យ​បញ្ហា​ក្លិន​មាត់​កើត​មាន​ច្រើន​។ ដូច​នេះ រាល់​ពេល​ដែល​ញ៉ាំ​អាហារ​អ្វី​មួយ​ត្រូវ​សម្អាត​ឲ្យ​ស្អាត ព្រោះ​អំឡុង​ពេល​គាប​ធ្មេញ​ទាម​ទារ​ឲ្យ​មាន​អនាម័យ​មាត់​ល្អ។

    ពិបាក​គេង​៖ ផល​ពិបាក​នេះ មិន​សូវ​ជា​ជួប​ញឹក​ញាប់​ទេ បើ​តាម​បទ​ពិសោធន៍​អ្នក​ធ្លាប់​គាប​ធ្មេញ​បាន​ឲ្យ​ដឹង​ថា បញ្ហា​ពិបាក​គេង​នឹង គឺ​អាច​កើត​មាន​បន្ទាប់​ពី ទៅ​រឹត​បណ្តឹង​ធ្មេញ​ហើយ ដោយ​សារ​ឈឺ​ធ្មេញ​ពេក រហូត​គេង​មិន​សូវ​បាន​ក៏​មាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម