អណ្ដាតមានពណ៌ខ្មៅ ឬពណ៌ត្នោតនៅចំកណ្ដាលអាចមើលទៅគួរឲ្យខ្លាច ប៉ុន្តែភាគច្រើនគ្រាន់តែជាសញ្ញានៃការធ្វើអនាម័យមិនល្អ ការជក់បារី ឬផឹកកាហ្វេ ឬតែខ្មៅច្រើន។ ជាលទ្ធផល វាអាចមានក្លិនមិនល្អចេញពីមាត់ និងពិបាកសម្គាល់រសជាតិ។ រឿងដំបូងយើងគួរធ្វើគឺបោះបង់ទម្លាប់អាក្រក់ដែលបណ្ដាលឲ្យមានស្នាមខ្មៅចោល និងចាប់ផ្ដើមសម្អាតអណ្ដាតជាប្រចាំរាល់ពេលដុសធ្មេញ។
៣. ជ្រាំងពណ៌ស
ការឡើងជ្រាំងអណ្ដាតពណ៌ស អាចជាសញ្ញាមួយនៃការឆ្លងមេរោគផ្សិត ឬជំងឺ Candidiasis។ សញ្ញានេះលេចឡើងនៅពេលដែល Candida albicans (មេរោគផ្សិត) លូតលាស់ខ្លាំងពេក ហើយមូលហេតុបង្កបញ្ហានេះអាចបណ្ដាលមកពីការប្រើថ្នាំអង់ទីប៊ីយូទិច កើតជំងឺទឹកនោមផ្អែម មានប្រព័ន្ធភាពស៊ាំខ្សោយ ឬសម្ពាធឈាមខ្ពស់។
៤. អណ្ដាតប្រេះ
ជាធម្មតា ស្នាមប្រេះលើអណ្ដាតមិនបង្កជាក្ដីបារម្ភអ្វីទេ ប៉ុន្តែប្រសិនបើ យើងមិនដុសធ្មេញបានខ្ជាប់ខ្ជួនទេ នោះការឆ្លងរោគអាចកើតឡើង។ ការឆ្លងមេរោគផ្សិតអាចវិវឌ្ឍត្រង់កន្លែងប្រេះ ហើយបណ្ដាលឲ្យឈឺចាប់ខ្លាំង និងធ្វើឲ្យក្រហាយ។
៥. អណ្ដាតឡើងអុជសៗ