backup og meta

ឧស្សាហ៍មានបញ្ហាពងបែកក្នុងមាត់ អាចមកពីមូលហេតុទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 01, 2023

    ឧស្សាហ៍មានបញ្ហាពងបែកក្នុងមាត់ អាចមកពីមូលហេតុទាំងនេះ

    ពងបែកក្នុងមាត់ មិនមែនជាបញ្ហាបង្ករគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់សុខភាពនោះឡើយ ប៉ុន្ដែវាជាផ្នែកមួយបង្កការរំខាន បំផ្លាញក្ដីសុខ មិនអាចឲ្យយើងញ៉ាំអាហារបានឆ្ងាញ់ ពិសេសពពួកអាហារហឹរ និងក្ដៅៗ ដែលយើងចូលចិត្ដ។ ព្រោះរាល់ពេលដែលយើងញ៉ាំអាហារទាំងនោះធ្វើឲ្យយើងឈឺចាប់ផ្សារ និង ក្រហល់ក្រហាយស្ទើរតែទ្រាំមិនបាន។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    មូលហេតុងាយៗបណ្ដាលឲ្យមានបញ្ហាពងបែកក្នុងមាត់

    • ប៉ះទង្គិចដែកពុតធ្មេញ
    • ប៉ះទង្គិចដោយច្រាសដុះធ្មេញ
    • មុតនឹងអាហាររឹង
    • រលាកដោយសារអាហារក្ដៅ
    • អាលែកហ្ស៊ីនឹងអាហារ
    • ការច្រឡំខាំថ្ពាល់ផ្នែកខាងក្នុងជាដើម

    មូលហេតុទាំងអស់នេះងាយនឹងធ្វើឲ្យមានបញ្ហាពងបែកក្នុងមាត់ ប៉ុន្ដែក៏វាអាចជាសះស្បើយវិញក្នុងចន្លោះពេល ពី១ ទៅ ២សប្ដាហ៍។

    ដោយឡែកការមានបញ្ហាពងបែកក្នុងមាត់ ក៏អាចបណ្ដាលមកពីមូលហេតុពីរសំខាន់ៗផ្សេងទៀត គឺការខ្វះវីតាមីន B12 និង ខ្វះរ៉ែជាតិដែកក្នុងរាងកាយ។ កង្វះសារធាតុចិញ្ចឹមទាំងពីរ ក៏បណ្ដាលឲ្យកើតពងបែកមាត់ ហើយញឹកញាប់ទៀតផង។

    វីតាមីន B12 និង រ៉ែជាតិដែក មានមុខងារជួយបង្កើតការផលិតកោសិកាគ្រាប់ឈាមក្រហម ដែលជួយឲ្យគ្រាប់ឈាមក្រហមមានសុខភាពល្អ អាចការពារជំងឺស្លេកស្លាំង ការពារពីការពងងបែកក្នុងមាត់ និងធ្វើឲ្យសាច់ឈាមក្រហមស្រស់ថ្លា។

    ពងបែកមាត់ដោយសារខ្វះខាតសារធាតុទាំងពីរអាចបង្ហាញរោគសញ្ញាសំខាន់ៗបន្ដបន្ទាប់ទៀតដូចជា៖

    • អស់កម្លាំង
    • ចុះខ្សោយ
    • ឆាប់ហត់ និង ឆាប់អស់កម្លាំង
    • ស្លេកស្លាំង
    • បាត់បង់ចំណង់អាហារ
    • ឧស្សាហ៍ញ័រទ្រូង
    • ស្រកគីឡូ
    • សម្រាប់អ្នកជំងឺស្លេកស្លាំងអាចប្រឈមការពិបាកដកដង្ហើម។

    ពេលណាគួរទៅជួបគ្រូពេទ្យ?

    ប្រសិនបើយើងឧស្សាហ៍មានបញ្ហាកើតពងបែកក្នុងមាត់បូករួមទាំងអាការៈរោគសញ្ញាបង្ហាញដូចខាងលើ ត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើតេស្ដសុខភាព និងទទួលការព្យាបាលឲ្យត្រឹមត្រូវ។

    ធ្មេញ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម