backup og meta

អ្នកណាខ្លះទម្លាប់ដកដង្ហើមតាមមាត់? មកដឹងផលប៉ះពាល់សុខភាពទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 27, 2022

    អ្នកណាខ្លះទម្លាប់ដកដង្ហើមតាមមាត់? មកដឹងផលប៉ះពាល់សុខភាពទាំងនេះ

    ការ​ដក​ដង្ហើម​តាម​ច្រមុះ មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​ច្រមុះ​ជា​​​​​​ខ្សែ​ការពារ​ដំបូង​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដោយ​ជួយ​ចម្រោះ និង​បន្សុទ្ធ​ខ្យល់​នៅ​ពេល​ដែល​យើង​ដក​ដង្ហើម។ យ៉ាង​ណា​មិញ បើ​យើង​មាន​ទម្លាប់​ដក​ដង្ហើម​តាម​មាត់​ យើង​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​សុខភាព​​​មួយ​ចំនួន​។

    មូលហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ដក​ដង្ហើម​តាម​មាត់​?

    ការ​ដក​ដង្ហើម​តាម​មាត់​​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​ស្រ្តេស ថប់​បារម្ភ ទម្រង់​ចម្រុះ ឬ​ថ្គាម​ ការ​តឹង​ចម្រុះ​ដោយ​សារ​អាលែកហ្ស៊ី ឬ​ក្រពេញ​អាមីដាល់​រីក​ធំ ​ឬ​ស្ទះ​ដង្ហើម​ ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ម៉េច​បាន​ជា​ការ​ដកដង្ហើម​តាម​មាត់​បង្ក​​ផល​ប៉ះពាល់​?

    ការ​ដកដង្ហើម​តាម​ច្រមុះ ជា​រឿង​ដ៏​ចាំបាច់​មួយ​ ព្រោះថា​ការ​ដង្ហើម​បែប​នេះ អាច​ផលិត​អុកស៊ីដ​នីទ្រីក ដែល​ជួយ​បង្កើន​ប្រសិទ្ធិភាព​អុកស៊ីសែន។ នៅ​ពេល​ដែល​យើង​ខ្វះ​អុកស៊ីដ​នីទ្រីក នោះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​ ដូចជា​ជំងឺ​បេះដូង និង​ជំងឺចាស់វង្វេង (​Alzheimer’s) ។ នៅ​ពេល​ដែល​យើង​ដកដង្ហើម​តាម​មាត់​ សួត​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទាំង​អស់ ហើយ​ថែម​ទាំង​​អាច​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​មិន​ល្អ ​គេង​មិន​លក់​ ចាស់​មុន​វ័យ​ ជំងឺ​អញ្ចាញ​ធ្មេញ និង​សម្ពាធ​ឈាម​ខ្ពស់។

    ដកដង្ហើមតាមមាត់២

    អត្ថបទគួរអាន៖

    គន្លឹះ​ជួយ​បញ្ឈប់​ការ​ដក​ដង្ហើម​តាម​មាត់​

  • ជៀសវាង​ញ៉ាំ​អាហារ​ជិត​ដល់​ពេល​ចូល​គេង ពីព្រោះ​ទង្វើ​នេះ​អាច​បណ្តាល​ឲ្យ​តឹង​ច្រមុះ និង​រលាក​ ជា​ហេតុ​នាំ​ឲ្យ​យើង​​ដក​ដង្ហើម​តាម​មាត់
  • អនុវត្ត​ការ​ដក​ដង្ហើម​តាម​ច្រមុះ
  • ធ្វើ​លំហាត់​ប្រាណ
  • គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ។​​​​​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម