ជំងឺអញ្ចាញនិងមាត់

ជំងឺ​អញ្ចាញនិងមាត់​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​អញ្ចាញនិងមាត់​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺអញ្ចាញនិងមាត់

ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្នា​យើង​ដឹង​អត់​ថា​ ជំងឺ​អញ្ចាញ​ធ្មេញ​អាច​បណ្ដាល​​ឲ្យ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ជា​ច្រើន​។ ​​អ្នក​​មាន​បញ្ហា​អញ្ចាញ​ធ្មេញ​ទាំង​អស់​​ មិនសុទ្ធ​តែ​មាន​​​ជំងឺ​ផ្សេងទេ​ ដូច​គ្នា​ដែរ​អ្នក​ដែល​មាន​ជំងឺ​អ្វី​ផ្សេង ក៏​មិនមែន​សុទ្ធតែ​ប្រឈម​​នឹង​ការ​ឈឺ​អញ្ចាញ​ធ្មេញ​​ដែរ។ ប៉ុន្តែ​បើ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​​បង្ហាញ​ថា​ ជំងឺ​ទាំង​មួយ​ចំនួន​​មាន​​ទំនាក់ទំនង​​នឹង​បញ្ហា​អញ្ចាញ​ធ្មេញ​​​។ ១. ជំងឺ​បេះដូង​ ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី BMJ Open បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​បេះដូង​ រួម​ទាំង​ជំងឺ​ខ្សោយ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​វង្វេង​ទាក់ទង​នឹង​កង្វះ​លំហូរ​ឈាម​ទៅ​ខួរ​ក្បាល​ ពីព្រោះ​វា​អាច​នាំ​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ប្រសិនបើ​បន្ត​រយៈពេល​យូរ​។ ជាក់​ស្ដែង បាក់តេរី អាច​ជា​មូលហេតុ​នៃ​ទំនាក់ទំនង​រវាង​ជំងឺ​បេះដូង និង​ជំងឺ​អញ្ចាញ​ធ្មេញ។ យ៉ាង​ណា​មិញ អ្នកស្រាវ​ជ្រាវ​ថា ត្រូវការការ​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​នេះ​។ ២. ជំងឺ​ទឹក​នោម​ផ្អែម​ ​គ្នា​យើង​មួយ​ចំនួន​​តែង​តែ​គិត​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​​នាំ​ឲ្យ​មាន​ការវិវត្តទៅ​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​អញ្ចាញ​ធ្មេញ យើង​ឃើញ​ថា​អ្នក​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​ ច្រើន​ជាង​ នៅ​ថ្ងៃ​អនាគត​។ ​៣. លិង្គ​មិន​ឡើង​រឹង​ ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​លិង្គ​មិន​ឡើង​រឹង​អាច​ប៉ះពាល់​ដល់​បុរស​​​​​ដែល​មាន​អាយុលើស​ពី​ ​៤០​ឆ្នាំ​​។ បញ្ហា​ស្មុគស្មាញ​មួយ​នេះ អាច​បណ្ដាល​​មក​ពី​កត្តា​​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក៏​ដូចជា​ការ​​​លើស​សម្ពាធ​ឈាម​។​ បន្ថែម​ពី​នេះ ជំងឺ​អញ្ចាញ​ធ្មេញ​ក៏​ជា​កត្តា​ចម្បង​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដូច​គ្នា​។ ​៤. ការ​ធ្លាក់​ចុះ​ការ​យល់​ដឹង ការ​សិក្សា​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​ជំងឺ​អញ្ចាញ​ធ្មេញ ការ​បាក់​ធ្មេញ និង​មុខងារ​​នៃ​ការ​យល់​ដឹង​មាន​ទំនាក់ទំនង​គ្នា​។ ជា​ទូ​ទៅ ជំងឺ​អញ្ចាញ​ធ្មេញ​ គឺ​មាន​ការ​ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ការ​ផ្ទុក​ជំងឺ​បេតាអាមីឡូអ៊ីត​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ជំងឺAlzheimer's (ជា​ជំងឺ​វង្វេងវង្វាន់​)។

ស្វែងរក ជំងឺអញ្ចាញនិងមាត់

ជំងឺអញ្ចាញនិងមាត់

តិចនិកងាយៗ ព្យាបាលឈាមហូរតាមអញ្ចាញធ្មេញ

មាន​មនុស្ស​មិនតិចទេ ដែលមាន​បញ្ហា​ហូរ​ឈាម​អញ្ចាញធ្មេញ ហើយ​វាក៏​ជាសញ្ញា នៃ​ជំងឺ​រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​អញ្ចាញធ្មេញ។ ប៉ុន្ដែ​បញ្ហាហូរ​ឈាម​អញ្ចាញធ្មេញ​ដូច្នេះ យើង​ក៏អាច​ព្យាបាល​នៅផ្ទះ​បាន​ដោយ​ខ្លួនឯង​ផងដែរ។ ១. ប្រើសំឡី មិនខុសគ្នា​នឹង​ការហូរ​ឈាម​នៅតាម​ទីតាំង​ផ្សេងទៀតនោះទេ នៅពេល​មាន​បញ្ហា​ហូរឈាម​អញ្ចាញធ្មេញ យើង​យក​ដុំសំឡី​ទៅ​ដាក់​ត្រង់​ទីតាំងហូរឈាម ដើម្បី​រារាំង​វា។ ប៉ុន្ដែ​​បើ​យើង​មាន​បញ្ហា​ហូរឈាម​ញឹកញាប់ យើងគួរ​ទៅជួប​គ្រូពេទ្យ។ ២. ប្រើកុំប្រេស​ត្រជាក់ ដើម្បី​កុំឲ្យ​ហើម និង​កុំប្រេស​ក្តៅ ដើម្បី​សម្រួល​ការឈឺចាប់ បើសិន​ការហូរឈាម​អញ្ចាញធ្មេញ បង្ក​ឲ្យ​ហើម យើង​អាច​ប្រើ​កុំប្រេស​ត្រជាក់ ទៅ​ស្អំពី​លើ​ទីតាំង​ហើម និង​ទុក​លើ​ទីតាំង​នោះ រហូត​បាត់ហូរ​ឈាម។ ប៉ុន្ដែ​បើ​ប្រើកុំប្រេស​ត្រជាក់​ហើយ នៅ​តែ​ហូរឈាម​អញ្ចាញធ្មេញ​លើស ១០​នាទី​ទៀត យើង​ត្រូវ​ទៅ​ជួបគ្រូពេទ្យភ្លាម។ យើង​ក៏អាច​ប្រើ​កុំប្រេសក្តៅ ដើម្បី​សម្រួល​ការឈឺចាប់​ផងដែរ ប៉ុន្ដែ​យើង​អាច​ប្រើ​វា ក្រោយ​ការរលាក​ជាសះស្បើយ​ប៉ុណ្ណោះ។ ៣. ខ្ពុរមាត់ជាមួយទឹកអំបិល បង់អំបិល ១ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅ​ឧណ្ហ ១កែវ ហើយកូរឲ្យ​រលាយ​អស់។ បន្ទាប់​មក ជិបទឹក​អំបិលខ្លះ ហើយ​ទុកក្នុងមាត់ ៣០​វិនាទី មុន​ខ្ពុរចេញ​វិញ ហើយ​ធ្វើដូច្នេះ​ឲ្យ​បាន ៤-៥​ដង។ ធ្វើ​បែប​នេះ ឲ្យបាន ២ដង/ថ្ងៃ ដោយ​នៅពេល​ព្រឹក​ម្ដង និង​មុន​ចូលគេង​ម្តងទៀត។ ទឹកអំបិល ជួយ​កាត់បន្ថយ​ការហើម​អញ្ចាញធ្មេញ និង​ជួយ​រារាំង​ការហូរឈាម​អញ្ចាញធ្មេញ។ ៤. ប្រើទឹកខ្ពុរមាត់ ការប្រើទឹកខ្ពុរមាត់ ជាមធ្យោបាយ​ល្អមួយ ដើម្បី​បំបាត់​ការរលាក​អញ្ចាញធ្មេញ ដែល​បណ្ដាលឲ្យ​ហូរឈាម​អញ្ចាញធ្មេញ និង​បំបាត់​បាក់តេរី ចេញពី​ក្នុងមាត់។ ៥. […]


ជំងឺអញ្ចាញនិងមាត់

រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?

រលាក​អញ្ចាញធ្មេញ ជា​បញ្ហាទូទៅ ច្រើនមាន​លើ​គ្នា​យើង មិន​ថា​ក្មេង មិន​ថា​ចាស់ ក៏​មិន​ប្រកាន់​ភេទ​នោះដែរ។ ហើយ​ការ​រលាក​នេះ ​ត្រូវ​ចាត់​ទុក​ជា​ជំងឺទាម​ទារ​ការ​ព្យាបាល ដើម្បីកុំ​ឲ្យ​បង្ក​បញ្ហា​លើ​សុខភាព​មាត់​ធ្មេញយើង​កាន់តែ​ច្រើន​ឡើង។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​លម្អិត​ពី​ជំងឺ​រលាកអញ្ចាញ​ធ្មេញ រោគសញ្ញា ក៏ដូច​ជាវិធីបង្ការឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វីជា​ជំងឺ​រលាក​អញ្ចាញធ្មេញ? ​រលាក​អញ្ចាញ ជា​ជំងឺ​កើត​ឡើង​ជា​ញឹក​ញាប់ ​និង​មាន​លក្ខណៈ​ស្រួច​ស្រាវ​ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ឡើង​ក្រហម​ និង​ហើម​អញ្ចាញ។ ​ម៉្យាង​វិញ​ទៀត ចំពោះ​​ករណី​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឲ្យ​បាត់បង់​ធ្មេញ​ ហេតុ​នេះអ្វី​ដែល​សំខាន់បំផុត គឺ​ត្រូវ​ថែ​ទាំ​អញ្ចាញ​ និង​​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស។ ២- រោគ​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​មាន​អ្វី​ខ្លះ​? ជា​ធម្មតា​ អញ្ចាញ​ធ្មេញ​​មាន​សុខភាព​ល្អ គឺ​​មាន​ពណ៌​ផ្កាឈូក​ស្រាល​ ហើយ​បើយើង​​សង្កេត​ឃើញ​ថា​ អញ្ចាញមាន​សភាព​ប៉ោង​ហើម​ ក្រហម​ស្រគាំ ​និង​ងាយ​ឆាប់​ចេញ​ឈាម​ វា​អាច​ជា​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញហើយ។ ក្រៅ​ពី​នេះ​ ដោយ​សារ​តែ​ពេល​ខ្លះ​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​កម្រ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ​ទើប​ធ្វើ​ឲ្យ​គ្នា​យើង​មាន​​ជំងឺ​នេះ​ តែង​តែ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា ​រោគ​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ យើង​អាច​ពិនិត្យ​ដឹង​ដោយ​ខ្លួន​ឯង មាន​ដូច​ជា​៖ – ហើម​អញ្ចាញ​ធ្មេញ ឬហើមអញ្ចាញខ្លាំង – ស្រក​អញ្ចាញ​ធ្មេញ – ឈឺ​អញ្ចាញ​ធ្មេញ – ឆាប់​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ ពិសេស​នៅ​ពេល​ដុស​ធ្មេញ​ ឬ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ – អញ្ចាញ​ធ្មេញ​ប្រែ​ពណ៌​ ពី​ផ្កា​ឈូក​ស្រាល ​ទៅ​ក្រហម​ជាំ – មាន​ក្លិន​មាត់​មិន​ល្អ។ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ ​ហេតុ​នេះ​បើសំណួរ […]


ជំងឺអញ្ចាញនិងមាត់

មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់

រលាក​អញ្ចាញ​ធ្មេញ​ច្បាស់​ជា​ម្នាក់ៗ​គិត​ថា​ជា​រឿង​តូច​តាច​ប៉ុណ្ណោះ មិន​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​នោះ​ទេ។ តែ​តាម​ពិត បើ​យើង​មាន​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ហើយ​វា​អាច​ឈាន​ទៅ​បំផ្លាញ​សុខភាព​ទូទៅ​យើង​ច្រើន​មុខ​ទៀត​ដោយ​មិន​ដឹង​ខ្លួន។ យោង​តាម​ការ​រៀបរាប់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​រលាក​អញ្ចាញ​ធ្មេញ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ទូទៅ ដូចជា​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល រលាកសួត ទឹកនោមផ្អែម ពុកឆ្អឹង រលាក​សន្លាក់ មហារីក ចំណែក​ឯ​ស្រីៗ​មាន​ផ្ទៃពោះ​វិញ អាច​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ។ ហេតុអ្វី​បាន​រលាក​អញ្ចាញ​ធ្មេញ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ម្ល៉ឹង? តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ក្នុង​មាត់​មាន​មេរោគ​ប្រហែល ៦ ប៊ីលាន ដូច្នេះ​ហើយ​នៅ​ពេល​ដែល​មាន​ការ​រលាក​អញ្ចាញ​ធ្វើ​ឲ្យ​មេរោគ​ងាយ​ឆ្លង​ចូល​ទៅ​តាម​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ដូចជា បេះដូង សួត ខួរក្បាល និង​បម្រែ​បម្រួល​សរីរាង្គ​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖  ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន មូលហេតុ​ដែល​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ មក​ពី​ពពួក​បាក់តេរី​ដែល​មាន​នៅ​ក្នុង​កំណក​កំបោរ​ព័ទ្ធ​ជុំវិញ​ធ្មេញ ក្នុង​រយៈពេល​យូរ ឬ​ការ​ប៉ះ​ទង្គិច សារធាតុ​គីមី ការ​ដាក់​ធ្មេញ ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ការ​ធ្វើ​អនាម័យ​ធ្មេញ​មិន​ទៀងទាត់ ទៅ​ជា​ហើម​អញ្ចាញ​ធ្មេញ មាន​ខ្ទុះ និង​ក្លិន​មាត់។ ចំពោះ​វិធី​ការពារ​កុំ​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ​វិញ យើង​ត្រូវ​ធ្វើ​អនាម័យ​ជា​ប្រចាំ និង​ត្រូវ​ដុស សម្អាត​ហោច​ណាស់ ១ថ្ងៃ/២ដង ប្រើ​ច្រាស​ដុស​ធ្មេញ​សរសៃទន់ៗ ប្រើទឹកថ្នាំខ្ពុលមាត់ សរសៃអំបោះទាក់សម្អាត​ធ្មេញ និង​ត្រូវ​ណាត់​ជួបពេទ្យ​ធ្មេញ ៦ខែ/ម្តង ដើម្បី​ពិនិត្យ និង​លាង​សម្អាត​ធ្មេញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស