backup og meta

ចេញឈាម​នៅអញ្ចាញ​ ​ពេល​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ មក​ពី​អ្វី​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2021

    ចេញឈាម​នៅអញ្ចាញ​ ​ពេល​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ មក​ពី​អ្វី​?

    ប្រសិនបើ​អញ្ចាញ​របស់​យើង​ចេញ​ឈាម​​ នៅ​ពេល​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ (Floss) យើង​អាច​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​ថែ​ទាំ​មាត់​ធ្មេញ​មួយ​ចំនួន​។​ ​កត្តា​នេះ​មិន​មាន​ន័យ​ថា​ គ្នា​យើង​មិន​​មាន​អនាម័យ​មាត់​ធ្មេញ​នោះ​ទេ ​ប៉ុន្តែ​​ការ​ប្រើ​​ខ្សែ​ទាក់​ធ្មេញ​​ឲ្យ​បាន​ញឹកញាប់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។​ ​ពិត​ណាស់​ ​ការ​ចេញ​ឈាមនៅ​អញ្ចាញធ្មេញ​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ជា​លើក​ដំបូង​ ហើយ​វា​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​។​ យ៉ាង​ណា​មិញ​ ​​​​យើង​គួរ​បន្ត​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ជា​រៀងរាល់​ថ្ងៃ​ ​ដើម្បី​ជួយ​បំបាត់​បញ្ហា​ឈាម​​អញ្ចាញ​នេះ​។

    ១. មូលហេតុ​​ធ្វើ​ឲ្យ​ចេញ​ឈាម​អញ្ចាញ​ធ្មេញ

    ជា​ទូទៅ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ឈាម​អញ្ចាញ​​ រួម​ទាំង​កំណក​កំបោរ​ដែល​​នៅ​ជាប់​​អញ្ចាញ​​ធ្មេញ​ និង​ចន្លោះ​ធ្មេញ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ កង្វះ​វីតាមីន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​​​ឈាម​អញ្ចាញធ្មេញ​​នេះ​ផង​ដែរ​។​ កំណក​កំបោរ​ គឺ​ជា​ស្រទាប់​បាក់តេរី​​ក្រាស់​ ដែល​តោង​ជាប់​នឹង​ធ្មេញ​របស់​យើង​។​ ​ប្រសិនបើ​យើង​មិន​កម្ចាត់​កំណក​កំបោរ​ទាំង​នោះ​ ដោយ​​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ​ទេ​នោះ​ វា​នឹង​វិវត្ត​ទៅ​ជា​កំណក​កំបោរ​ស្រទាប់​ក្រាស់​  ដែល​ពិបាក​ក្នុង​ការ​សម្អាត​ចេញ​ដោយ​ពុំ​មាន​​​ជំនួយ​ពី​​គ្រូពេទ្យ​ធ្មេញ​ណាស់​។​ ដូច្នេះ​ហើយ​ ​ដើម្បី​ការពារ​​កុំ​ឲ្យ​ឈាម​អញ្ចាញ​ធ្មេញ ​យើង​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​ជា​មុន​សិន​ ពីព្រោះ​គ្រូពេទ្យ​អាច​ប្រាប់​យើង​ឲ្យ​ដឹង​ពី​ជំងឺ​ផ្សេង​ៗ​ទៀត​ដែល​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈាម​អញ្ចាញ​ធ្មេញ​​នេះ​។

    ខ្សែទាក់ធ្មេញ២

    ២. វិធីសាស្ត្រ​ដទៃ​ទៀត​ដើម្បី​ព្យាបាល​ឈាម​អញ្ចាញ​ធ្មេញ

    ក្រៅ​ពី​ការ​កម្ចាត់​​កំណក​កំបោរ​ ប្រសិនបើ​យើង​ចេញ​ឈាម​អញ្ចាញ​នៅ​ពេល​ប្រែ​ខ្សែ​ទាក់​ធ្មេញ​ យើង​ក៏​​​អាច​សាកល្បង​ប្រើ​ទឹក​ខ្ពុរ​មាត់​ ដើម្បី​កម្ចាត់​បាក់តេរី​ដែល​នៅ​​​​បរិវេណ​ជុំវិញ​ ក៏​ដូចជា​​ការពារ​កុំ​ឲ្យ​​ការ​ឆ្លង​មេរោគ​រាលដាល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​អញ្ចាញ​ធ្មេញ​ និង​ឫស​ធ្មេញ​។​ លើស​ពី​នេះ​ យើង​ក៏​អាច​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួន​ឯង ដូចជា​​ប្រើ​ទឹក​អំបិល​ ឬ​​ទឹក​ខ្ពុរ​មាត់​ដែល​អាច​ប្រឆាំង​​មេរោគ​ ដោយ​លាង​ជម្រះ​​បាក់តេរី​ដោយ​បាន​​សព្វ​ល្អ​។​

    ​​​បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ ដើម្បី​​ថែទាំ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ​ ក៏​ដូចជា​ប្រឆាំង​នឹង​បញ្ហា​ពុក​ធ្មេញ​។​ ចូរ​ដុស​ធ្មេញ​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​​ថ្ងៃ​ ​និង​ជៀសវាង​ការ​ជក់​បារី​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ផ្សេង​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម