backup og meta

ងាយៗ ដើម្បី​សម្អាត​ស្លេស្ម​ចេញ​ពី​បំពង់​ក

ងាយៗ ដើម្បី​សម្អាត​ស្លេស្ម​ចេញ​ពី​បំពង់​ក

អាកាស​ធាតុ​ចុះ​ត្រជាក់​ ឬ​​ប្រែប្រួល​អាកាស​ធាតុ​ភ្លាមៗ​​​យើង​តែង​តែ​ជួប​ប្រទះ​មាន​ជាប់​ស្លេស្ម​នៅ​ក្នុង​បំពង់​ក។ ស្លេស្ម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​ភាព​មិន​សុខ​ស្រួល​នោះ​ទេ​ វា​ថែម​ទាំង​អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ថែម​ទៀត​ផង។អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​អំពី​ការ​សម្អាត​ស្លេស្ម​ចេញ​ពី​បំពង់​ក។

១- ​ខាក

ប្រសិន​បើ​អ្នក​មាន​ស្លេស្ម​ជាប់​ក្នុង​បំពង់​ក​វិធី​ដែល​ងាយ​ស្រួល​បំផុត​សម្រាប់​ធ្វើ​នោះ​គឺ​ខាក​ស្ដោះ​វា​ចេញ។ស្វែង​រក​កន្លែង​ស្ងប់ស្ងាត់​ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដូចជា​បន្ទប់​ទឹក​ដើម្បី​ខាក​ស្លេស្ម​ចេញ។ត្រូវ​ប្រាកដ​ថា​ការ​ខាក​របស់​អ្នក​ស្ថិត​ក្នុង​កម្រិត​សម​ប្រមាណ​ព្រោះ​ការ​ខាក​ស្ដោះ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​ក​របស់​អ្នក។

២- ខ្ពុរ​ទឹក​ក្ដៅ​ឧណ្ណៗ​លាយ​​អំបិល

លាយ​អំបិល​១​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ណៗ​៨​អោន (ប្រហែល ២៣៧​មិល្លីលិត្រ)។បៀម​ទឹក​អំបិល​ក្នុង​មាត់​ដោយ​ងើយ​ក្បាល​ឡើង​លើ​និង​ខ្ពុរ​ទឹក​អំបិល​ក្នុង​បំពង់​ក​អ្នក។

៣- ផឹក​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃ

នៅ​ពេល​ថ្ងៃ​អ្នក​គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដោយ​សារ​តែ​វា​អាច​ធ្វើ​អោយ​ស្លេស្ម​ងាយ​ដាច់​ចេញ​ពី​ជញ្ជាំង​បំពង់​ក។ បន្ថែម​ពី​នេះ​ទៀត​អ្នក​ក៏​អាច​សាក​ល្បង​វិធី​ព្យាបាល​នៅ​ផ្ទះ​ទាំង​នេះ​ដើម្បី​សម្អាត​ស្លេស្ម​ចេញ បាន​ផង​ដែរ៖

– តែ​ក្ដៅ​ឧណ្ណៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ​និង​ក្រូច​ឆ្មារ។ភេសជ្ជៈ​នេះ​មាន​រសជាតិ​គួរ​ឲ្យ​ចង់​ញ៉ាំ​ហើយ​ម្យ៉ាង​ទៀត​ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រូច​ឆ្មារ​ជួយ​សម្អាត​ស្លេស្ម​រី​ឯ​ទឹក​ឃ្មុំ​មាន​តួ​នាទី​ជា​ភ្នាស​ការពារ​ក្រោយ​ការ​សម្អាត​ចេញ​របស់​ក្រូច​ឆ្មារ។

– ទឹក​សម្ល​ ស៊ុប​ក្ដៅៗ។អ្នក​ដែល​មាន​ស្លេស្ម​ច្រើន​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​ដូចជា​ស៊ុប​មាន់​ដែល​វា​មាន​រសជាតិ​ឆ្ងាញ់ ព្រម​​ទាំង​ទឹក​ស៊ុប​របស់​វា​ជួយ​សម្អាត​ស្លេស្ម​ថែម​ទៀត​ផង។

៤- ផឹក​ទឹក​លាយ​​​ម្សៅ​រមៀត​​

រមៀត​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​ស្លេស្ម​ព្រោះ​ដោយ​សារ​តួនាទី​របស់​វា​គឺ​កម្ចាត់​សម្អាត​មេរោគ (Antiseptic)​។លាយ​ម្សៅ​រមៀត ​មួយ​ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្ដៅ​៨​អោន (ប្រហែល ២៣៧​មិល្លីលិត្រ)​ ហើយ​បន្ទាប់​មក​ផឹក​ល្បាយ​នោះ​ពេល​ដែល​លាយ​វា​សព្វ​ហើយ។ ការ​ឧស្សាហ៍​ផឹក​ទឹក​រមៀត​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​កាន់​តែ​លឿន។

៥- ញ៉ាំ​ហឹរ

ដើម្បី​កម្ចាត់​ស្លេស្ម​ចេញ​អ្នក​អាច​ញ៉ាំ​អាហារ​ទាំង​នេះដូច​ជា៖

– វ៉ាសាប៊ិ

– មើម Horseradish (គ្រឿង​ទេស​ម្យ៉ាង​ដូច​រំដេង មាន​ពណ៌​ស)

– ម្រេច

– ខ្ញី

– ខ្ទឹម

៦- ជៀសវាង​​ទឹក​ដោះ​គោ​ និង​ផលិតផល​ទឹក​ដោះ​គោ

គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​និង​ផលិតផល​ពី​ទឹក​ដោះ​គោ អាច​ធ្វើ​ឲ្យ​មាន​ស្លេស្ម​កាន់​តែ​ច្រើន​ឬ​អត់​នៅ​ឡើយ​ទេ។ តែ​ប្រសិន​បើ​អ្នក​គិត​ថា​ការ​ជៀសវាង​ផលិតផល​ទាំង​នេះ​មើល​ទៅ​ដូច​ជា​កម្ចាត់​ស្លេស្ម​អ្នក​បាន​អ្នក​គួរ​តែ​បញ្ឈប់​ការ​ប្រើប្រាស់​វា​មួយ​រយៈ​សិន។

៧- ជៀស​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​សណ្ដែក​សៀង

ផលិតផល​សណ្ដែក​សៀង​ដូចជា​ទឹក​សណ្ដែក​តាំប៉េ​និង​តៅហ៊ូ​គឺ​សុទ្ធ​តែ​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​កាល់ស្យូម​ដែល​វា​ជួយ​ដល់​ការ​វិវឌ្ឍ​និង​លូតលាស់​នៅ​ក្នុង​រាងកាយ។លើស​ពី​នេះ​ទៀត​វា​អាច​បង្កើន​ភាព​កខ្វក់​នៃ​ស្លេស្ម​ថែម​ទៀត។ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ថា​ផលិតផល​ទឹក​សណ្ដែក​អាច​ប៉ះពាល់​ដល់​អ្នក​ឬ​ទេ​នោះ​យក​ល្អ​គឺ​មិន​បាច់​ប្រើប្រាស់​វា​ប្រសើរ​ជាង។

ត្រូវ​កត់​ចំណាំ​នូវ​ការ​ព្យាបាល​តាម​ផ្ទះ​ខាង​លើ​នេះ​និង​សាកល្បង​ធ្វើ​វា ​មុន​នឹង​ប្រើ​ឱសថ​ដែល​មាន​វេជ្ជ​បញ្ជា។ម្យ៉ាង​ទៀត​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​មាន​សារ​សំខាន់​ផង​ដែរ​ដើម្បី​ឆាប់​ជា​សះ​ស្បើយ។ប្រសិន​បើ​អ្នក​នូវ​មាន​មន្ទិល​សង្ស័យ​សូម​កុំ​បង្អង់​យូរ​ប្រញាប់​ទាក់ទង​ទៅ​គ្រូ​ពេទ្យ​ជំនាញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Clear the Throat of Mucus http://www.wikihow.com/Clear-the-Throat-of-Mucus Accessed December 11, 2016

Home Remedies for Phlegm http://www.top10homeremedies.com/home-remedies/home-remedies-phlegm.html Accessed December 11, 2016

8 Easy Ways To Get Rid Of Phlegm In Your Throat https://www.positivehealthwellness.com/pain-relief/8-easy-ways-get-rid-of-phlegm-throat/ Accessed December 11, 2016

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

លម្អិតជុំវិញការ​វះកាត់សាច់បំពង់​ក

Viral pharyngitis (ជំងឺរលាក​បំពង់​ក​ដោយ​សារ​មេរោគ)


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម