ពេលស្មុគស្មាញរបស់ស្រីៗជាប្រចាំ គឺការមករដូវនេះឯង ពិបាកទាំងឥរិយាបថ របស់ញ៉ាំ ហើយពេលខ្លះធ្វើទុក្ខដល់ឈឺក្បាល ចុកពោះ។ “Hello គ្រូពេទ្យ” ចង់បង្ហាញពីការពិតមួយចំនួនពីឈាមរដូវ និងហេតុផលមួយចំនួនទៀតពាក់ព័ន្ធនឹងបញ្ហាឈាមរដូវ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពេលស្មុគស្មាញរបស់ស្រីៗជាប្រចាំ គឺការមករដូវនេះឯង ពិបាកទាំងឥរិយាបថ របស់ញ៉ាំ ហើយពេលខ្លះធ្វើទុក្ខដល់ឈឺក្បាល ចុកពោះ។ “Hello គ្រូពេទ្យ” ចង់បង្ហាញពីការពិតមួយចំនួនពីឈាមរដូវ និងហេតុផលមួយចំនួនទៀតពាក់ព័ន្ធនឹងបញ្ហាឈាមរដូវ។
ឈាមរដូវដែលហូរចេញមក មានផ្ទុកទាំងទឹករំអិល និងកោសិកាផ្សេងៗដែលហូរចេញពីភ្នាសស្បូន។ ពេលខ្លះ ឈាមអាចមកច្រើន តែជាទូទៅក្នុងបរិមាណតិចជាង ១០០ មិល្លីលីត្រទេ។ ឈាមដែលបាត់បង់ នឹងត្រូវជំនួសយ៉ាងលឿនដោយកោសិកាបង្កបង្កើតឈាមក្នុងខួរឆ្អឹង។ ពេលខ្លះ បើស្ត្រីអាចធ្លាក់ឈាមខ្លាំងពេលមករដូវ និងធ្វើឲ្យបាត់បង់ឈាមច្រើនខុសប្រក្រតី គួរទៅជួបគ្រូពេទ្យភ្លាម។
ស្ត្រីភាគច្រើនមករដូវចាប់ពីអាយុ ១២-១៤ឆ្នាំ តែវាអាចចាប់ផ្តើមលឿន ឬយឺតជាងនេះ។
– ដើម្បីចំណាំវដ្តរដូវខ្លួនឯង ឬបើអាច គួរកត់ទុកក្នុងប្រតិទិន
– បើមិនទាន់មករដូវនៅអាយុ ១៦ឆ្នាំ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ
– ការប្រែប្រួល ឬអាយុខុសគ្នា ពេលមករដូវ អាស្រ័យលើកត្តាលូតលាស់រាងកាយ
– ពេលចាប់ផ្ដើមមករដូវដំបូង រាងកាយអាចប្រើរយៈពេលយូរក្នុងការសម្របខ្លួនដើម្បីឲ្យរដូវមកទៀងទាត់
– បើរដូវយើងផ្លាស់ប្តូរ ហើយកំពុងមានដៃគូរួមភេទ វាអាចមកពីការមានផ្ទៃពោះ ឬបញ្ហាសុខភាពផ្សេងៗ ដូចជា ស្រកទម្ងន់ពេក ឬហាត់ប្រាណលើសកម្រិត។
មានសញ្ញាមួយចំនួនដែលបង្ហាញ មុនពេលមករដូវដែលបណ្ដាលមកពីការផ្លាស់ប្តូរអ័រម៉ូន៖
– ឡើងមុនជាងមុន
– សក់ឡើងប្រេង
– មានអារម្មណ៍ថាហើម ឬឡើងទម្ងន់
– សុដន់ឡើងតឹងធំជាងមុនបន្តិច ហើយឈឺតិចៗ
– មានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ឆាប់ប៉ះពាល់ និងហត់
– រមួលឈឺសាច់ដុំនៅក្បាលពោះខាងក្រោម ជើង ឬចង្កេះក្រោយ។
Tampon ធ្វើឡើងពីវត្ថុធាតុដើមទន់ និងមានខ្សែសម្រាប់ទាញចេញ ហើយត្រូវដាក់ចូលក្នុងទ្វារមាស។ មាត់ទ្វារមាសស្ថិតនៅចន្លោះរន្ធនោម (កន្លែងទឹកនោមចេញ) និងទ្វារធំ (កន្លែងលាមកចេញ)។ ប្រហែលត្រូវចំណាយពេលយូរដើម្បីស៊ាំនឹងការប្រើ Tampon។ ត្រូវប្តូរ Tampon រៀងរាល់ ៤-៨ម៉ោង ឬពេលដែលវាជោកឈាមពេញហើយ។
បើមានអារម្មណ៍ទើសពេលប្រើ Tampon វានឹងបាត់ក្នុងរយៈពេលខ្លីមួយ។ សម្រួលអារម្មណ៍ហើយចាំ ២ ទៅ ៣ នាទីរួចយើងនឹងស៊ាំនឹងវាហើយ។
អត់បញ្ហាទេ បើប្រើសម្លីនាម័យ Tampon ដើម្បីកុំឲ្យហូរឈាមប្រឡាក់ខោអាវហែលទឹក ហើយកុំប្រើសម្លីអនាម័យធម្មតា។ Tampon នឹងមិនជ្រុះទេ បើដាក់បានត្រឹមត្រូវ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕