backup og meta

ស្រីៗចង់ឲ្យក្លិនកន្លែងសម្ងាត់ល្អ សាកល្បងអាហារប៉ុន្មានមុខនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 21, 2022

    ស្រីៗចង់ឲ្យក្លិនកន្លែងសម្ងាត់ល្អ សាកល្បងអាហារប៉ុន្មានមុខនេះ

    តាម​ធម្មជាតិ ​មនុស្ស​ស្រី​យើង​ស្រលាញ់​ខ្លួន​ខ្លាំង​ណាស់ តែង​តែ​ព្យាយាម​ថែ​ទាំ​ខ្លួន​គ្រប់​ផ្នែក​លើ​រាងកាយ​ឲ្យ​ស្អាត​ឥត​ខ្ចោះ ដើរ​ទៅ​ណា​មក​ណា​មាន​ក្លិន​ទាក់ទាញ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។ ប៉ុន្តែ ក៏​មាន​គ្នា​យើង​ស្រីៗ​ខ្លះ​ជួប​បញ្ហា​ត្រង់​កន្លែង​សម្ងាត់​មាន​ក្លិន​មិន​ល្អ ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ម្ដង។ ចំពោះ​បញ្ហា​នេះ​ ស្រីៗ​យើង​អាចសាក​ដោះ​ស្រាយ​​​ជាមួយ​​អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ ដែល​អាច​ជួយ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ​ជាង​មុន​។

    ១. ផ្លែ​ម្នាស់

    ម្នាស់​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ ដោយសារ​សម្បូរ​វីតាមីន C និង B ព្រមទាំង​ជាតិ​សរសៃ​ថែម​ទៀត​។ វីតាមីន​ដែល​មាន​ក្នុង​ម្នាស់​ទាំង​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដល់​សុខភាព​ពោះវៀន និង​ជួយ​ឲ្យ​ទ្វារមាស​របស់​យើង​មាន​សុខភាព​ល្អ​ផង​ដែរ។

    ២. យ៉ាអួរ

    តាម​ពិត​ទៅ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ភាគ​ច្រើន​អាច​ធ្វើ​ឲ្យ​ទ្វារមាស​មាន​ក្លិនមិន​សូវ​ល្អ លើក​លែង​តែ​យ៉ាអួរ​មួយ។ បាក់តេរី ឬ​Probiotics ដែល​មាន​នៅ​ក្នុង​យ៉ាអួរ ជួយ​ស្ដារ​តុល្យភាព​បាក់តេរី​ល្អ​ដែល​មាន​ក្នុង​ទ្វារមាស​របស់​ស្រីៗ​យើង។ អ្វី​ដែល​ត្រូវ​ចាំ​នោះ​គឺ យើង​ត្រូវ​ចៀសវាង​ពី​យ៉ាអួរ​ដែល​មាន​ជាតិ​ស្ករ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កន្លែង​សម្ងាត់​មាន​ក្លិន​មិន​ល្អ ពោល​គឺ​ញ៉ាំ​យ៉ាអួរ​សាប (plain yoghurt) មិន​មាន​លាយ​ស្ករ ឬ​រសជាតិ​អ្វី​បន្ថែម។

    ៣. ផ្លែ Cranberries

    ស្រី​ៗ​គ្នា​យើង​ខ្លះ​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ថា ញ៉ាំ​ផ្លែ Cranberries ឬ​ញ៉ាំ​ទឹក​របស់​វា ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ប៉ុន្តែ​វា​ក៏​ការពារ​ការ​ឆ្លង​មេរោគ​តាម​ទ្វារមាស​ដែរ។ សមាសធាតុ​នៅ​ក្នុង Cranberries អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្រិត pH របស់​ទ្វារមាស និង​ជាតិ​អាស៊ីដ​របស់​ ​ជួយ​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់ ជាហេតុ​ជួយ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ។​

    ៤. ជី​រអង្កាម

    សាក​ល្បង​ញ៉ាំ​តែ​ជី​រអង្កាម​រាល់​ថ្ងៃ​ម្ដង​មើល​គ្នា​យើង​ស្រីៗ បន្ទាប់​មក​តាម​ដាន​ក្លិន​កន្លែង​សម្ងាត់​របស់​ខ្លួន។ ជី​រអង្កាម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រុក្ខជាតិ​ផ្ដល់​ក្លិន​ក្រអូប ហើយ​វា​អាច​ធ្វើ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ​បាន​ទៀត​ផង។

    ៥. ឈើ​អ៊ែម

    ឈើ​អ៊ែម ឬ Cinnamon ល្អ​សម្រាប់​ធ្វើ​ឲ្យ​មាន​តុល្យភាព​អាស៊ីដ​នៅ​ក្នុង​ទ្វារមាស ព្រោះ​វា​ជា​គ្រឿង​ទេស​មាន​ជាតិ alkaline ដែល​អាច​ជួយ​បន្សាប​ជាតិ​អាស៊ីដ​ដែល​លើស​ក្នុង​ទ្វារមាស។ លើស​ពី​នេះ ក៏​អាច​ដើរ​តួ​ជា​អង់ទីប៊ីយ៉ូទិក​កម្រិត​ស្រាល និង​អាច​ការ​ពារ​ការ​ឆ្លង​មេរោគ​ផ្សិត។

    ក្រៅ​ពី​របប​អាហារ​ប៉ុន្មាន​មុខ​ខាង​លើ​នេះ ស្រី​ៗ​គ្នា​យើង​គួរ​ចេះ​តិចនិក​ថែទាំ​សុខភាព​ទ្វារមាស​ឲ្យ​បា​ល្អ​ដូចជា អនាម័យ​មុន និង​ក្រោយ​​រួម​ភេទ ​លាង​សម្អាតត្រឹមត្រូវ​ និង​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាដើម។

    ក្លិន​កន្លែង​សម្ងាត់​ល្អ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម