backup og meta

គ្នា​យើង​ស្រីៗ ដឹងអត់ថា​ចំណង់ផ្លូវភេទប្រែប្រួលយ៉ាងម៉េច ពេល​វ័យកាន់តែ​ច្រើន?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 14, 2020

    គ្នា​យើង​ស្រីៗ ដឹងអត់ថា​ចំណង់ផ្លូវភេទប្រែប្រួលយ៉ាងម៉េច ពេល​វ័យកាន់តែ​ច្រើន?

    ស្រីៗ​គ្នាយើង​អាច​នឹង​សម្គាល់​ឃើញ​ថា​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​អាច​នឹង​មាន​ការ​ប្រែប្រួល​ទៅ​តាម​វ័យ។ ប៉ុន្តែ​ការ​ប្រែប្រួល​នេះ​គឺ​មិន​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ទេ។ នេះ​អាច​មកពី​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន មាន​ផ្ទៃពោះ និង​ទំនួល​ខុសត្រូវ​ផ្សេងៗ។ ប៉ុន្តែ​ចំណង់​ផ្លូវ​ភេទ​មាន​ការ​ប្រែប្រួល​តាម​វ័យ​យ៉ាងម៉េច​ខ្លះ?

    ១. វ័យ​២០ឆ្នាំ

    ដូច​គ្នា​ទៅ​នឹង​មុខងារ​រាងកាយ​ផ្សេងៗ​ដែរ ចំណង់​ផ្លូវ​ភេទ​ក្នុង​វ័យ​២១-២៨​ឆ្នាំ​គឺ​មាន​ភាព​សកម្ម​ខ្លាំង។ នេះ​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូចជា​ការ​ទើប​នឹង​ចាប់ផ្តើម​ទំនាក់​ទំនង​ថ្មីៗ។ ប៉ុន្តែ​បើ​ស្រីៗ​មាន​ចំណង់​ផ្លូវភេទ​ទាប​ បញ្ហា​នេះ​អាច​បង្ក​ដោយ​ការ​ពន្យារកំណើត។ ផល​ប៉ះពាល់​នៃ​ការ​ពន្យារ​កំណើត​នេះ​មិន​មែន​កើត​ឡើង​លើ​ស្រីៗ​គ្រប់​គ្នា​ទេ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន​អាច​នឹង​មាន​ការ​ធ្លាក់​​ចុះ​​នៃ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដែល​នេះ​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ និង​អាច​បង្ក​ឲ្យ​ទ្វារមាស​មាន​អាការៈ​ស្ងួត​។ យក​ល្អ​ស្រីៗ​ដែល​មាន​បញ្ហា​នេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ផ្លាស់ប្ដូរ​មធ្យោបាយ​ពន្យារកំណើត។

    ២. វ័យ​៣០​ឆ្នាំ

    ការ​ធ្លាក់​ចុះ​នៃ​ចំណង់​ផ្លូវភេទ​នៅ​វ័យ​៣០​ឆ្នាំ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។ ក្នុង​វ័យ​នេះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​មាន​ការ​ធ្លាក់​ចុះ​ ហើយ​ការ​ធ្លាក់ចុះ​នេះ​អាច​បណ្ដាលឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ​ដែរ។ យ៉ាងណាមិញ នេះ​ក៏​អាច​មក​ពី​ស្រីៗ​មាន​ការ​រវល់​ខ្លាំង​ដូចជា​ធ្វើការ និង​ទំនួលខុសត្រូវ​ផ្សេងៗ។ ស្រីៗ​អាច​នឹង​មាន​ភាព​ហត់នឿយ និង​ជ្រើសរើស​ការ​គេង​ជំនួស​វិញ។ សម្រាប់​ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​ហើយ​ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​ព្រោះ​មាន​ការ​ប្រែប្រួល​អ័រម៉ូន នៅ​ត្រីមាស​ទី​៣ ​និង​អំឡុង​ពេល​បំបៅ​ដោះ​កូន​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ដែរ។ ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ថយ​ចុះ និង​ធ្វើ​ឲ្យ​អ័រម៉ូន​ករទីសូល (Cortisol) កើន​ឡើង ហើយ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទបាន​ដូច​គ្នា។

    ៣. វ័យ​៤០​ឆ្នាំ

    អ័រម៉ូន​ប្រែប្រួល​ខ្លាំង​នៅ​អំឡុង​វ័យ​នេះ ជា​ពិសេស​ពេល​ជិត​អស់​រដូវ​។ អំឡុង​ពេល​ជិត​អស់​រដូវ​ ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ​ព្រោះ​ការ​ផលិត​អ័រម៉ូន​អេស្ត្រូសែន​យឺត​ជាង​មុន។ ការ​ធ្លាក់​ចុះ​នៃ​អ័រម៉ូន​នេះ​ធ្វើ​ឲ្យ​ជាលិកា​នៅ​ទ្វារមាស​ស្ងួត ហើយ​ការ​រួមភេទ​អាច​បង្ក​ការ​ឈឺចាប់​បាន។ ប៉ុន្តែ​សម្រាប់​ស្រីៗ​មួយ​ចំនួន​ក្នុង​វ័យ​នេះ​គឺ​មិន​មាន​បញ្ហា​នេះ​​ទេ​ ព្រោះ​ពួកគេ​មាន​ពេល​ច្រើន​ជាង​មុន​ដោយ​ទំនួល​ខុស​ត្រូវ​លើ​កូន​មាន​ការ​ថយ​ចុះ និង​ការងារ​ក៏​មាន​ស្ថេរភាព ជាពិសេស​ពេល​អស់​រដូវ ស្រី​យើង​ខ្លះ​អាច​នឹង​មាន​​ចំណង់​ផ្លូវភេទ​ខ្លាំង​វិញ ព្រោះ​​មិន​ចាំបាច់​បារម្ភ​លើ​ការ​ពន្យារ​កំណើតទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម