backup og meta

ចង់ប្រើថ្នាំពន្យារកំណើត គួរប្រើនៅពេលនេះទើបត្រឹមត្រូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 02, 2021

    ចង់ប្រើថ្នាំពន្យារកំណើត គួរប្រើនៅពេលនេះទើបត្រឹមត្រូវ

    ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់ ការ​ប្រើ​ថ្នាំ​ពន្យា​រកំណើត​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​យើង​មិន​ឲ្យ​មាន​កូន​បាន។ វា​ក៏​ជា​មធ្យោបាយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល គ្មាន​ការ​ឈឺ​ចាប់​ទៀត​ផង ប៉ុន្តែ​បើ​ចង់​ប្រើ យើង​គួរ​ចាប់​ផ្ដើម​លេប​នៅ​ពេល​ណា​ដែរ​?

    បើ​ស្ត្រី​ចង់​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ពន្យា​រកំណើត យើង​ត្រូវ​ប្រើ​នៅ​ថ្ងៃ​ដំបូង​នៃ​វដ្ដ​រដូវ​របស់​ស្ត្រី។ តែយក​ល្អ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​ពន្យា​រកំណើត ស្ត្រី​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ទើប​ល្អ មិន​គួរ​ទៅ​រក​ទិញ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    ស្ត្រី​គួរ​ដឹង​ថា ថ្នាំ​ពន្យារកំណើត​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វា​តែងតែមានផលរំខានខ្លះ ដូចនេះ​ហើយ ទើប​ស្ត្រី​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ជ្រើស​រើស​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ខ្លួន។ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ខាង​ក្រោម​នេះ បើ​ស្ត្រី​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ក៏​អាចនឹង​មាន​ផល​ប៉ះពាល់​ដែរ។

    – ​វិបត្តិនៃការ​មក​រដូវ

    – កំពុង​បំបៅ​ដោះ​កូន

    – មានជំងឺ​សរសៃ​ឈាម​បេះ​ដូង

    – កំពុង​ប្រើ​ថ្នាំ ​និងការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។

    លោក​បន្ត​ថា ត្បិត​តែ​អាច​ការពារ​យើង​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​មិន​អាច​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ពេល​រួម​ភេទ​ទេ។ មួយ​វិញ​ទៀត ស្ត្រី​ត្រូវ​លេប​ថ្នាំ​នេះ​រាល់​ថ្ងៃ ប្រសិន​បើ​ខក​ខាន​ថ្ងៃ​ណា​មួយ​នោះ វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ផ្ទៃពោះ​ខ្ពស់។

    ថ្នាំពន្យារកំណើត១

    ខណៈ​ថ្នាំពន្យារកំណើត​ជួយ​ការពារ​យើង​មិន​ឲ្យ​មាន​ផ្ទៃពោះ ប៉ុន្តែវា​ក៏​ផ្ដល់​ផល​រំខាន​តិចតួច​មក​លើ​យើង​វិញ​ដែរ។ ស្ត្រីអាច​​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ទៅ​តាម​កម្រិត​អ័រម៉ូន​នៃ​ថ្នាំ​ពន្យារ​កំណើត​ដូច​ជា៖

    – ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ

    – ចង្អោរ

    – ហូរ​ឈាម​ចន្លោះ​ពេល​មក​រដូវ

    – ឈឺសុដន់​។

    វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ផល​ប៉ះពាល់​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ នឹង​បាន​ធូរ​ស្បើយ​បន្ទាប់​ពី​ប្រើ​ថ្នាំ​ពន្យា​រកំណើត​បាន ២-៣ខែ ប៉ុន្តែ​បើ​មិន​ប្រសើរ​ឡើង​ទេ​នោះ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។ ពេល​ខ្លះគ្រូពេទ្យ​អាច​ឲ្យ​ផ្លាស់​ប្ដូរ​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ក៏​ថា​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម