ដំបូន្មានរបស់អ្នកឯកទេសផ្នែករោគស្ត្រីបានឲ្យដឹងថា តំបន់ទ្វារមាសមិនគួរប្រើប្រាស់ផលិតផលផ្ដេសផ្ដាសឡើយ ហើយចំពោះការវះកាត់បង្រួមខ្លះរឹតតែគ្រោះថ្នាក់ទៀត បើជ្រើសរើសអ្នកធ្វើមិនបានត្រឹមត្រូវអាចគ្រោះថ្នាក់ចំពោះខ្លួនឯង។
ដំបូន្មានរបស់អ្នកឯកទេសផ្នែករោគស្ត្រីបានឲ្យដឹងថា តំបន់ទ្វារមាសមិនគួរប្រើប្រាស់ផលិតផលផ្ដេសផ្ដាសឡើយ ហើយចំពោះការវះកាត់បង្រួមខ្លះរឹតតែគ្រោះថ្នាក់ទៀត បើជ្រើសរើសអ្នកធ្វើមិនបានត្រឹមត្រូវអាចគ្រោះថ្នាក់ចំពោះខ្លួនឯង។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេសសម្ភព និងរោគស្ត្រី បានលើកឡើងពីការវះកាត់បង្រួមប្រដាប់ភេទឲ្យដូចស្ត្រីក្រមុំដែលគេល្បីធ្វើ និងបង្ហោះតាមបណ្ដាញសង្គមនោះថា មិនអាចទៅរួចនោះទេ ព្រោះពេលវ័យកាន់តែទៅមុខ សរីរាង្គគ្រប់ផ្នែកលើរាងកាយក៏វិវត្តទៅមុខដែរ មិនអាចត្រឡប់មកកាន់ក្មេងឡើងវិញទេ។
អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបន្តទៀតថា ការដេរបង្រួមផ្លូវភេទអាចធ្វើឡើងទៅបានទាល់តែគ្រូពេទ្យជំនាញរកឃើញថា ទ្វារមាសបន្ទាប់ពីសម្រាលកូនដោយតាមធម្មជាតិរហែក កើតកូនមិនត្រូវតាមបច្ចេកទេស កើតដោយឆ្មបបុរាណ ឬពេទ្យខ្លះមិនបានពិនិត្យមើលចំណុចរហែកដោយសារក្បាលកូនធំពេក ព្រោះពេលរហែកភ្លាមៗ ពេទ្យត្រូវពិនិត្យមើល និងដេរភ្លាមដូចគ្នាដែរ។ លោកបន្ថែមទៀតថា កន្លែងរហែកនោះ ទោះមិនបានដេរក៏អាចសះមុខរបួសដែរ តែមិនអាចជាប់គ្នាបានឡើងវិញទេ។
ចំពោះបញ្ហាទ្វារមាសយារគឺជារឿងធម្មតាទៅហើយ សាច់ឈាមមនុស្សត្រូវតែបែបនោះ សម្រាប់អ្នកមានគ្រួសារ មានកូន។ ការវះកាត់កែសម្រួល ទាល់តែធ្វើឡើងដោយអ្នកជំនាញត្រឹមត្រូវ និងស្ថានភាពចាំបាច់ដូចរៀបរាប់ខាងលើប៉ុណ្ណោះ ហើយករណីដែលមិនបានដេរឲ្យផលវិបាកដូចជា ធ្វើឲ្យមេរោគឆ្លងពីទ្វារលាមកមករលាកទ្វារមាស ហើយបើករណីរហែកដល់ទ្វារលាមកតែម្ដង អាចបណ្ដាលឲ្យហៀរលាមកមកតែម្ដង ដោយសារដាច់កន្លែងកន្លែងទប់នោះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
12/10/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ