backup og meta

ដល់​ចំណុច​កំពូល​ ស្រី​ៗ​បាន​អត្ថប្រយោជន៍​សុខភាព​មួយ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 23, 2021

    ដល់​ចំណុច​កំពូល​ ស្រី​ៗ​បាន​អត្ថប្រយោជន៍​សុខភាព​មួយ​នេះ

    ស្រីៗ​យើង​មាន​ដៃគូរួម​ភេទ​ មាន​ធ្លាប់ដឹងទេថា​ការ​រួម​ភេទ​ដល់ចំណុច​កំពូល​បាន​ផ្ដល់​ប្រ​យោជន៍​ដល់​សុខ​ភាព​អ្វី​ខ្លះ ក្រៅពី​ផ្ដល់​ភាព​ស្រណុក​សុខ​ស្រួល​ដល់​ផ្លូវ​អារម្មណ៍​ហើយ​នោះ?​

    កន្លង​ម​ក​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​​មាន​ប្រ​យោជន៍​ដល់សុខ​ភាព​ស្បែក សក់​ និង​សុខ​ភាព​ទូ​ទៅ​មួយ​ចំនួន​ទៀត​នៃ​រាង​កាយ​របស់​យើង​។ ដូច​គ្នា​ដែរ​ស្រីៗ​គ្នា​យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេថា​ ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ក៏​ជួយ​ឲ្យ​វដ្ដ​រដូវ​របស់​យើង​ទៀង​ទាត់។

    ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Columbia និង​សាកល​វិទ្យាល័យ Stanford រក​ឃើញ​ថា​ស្រី​ៗមាន​ដៃគូ​រួម​ភេទ ដែល​បាន​រួម​ភេទ​យ៉ាង​តិច​ម្ដ​ង​ក្នុង​មួយ​សប្ដាហ៍​គឺ​ភាគ​ច្រើន​វដ្ដ​រដូវ​របស់​អ្នក​ទាំង​នោះ​ទៀងទាត់​ជាង​ស្រ្តី​ផ្សេង​ទៀត​ដែល​មិនសូវ​រួមភេទ ឬ​មិន​ដែល​រួម​ភេទ​។

    ការ​អះអាង​បែប​នេះ​មិន​មែន​ទើប​តែមាន​ថ្មីៗ​នេះ​នោះទេ កាលពី​ឆ្នាំ​១៩៧៨ ក៏​បាន​ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Pennsylvania បាន​រក​ឃើញ​ដែរ​ថាការ​រួម​ភេទ និង​បាន​ដល់​ចំណុច​កំពូល​ទៀង​ទាត់​​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ភាព​ទៀង​ទាត់​នៃ​វដ្ដ​រដូវ​របស់​ស្រីៗ។

    រួមភេទដំបូង

    ការសិក្សា​នេះ​បញ្ជាក់ថា ថ្វី​បើ​អ្នកស្រាវ​ជ្រាវ​មិន​បាន​ដឹង​ច្បាស់​ពី​យន្តការ​ប្រព្រឹត្តទៅ​នៃ​ទំនាក់​ទំនង​នេះ​ក៏​ពិត​មែន តែថាការ​រួម​ភេទ​ដល់​ចំណុច​កំពូល​បាន​ជួយ​រក្សា​ចង្វាក់កោសិការបស់​រាង​កាយ​ និង​កាត់​បន្ថយ​ការ​រលាក​ ដែល​ជួយ​ជំរុញ​ឲ្យ​វដ្ដ​រដូវ​​ឲ្យ​មាន​ភាព​ទៀង​ទាត់​។

    ក្រៅពី​នេះ ការ​ដល់​ចំណុច​កំពូល​ក៏​ជួយ​ស្រី​ៗ​យើងមាន​អារម្មណ៍​ល្អ ដែល​ការ​មាន​អារម្មណ៍​ល្អ​នេះ​ជួយ​ឲ្យសុខ​ភាព​​ផ្លូវ​ចិត្ត​ក៏​ល្អ​ដែរ ជួយ​កាត់​បន្ថយ​ស្រ្តេស ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ និង​ធ្វើ​ឲ្យ​ចំណង​ស្នេហា​កាន់​តែ​ស្អិតល្មួត​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម