ស្រីៗគ្នាយើងដឹងទេថាការតាមដាន និងកត់ត្រាពីវដ្ដរដូវរបស់យើងមានសារៈសំខាន់បែបណាខ្លះ? គ្នាយើងដឹងហើយថារដ្ដរដូវរបស់ស្រីៗយើងមិនដូចគ្នាទេ អ្នកខ្លះមានវដ្ដរដូវវែង ខ្លះខ្លី ខ្លះទៀងទាត់ និងខ្លះមិនទៀងទាត់ក៏មាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗគ្នាយើងដឹងទេថាការតាមដាន និងកត់ត្រាពីវដ្ដរដូវរបស់យើងមានសារៈសំខាន់បែបណាខ្លះ? គ្នាយើងដឹងហើយថារដ្ដរដូវរបស់ស្រីៗយើងមិនដូចគ្នាទេ អ្នកខ្លះមានវដ្ដរដូវវែង ខ្លះខ្លី ខ្លះទៀងទាត់ និងខ្លះមិនទៀងទាត់ក៏មាន។
សម្រាប់ស្រីៗយើងមានរដូវមកទៀងទាត់ ការតាមដាន កត់ត្រាពីវដ្ដរដូវនឹងជួយគ្នាយើងឲ្យបានដឹងពីថ្ងៃធ្លាក់មេជីវិតញី ពេលណាដែលយើងអាចនឹងមានឱកាសខ្ពស់ក្នុងការបង្កកំណើត និងអាចរំពឹងទុកថាពេលណានឹងមានរដូវមកម្ដងទៀត។
សម្រាប់ស្រីៗយើងមានរដូវមិនទៀងទាត់វិញ ការតាមដាននេះនឹងជួយយើងងាយស្រួលប្រាប់បញ្ហាដែលយើងជួបប្រទះទៅគ្រូពេទ្យ ដើម្បីទទួលបានការប្រឹក្សា និងព្យាបាលត្រឹមត្រូវ។
ក្រៅពីនេះ ការតាមដានវដ្ដរដូវក៏មានប្រយោជន៍សម្រាប់អ្នកជួបបញ្ហាឈឺចាប់ខ្លាំងពេលមករដូវ នាំឲ្យខាតការងារ ឬរៀនសូត្រផងដែរ។ ការតាមដានពីរោគសញ្ញាពេលមករដូវនឹងជួយយើង និងគ្រូពេទ្យងាយស្រួលរកវិធីព្យាបាលដែលត្រឹមត្រូវសម្រាប់យើង។ ការឈឺចាប់ពេលមករដូវ ឬធ្លាក់ឈាម នាំឲ្យយើងខកខានការប្រកបការងារមិនមែនជារឿងប្រក្រតីទេ គឺត្រូវទទួលការព្យាបាល។
ដើម្បីតាមដានវដ្ដរដូវ យើងត្រូវកត់ចំណាំលើប្រក្រតិទិនថ្ងៃដែលយើងមករដូវដំបូង ហើយការធ្វើបែបនេះច្រើនខែ យើងនឹងអាចមើលដឹងថារដូវយើងទៀងទាត់ឬអត់ ឬវដ្ដរដូវយើងប្រែប្រួលបែបណាខ្លះ។
យើងក៏អាចចង់តាមដានលើ៖
ដូចដែលបានលើកឡើងអ៊ីចឹង បើយើងបានកត់ត្រាបែបនេះ យើងនឹងអាចដឹងពីដំណើរនៃវដ្ដរដូវរបស់យើងបានច្បាស់ និងដឹងពីបញ្ហាផ្សេងៗដែលអាចកើតមាន ហើយអាចងាយស្រួលប្រាប់ដល់គ្រូពេទ្យផងដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕